បរទេស៖ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បាននិយាយថា ប្រទេសប៉ូឡូញនឹងបង្កើន កម្លាំងយោធារបស់ខ្លួនបីដង នៅតាមព្រំដែនជាមួយប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី ចាប់ពីខែក្រោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីទីក្រុង Minsk (បេឡារុស្ស) បាននិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ Reuters បានឲ្យដឹងថា ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់ចិន BYD កាលពីថ្ងៃព្រហស្បតិ៍បានគូសបញ្ជាក់ អំពីផែនការក្នុងការពង្រីកបណ្តាញ ចែកចាយរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ខណៈដែលខ្លួនបើកហាងដំបូងរបស់ខ្លួន ក្នុងប្រទេសក្នុងសប្តាហ៍នេះ និងដើម្បីក្លាយទៅជាគូប្រជែង ផលិតផលក្នុងស្រុក VinFast ។ ហាងលក់រថយន្ត BYD ចំនួន១៣ទីតាំង នឹងបើកទ្វារដល់សាធារណជន វៀតណាមនៅថ្ងៃសៅរ៍ ហើយក្រុមហ៊ុនផលិតរថយន្តសង្ឃឹមថា នឹងបង្កើនចំនួននោះដល់ប្រហែល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា កងកម្លាំងអ៊ុយក្រែន កំពុងដាក់ពង្រាយអាវុធគីមី ប្រឆាំងនឹងកងទ័ពរុស្ស៊ី នៅលើសមរភូមិជួរមុខ។ លោកបានបន្ថែមថា ទីក្រុងមូស្គូបានប្រមូលភស្ដុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា ក្រុងគៀវ កំពុងធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីផលិតសមាសធាតុសម្រាប់អាវុធជីវសាស្ត្រ។ នៅក្នុងការអត្ថាធិប្បាយសម្រាប់ប៉ុស្តិ៍ទូរទស្សន៍ Zvezda របស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្វើការចុះចតជាបន្ទាន់នៅក្នុងទីក្រុង Krasnoyarsk ភាគកណ្តាលនៃប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍។ ជើងហោះហើរ AI183 ដែលកំពុងធ្វើដំណើរពីទីក្រុង New Delhi ទៅកាន់ទីក្រុង San Francisco ត្រូវផ្លាស់ប្តូរផ្លូវ...
ភ្នំពេញ៖ ភាគីវៀតណាមបានយល់ព្រម លើកលែងទោស និងដោះលែងប្រជាពលដ្ឋខ្មែរ២រូប ហើយបានបញ្ជូនវិលត្រឡប់មកប្រទេសកំណើតវិញ បន្ទាប់ពីពួកគេបើកទូកទេសចរណ៍ ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្រវៀតណាម។ យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃ១៩ កក្កដា បានឲ្យដឹងថា ការដោះលែងនេះបន្ទាប់ពីមានជំនួប រវាងប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម កាលពីរសៀលថ្ងៃ១៣ កក្កដា ។ ដោយលោក ស សុខា ឧបនាយករដ្ឋមន្រ្តី...
ភ្នំពេញ៖ ក្រសួងព័ត៌មាននៅថ្ងៃ១៨ កក្កដានេះ បានអំពាវនាវដល់សាធារណជន ដែលទទួលរងនូវការគំរាមកំហែងទារប្រាក់ និងការគាបសង្កត់ផ្សេងៗពីក្រុមអ្នកសារព័ត៌មាន ត្រូវរាយការណ៍មកកាន់ក្រសួង តាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២ ៤៨៨ ១៥៦ ដើម្បីក្រសួងព័ត៌មានមានវិធានការតាមនីតិវិធីច្បាប់៕
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលយកការលាលែងពីតំណែង របស់នាយករដ្ឋមន្ត្រីលោក Gabriel Attal ប៉ុន្តែបានស្នើឱ្យលោកបន្ត ធ្វើជាប្រធានគណៈរដ្ឋមន្ត្រីចាំផ្ទះ រហូតដល់ការបង្កើតរដ្ឋបាលថ្មីមួយ។ ក្នុងនាមជាប្រធានគណៈរដ្ឋមន្ត្រីចាំផ្ទះ លោក Attal និងក្រុមរដ្ឋាភិបាលរបស់លោក អាចត្រួតពិនិត្យតែប្រតិបត្តិការធម្មតា នៃការគ្រប់គ្រង និងធ្វើអន្តរាគមន៍ក្នុងករណីមានអាសន្ន។ រដ្ឋាភិបាលចាំផ្ទះមិនអាចផ្តួចផ្តើមគម្រោង ឬច្បាប់ថ្មីបាននោះទេ។ ដោយសារស្ថានការណ៍នយោបាយ...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ឱនភាពពាណិជ្ជកម្មរបស់ ប្រទេសជប៉ុនក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៤ ច្រើនជាងពាក់កណ្តាលកាលពីឆ្នាំមុនមកត្រឹម ៣,២៣ទ្រីលានយ៉េន (២១ ពាន់លានដុល្លារ) ដោយសារការកើនឡើងនៃ ការនាំចេញបានជួយទប់ទល់ នឹងតម្លៃនាំចូលអតិផរណាចំពេល មានការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់យ៉េន។ ការនាំចេញបានកើនឡើង ៨,៨ភាគរយដល់ ៥១,៥២ទ្រីលានយ៉េន ដែលជាចំនួនខ្ពស់បំផុតទី៣ លើកំណត់ត្រា ដោយសារការនាំចេញរថយន្ត ទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើង និងបន្ទះឈីបទាក់ទងនឹងគ្រឿងម៉ាស៊ីន...
បរទេស៖ សំណើថវិកាឆ្នាំ ២០២៥ របស់ប្រទេសអាល្លឺម៉ង់ មានគោលបំណងកាត់បន្ថយជំនួយយោធា សម្រាប់អ៊ុយក្រែនចំនួន ៥០% , នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃពុធ បន្ទាប់ពីបានពិនិត្យមើលសេចក្តីព្រាងច្បាប់នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានបានផ្សាយថា រដ្ឋាភិបាលអាល្លឺម៉ង់គ្រោងនឹងអនុម័តឯកសារនេះ នៅពេលក្រោយនៅថ្ងៃបន្ទាប់នៃ ការជជែកគ្នាអស់ពេលជាច្រើនខែ។...
ប៉េកាំង៖ កាលពីថ្ងៃពុធ ក្រុមអ្នកពន្លត់អគ្គីភ័យនៅក្នុងប្រទេសចិន បានទាញសាកសពបានចំនួន៦នាក់ ចេញពីមជ្ឈមណ្ឌលលក់ទំនិញមួយកន្លែង ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍មកថា ដោយមិនទាន់ដឹងច្បាស់ពីចំនួន អ្នកដែលនៅតែជាប់គាំងក្នុងអគារ ក្រោយពីមានអគ្គិភ័យបានឆាបឆេះអគារ១៤ ជាន់នៅឡើយទេ ។ ខ្សែវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ CCTV និងចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីផ្សែងខ្មៅដ៏ក្រាស់ហុយចេញពី ផ្នែកខាងលើដែលមានទីតាំងនៅក្រុង Zigong ក្នុងខេត្ត ស៊ីឈួន ភាគនិរតីនៃប្រទេសចិន ។ ទូរទស្សន៍ខាងលើបានផ្សាយថា...