ភ្នំពេញ៖ ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ដែលមិនយកថ្លៃសេវាបង់ប្រាក់ លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២៤ខាងមុខនេះ។ ការចេញសារថ្លែងអំណរគុណបែបនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក...
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានប្រកាសឲ្យបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក របស់ក្មេងសិស្សសាលាបង្កភាព អនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ និងនាំឲ្យរងការរិះគន់ពី ប្រជាពលរដ្ឋនិងសេចក្ដីថ្លៃថ្នូរ។ ការបញ្ជានេះ ដោយសារនៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៣០ និង៣១...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញ និងបំផុស ចលនាដាំដុះចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍន៍នូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្តុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិតនិងរស់រវើក។ តាមរយៈសារលិខិត សម្តេចធិបតី ក្នុងឱកាសអបអរសាទរទិវាជាតិ...
ស្ទឹងត្រែង៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា តាមរយៈចំណងសម្ព័ន្ធមេត្រីភាព រដ្ឋបាលរាជធានីភ្នំពេញ តែងតែបានចងភ្ជាប់មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខ ទុក្ខដូចភ្លៀងរលឹម ដោយបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រនិងសម្រាលការលំបាកជីវភាពរស់នៅមួយកម្រិត ។ ការលើកឡើងរបស់លោក...
ភ្នំពេញ៖ រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះ បានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់ បទល្មើសធនធានធម្មជាតិនៅក្នុង ភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ៩,៨០០.៨២ហិកតា រកឃើញជនសង្ស័យចំនួន ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ បើតាមហ្វេសប៊ុកក្រសួងបរិស្ថាន នាថ្ងៃទី១ មេសាបានឲ្យដឹងថា ក្រុមចម្រុះក៏បានរុះរើខ្ទមបណ្តោះអាសន្ន នៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៅហ្គាហ្សា បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣២,៧៨២នាក់។ ក្រសួងបានបន្ថែម នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៧៧ នាក់ និង ១០៨នាក់ផ្សេងទៀតរងរបួស។ នេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣២,៧៨២នាក់ និងរបួសដល់ ៧៥,២៩៨នាក់...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសការទម្លាក់គ្រាប់បែក ដ៏សាហាវរបស់អ៊ីស្រាអែល លើតង់ក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៤នាក់ និងរបួស ១៧នាក់ផ្សេងទៀត។ លោក Kanaani បានឲ្យដឹងនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ការឈ្លានពានរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា កំពុងបន្តនៅចំពោះមុខប្រជាជនពិភពលោក...
រ៉ាម៉ាឡា៖ រដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីន ដឹកនាំដោយនាយករដ្ឋមន្ត្រី Mohammad Mustafa បានស្បថចូលកាន់តំណែង នៅទីនេះនៅតំបន់វេសបែង កាលពីថ្ងៃអាទិត្យ ស្របពេលដែលកំពុងមាន សង្គ្រាមបង្ហូរឈាមនៅតំបន់ហ្គាហ្សា។ រដ្ឋាភិបាលថ្មីមានផលប័ត្ររដ្ឋមន្ត្រីចំនួន ២៣ រួមទាំងរដ្ឋមន្ត្រីយ៉ាងហោចណាស់ ៦នាក់មកពីតំបន់ហ្គាហ្សាស្រ្ទីប ។ លោក Mustafa ក៏នឹងចូលកាន់តំណែងជា រដ្ឋមន្ត្រីការបរទេសពីអ្នកការទូតជើងចាស់ Riyad Al-Maliki ផងដែរ។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការរបស់ក្រសួង ដែលបានចូលនិវត្តន៍ចំនួន២៤នាក់ ស្រី៩នាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេស អគ្គាធិការស្ដីទី ប្រធាននាយកដ្ឋាន ។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បានប្រកាសថា ទីក្រុងប៉ារីសនឹងផ្គត់ផ្គង់ដល់ទីក្រុងកៀវ នូវមីស៊ីលចេញពីដីទៅអាកាស និងរថពាសដែករាប់រយគ្រឿង ដែលពីមុនត្រូវបានប្រើប្រាស់ ដោយកងកម្លាំងបារាំង។ ការចែកចាយគ្រោងនឹងចាប់ផ្តើមនៅដើមរដូវក្តៅនេះ និងបន្តក្នុងរយៈពេលពីរឆ្នាំខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន La Tribune...