ពេលថ្មីៗនេះ កំណែថ្មីនៃវិបផតថលអន្តរជាតិ ទីក្រុងប៉េកាំង(International Web Portal of Beijing)ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ វេបសាយនេះបានបង្កើតឡើង ដោយផ្តោតសំខាន់ៗជុំវិញមុខងារ នៃមជ្ឈមណ្ឌលផ្លាស់ប្តូរអន្តរជាតិទីក្រុងប៉េកាំង ដែលរួមបញ្ចូលការចេញផ្សាយព័ត៌មាន សេវាកម្មសាធារណៈ ការប្រឹក្សាយោបល់និងការផ្លាស់ប្តូរ ហើយរួមបញ្ចូលភាសាចំនួន៩ ដែលបូករួមទាំងភាសាអង់គ្លេស ភាសាកូរ៉េខាងត្បូង ភាសាជប៉ុន ភាសាអាល្លឺម៉ង់និងភាសាបារាំងជាដើម។ កំណែថ្មីលើកនេះបានផ្តល់សេវាកម្ម ទីក្រុងដ៏សម្បូរបែប និងងាយស្រួលដល់មិត្តបរទេស និងអ្នកវិនិយោគបរទេស...
បរទេស៖ កងល្បាតនៃរដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក បានបិទស្ពានហាយវេមួយទាំងស្រុង បន្ទាប់ពីនាវាដឹកទំនិញ មួយគ្រឿងបានបុកស្ពាន US-59 ឆ្លងកាត់ទន្លេ Arkansas កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សេវាស្ពានហាយវេរបស់រដ្ឋបានសរសេរនៅលើ X ដែលជាអតីត Twitterថា សមត្ថកិច្ចកំពុងបង្វែរចរាចរណ៍ ចេញពីតំបន់នោះទៅខាងត្បូងក្រុង...
បរទេស៖ ក្រសួងការពារជាតិហូឡង់ បានប្រកាសនៅសប្តាហ៍នេះថា ប្រទេសហូឡង់នឹងដាក់ពង្រាយ អង្គភាពការពារដែនអាកាស Patriot ទៅកាន់សម្ព័ន្ធមិត្តណាតូរបស់ខ្លួន គឺប្រទេសលីទុយអានី ដែលជាផ្នែកនៃសមយុទ្ធការពារ ដែនអាកាសរួមគ្នានៅរដូវក្តៅ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោធាហូឡង់បានអះអាងនៅក្នុង សេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធរយៈពេលជាច្រើនសប្តាហ៍ គឺមានសារៈសំខាន់ក្នុងការពង្រឹងការ ការពារដែនអាកាសនៅលើផ្នែកខាងកើត។...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា យោធាអ៊ីស្រាអែល កំពុងរៀបចំបើកការវាយប្រហារលើទីក្រុងរ៉ាហ្វា ខណៈដែលការចរចាបទឈប់បាញ់ បានចាប់ផ្តើមឡើងវិញនៅក្នុងប្រទេសអេហ្ស៊ីប។ ទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត របស់តំបន់ហ្គាហ្សា បានក្លាយជាជម្រក សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ជាងមួយលាននាក់ ដែលកំពុងស្វែងរកទីជំរកពីការទម្លាក់គ្រាប់បែក។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនបានព្រមានថា ប្រតិបត្តិការជើងគោកណាមួយនៅក្នុងទីក្រុងនេះ នឹងនាំឱ្យមានមហន្តរាយដល់ជនស៊ីវិល។ នៅក្នុងសន្និសីទសារព័ត៌មានមួយ...
តូក្យូ៖ ប្រទេសជប៉ុន និងចិនបានរៀបចំ “កិច្ចសន្ទនាអ្នកជំនាញ” កាលពីថ្ងៃសៅរ៍ ជុំវិញការចេញផ្សាយទឹកសំណល់វិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពី រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ របស់ពួកគេដើម្បីដោះស្រាយជម្លោះអំពីបញ្ហានេះ។ ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុង Dalian ភាគឦសានប្រទេសចិន ភាគីជប៉ុន បានពន្យល់ពីជំនឿរបស់ពួកគេថា ការបញ្ចេញទឹកមានសុវត្ថិភាព និងលម្អិតអំពីសកម្មភាពត្រួតពិនិត្យ វិទ្យុសកម្មដែលកំពុងបន្ត។ ប្រទេសចិន បានប្រកាន់យកការហាមប្រាម...
វ៉ាស៊ីនតោន៖ ប្រភពការទូតមួយបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងរៀបចំឱ្យមានកិច្ចចរចាត្រីភាគី ជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងក្នុងខែកក្កដា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន។ ប្រភពបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នូវបញ្ហាជាច្រើនរួមទាំងការពង្រឹងការ ទប់ស្កាត់ប្រឆាំងនឹងការកើនឡើង...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជាបានមានព្រះបន្ទូលថា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាគឺជាស្រ្តីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា គិតគូរឧត្តមប្រយោជន៍ជាតិជាធំ។ នេះបើយោងតាមព្រះរាជសារ របស់ព្រះមហាក្សត្រក្នុងឱកាសរដ្ឋសភា នៅព្រឹកថ្ងៃ១ មេសា បានបើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ អានដោយសម្តេចឃួន សុដារី។ អង្គព្រះមហាក្សត្រ...
ភ្នំពេញ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃ៣០ មីនា បានដឹកនាំក្រុមការងារ ចុះពិនិត្យសួរសុខទុកស្ថានភាពជំងឺ របស់ជនរងគ្រោះដោយសារ ឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ កាលពីម្សិលមិញនេះ។ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ ជនរងគ្រោះខាងលើនេះ នៅមន្ទីរពេទ្យបង្អែកខេត្ដពោធិ៍សាត់ សាស្ដ្រា ចារ្យរដ្ឋមន្រ្តី បានពាំនាំប្រសាសន៍របស់សម្តេចធិបតី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់បំផ្លាញយន្តហោះចម្បាំង គាំទ្រដែនអាកាសជិតៗរបស់អ៊ុយក្រែន Su-25 ចំនួនបីគ្រឿង។ ប្រភពដដែលបានសរសេរទៀតថា យន្តហោះយោធាទាំងនោះគឺ បានឈរជើងនៅអាកាសយានដ្ឋាន Voznesensk ក្នុងតំបន់ Nikolaev ដែលជាតំបន់សំខាន់ជាយុទ្ធសាស្ត្រ នៅភាគខាងត្បូងនៃប្រទេស។ ទោះបីជាយ៉ាងណាក្តី ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយ ប្រើយន្តហោះយុទ្ធសាស្ត្រ កងកម្លាំងមីស៊ីល...
ហ្គាហ្សា៖ ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣២,៦២៣នាក់។ កងទ័ពអ៊ីស្រាអែលបាន សម្លាប់ជនជាតិប៉ាឡេស្ទីន ៧១នាក់ និងរបួស ១១២នាក់ផ្សេងទៀត ក្នុងអំឡុងពេល ២៤ម៉ោងកន្លងមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣២,៦២៣ នាក់ និងរបួសដល់ ៧៥,០៩២...