បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បាននិយាយនៅព្រហស្បតិ៍ថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយយោធារុស្ស៊ី ដើម្បីរួមគ្នាលើកកម្ពស់យុត្តិធម៌អន្តរជាតិ សន្តិភាព និងសន្តិសុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រកាសនេះធ្វើឡើងបន្ទាប់ពី ជំនួបកំពូលរវាងលោកប្រធានាធិបតី Xi Jinping...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា ការរំលាយគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី និងគណបក្សប្រឆាំងជាច្រើនរបស់មីយ៉ាន់ម៉ា ធ្វើឱ្យផែនការបោះឆ្នោតរបស់របបយោធា ស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំង ។ ក្រុមអ្នកវិភាគបានលើកឡើងថា ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យ ការបោះឆ្នោតនាពេលខាងមុខ...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៣១ មីនានេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុម័តទាំងស្រុងលើ “សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈ” ។ លទ្ធកម្មសាធារណៈដំបូងនៅកម្ពុជាត្រូវបាន បង្កើតឡើងដោយផ្អែកតាមមាត្រា៥០ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុឆ្នាំ១៩៩៣ ដែលចែងថា “ចំណាយក្នុងការសាងសង់ ឬទិញសម្ភារៈផ្សេងៗក្នុងថវិកាទូទៅរបស់រដ្ឋ និងក្នុងគណនីពិសេសរតនាគារជាតិ ត្រូវស្ថិតក្រោមនីតិវិធីនៃការដេញថ្លៃជាសាធារណៈ។ ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធត្រូវបានរៀបចំ និងដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ ព្រមទាំងនៅជាធរមានរហូតមកដល់បច្ចុប្បន្ន។...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យ Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និង ពិភាក្សាការងារ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរចក្រភពអង់គ្លេស-កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម,...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កម្ពុជា-ជប៉ុន នៅរក្សាបាននូវកិច្ចសហប្រតិបត្តិការ ស្អិតរមួតលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, ការពារជាតិ, សេដ្ឋកិច្ច, អប់រំ និងវប្បធម៌ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ ការថ្លែងរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC) ក្នុងការពង្រីកការគាំទ្រលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូទៅលើវិស័យផ្សេងៗរបស់កម្ពុជា រួមមានដំឡូង គ្រាប់ស្វាយចន្ទី ម្រេច កាហ្វេ ក្រូចពោធិ៍សាត់ ស្វាយ ផ្លែមៀន និងជលផលនេសាទ។ល។ ក្នុងឱកាសអនុញ្ញាតឲ្យលោក Asad Yaqub ប្រធាន IFC ចូលជួបពិភាក្សាការងារ ទាក់ទងទៅនឹងសមិទ្ធផលសំខាន់ៗ...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំមិនឲ្យយកលុយពី ទូរទស្សន៍បរទេសនានា ដែលចូលរួមផ្សាយពីការប្រកួតស៊ីហ្គេមនៅកម្ពុជា ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសសេរយ៉ាងដូច្នេះថា «សម្តេចតេជោ បញ្ជាមិនអោយយកលុយពីទូរទស្សន៍បរទេសនានា ដែលផ្សាយពីស៊ីហ្កេម ៣២...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖ ១-សេចក្តីព្រាងផែនការជាតិទសវត្ស រ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។ ២-សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ។ ៣-សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ។...
វ៉ាស៊ីនតោន៖ សេតវិមានបានជំរុញប្រទេសចិន ឱ្យជៀសវាងការ “ប្រតិកម្មហួសហេតុ” ចំពោះការឈប់សម្រាក ដែលបានគ្រោងទុកនៅសហរដ្ឋអាមេរិក ដោយប្រធានាធិបតីតៃវ៉ាន់ ដោយហៅការឆ្លងកាត់នេះថា ជារឿងធម្មតា។ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានសង្កត់ធ្ងន់កាលពីថ្ងៃពុធថា ការឆ្លងកាត់របស់ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen គឺស្របតាមគោលនយោបាយ របស់សហរដ្ឋអាមេរិក ដែលទទួលស្គាល់ការទាមទាររបស់ចិន លើកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ លោកបានលើកឡើងថា...
ប៉េកាំង៖ អ្នកនាំពាក្យដីគោក បានជំរុញឱ្យភាគីតៃវ៉ាន់ ចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តផែនការរបស់ខ្លួន ក្នុងការបន្តការហោះហើរត្រង់ ទៅកាន់គោលដៅមួយចំនួន របស់ដីគោកឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ ជនរួមជាតិ និងអ្នកជំនួញតៃវ៉ាន់ កំពុងទន្ទឹងរង់ចាំការដំណើរការ ជើងហោះហើរត្រង់ឡើងវិញពេញលេញ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយក្រុមហ៊ុនអាកាសចរណ៍ទាំងសងខាង ក៏បានដាក់ពាក្យស្នើសុំការហោះហើរឡើងវិញ យ៉ាងសកម្មផងដែរ នេះបើតាមលោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់។...