បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏ដូចជាប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas និងមេដឹកនាំតំបន់មួយចំនួនទៀតកាលពីថ្ងៃចន្ទ ដោយក្នុងនោះលោកបានផ្តល់នូវ មធ្យោបាយដើម្បីកាត់បន្ថយភាព មិនត្រូវរ៉ូវគ្នាមួយចំនួនផងដែរ។ ថ្លែងទៅកាន់លោក Netanyahu...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះថា សហភាពអឺរ៉ុបឬ EU នឹងបើកដំណើរការច្រករបៀង ផ្លូវអាកាសមនុស្សធម៌ទៅកាន់ តំបន់ហ្គាហ្សាតាមរយៈការ ឆ្លងកាត់ប្រទេសអេហ្ស៊ីប។ លោកស្រី von der Leyen បាននិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងប្រទេសអាល់បានីកាលពីថ្ងៃចន្ទថា៖...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានគាំទ្រការបន្តសិក្សាលើគម្រោង អភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល នៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តសៀមរាប។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឲ្យលោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro...
ភ្នំពេញ៖ ព្រឹទ្ធសភា នឹងបន្ដសម័យប្រជុំ លើកទី១១ ដើម្បីពិនិត្យលើ សេចក្ដីព្រាងច្បាប់ស្ដីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ព្រឹទ្ធសភា បានឲ្យដឹងថា នៅថ្ងៃទី១៦ តុលានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នាថ្ងៃទី១៦ តុលា នេះ បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា។...
បរទេស៖ ក្រសួងការពារជាតិនៃ ប្រទេសស៊ីរីបាននិយាយ កាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលបានធ្វើឱ្យអាកាសយានដ្ឋាន អន្តរជាតិអាឡេប៉ូសម្រេចចិត្តបិទប្រតិបត្តិការ ហើយបានចោទប្រកាន់ទៅលើរដ្ឋាភិបាល របស់លោក Benjamin Netanyahu ចំពោះការមិនគោរព ច្បាប់ និងបទដ្ឋានអន្តរជាតិ។ យោងតាមការដកស្រង់ព័ត៌មានដោយ RTបានឲ្យដឹងថានៅម៉ោងប្រហែល១១និង៣៥ យប់ថ្ងៃសៅរ៍ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាស ពីទិសដៅនៃសមុទ្រមេឌីទែរ៉ាណេ ភាគខាងលិចនៃទីក្រុង Latakia សំដៅទៅលើអាកាសយានដ្ឋានអន្តរជាតិ...
បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មានរបស់រ៉យទ័រ កាលពីថ្ងៃអាទិត្យថា ការធានាការគាំទ្រផ្នែកហិរញ្ញវត្ថុ កាន់តែមានភាពលំបាកឡើង សម្រាប់រដ្ឋាភិបាទីក្រុងគៀវ ខណៈដែលអ្នកគាំទ្រលោកខាងលិច របស់ប្រទេសនេះបានផ្លាស់ប្តូរការយកចិត្តទុកដាក់ របស់ពួកគេចំពោះបញ្ហាក្នុងស្រុក និងភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយនៅទីនេះ។ ថ្លែងនៅខាងក្រៅកិច្ចប្រជុំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF និងធនាគារពិភពលោកនៅទីក្រុង Marrakech លោក Sergey Marchenko...
ភ្នំពញ៖ កម្ពុជា-តួកគី បានប្តេជ្ញាចិត្តក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១ប៊ីលានដុល្លារអាមេរិក។ ការប្ដេជ្ញាចិត្តរវាងភាគីកម្ពុជា-តួកគី ធ្វេីឡេីងក្នុងជំនួបរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី ūlkū Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ខណៈដែលកម្ពុជានិងតួកគីនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតនៅឆ្នាំក្រោយ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញនូវការត្រៀមខ្លួនជាស្រេចក្នុងការ រៀបចំសកម្មភាពរួមគា្ននានា ដើម្បីអបអរព្រឹត្តិការណ៏ដ៏មានសារៈសំខាន់នេះ។ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរ យោបល់អំពីមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងផ្តល់អាទិភាពលើវិស័យសក្តានុពលនានា នៃកិច្ចសហប្រតិបត្តិការដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១ប៊ីលានដុល្លារអាមេរិក។ ក្នុងន័យនេះ លោកស្រី ហIkú Kocaefe បានគូសបញ្ជាក់ថាតួកគី បានបង្កើតឱ្យមានជាលើកដំបូងនូវ ការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅកម្ពុជា ដើម្បីសម្របសម្រួលឱ្យកាន់តែល្អប្រសើរនូវ កិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងស្មោះសរចំពោះរដ្ឋាភិបាលតួកគីសម្រាប់ ការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា។ ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានអះអាងសាជាថ្មីនវក ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលតួកគីក្នុងការជួយដល់កម្ពុជាជាពិសេសការបន្តកិច្ចសហប្រតិបត្តិការតាមរយៈទីភ្នាក់ងារសម្របសម្រួល និងសហប្រតិបត្តិការតួកគី (TIKA)។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំ រួមមានការផ្តល់អាហារូបករណ៍និងការបណ្ដុះបណ្តាលដល់មន្ត្រីការទូត និងនិស្សិតកម្ពុជា។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគីក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ៕
អស់រយៈពេលជាង 14ឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមិត្តហ្វូន និងវិស័យអប់រំ ការផ្លាស់ប្តូរឌីជីថលបន្តិចម្តងៗ បាននិងកំពុងកើតឡើង។ ការផ្លាស់ប្តូរនេះបានបង្កើតបរិយាកាស សិក្សាប្រកបដោយសុវត្ថិភាព និងវិជ្ជមានសម្រាប់ទាំងសិស្ស និងគ្រូបង្រៀននៅក្នុងប្រទេសនេះ។ -មិត្តហ្វូន និងផលប៉ះពាល់នៃការផ្លាស់ប្តូរ ឌីជីថលមកលើវិស័យអប់រំកម្ពុជា មិត្តហ្វូន ដែលជាម៉ាកយីហោក្រោមក្រុមហ៊ុន Viettel Group បានរួមចំណែកយ៉ាងសំខាន់ដល់រដ្ឋាភិបាល និងសង្គមកម្ពុជា។ ក្នុងរយៈពេល 14 ឆ្នាំនៅក្នុងទឹកដីនៃប្រាសាទដ៏សំបូរបែប...
ភ្នំពេញ ៖ គណៈប្រតិភូសរុបចំនួន៣២ ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្ម ជាមួយអ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៣ អំឡុងសម័យប្រជុំលើកទី៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ។ យោងតាមសេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សបានឮយ៉ាងកងរំពងនូវការសម្ដែងការកោតសរសើរនិងទទួលស្គាល់ជាទូទៅ របស់គណប្រតិភូលើសមិទ្ធផលសម្រេចបាន គួរឱ្យកត់សម្គាល់ក្នុងសិទ្ធិសេដ្ឋកិច្ច សង្គម...