ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពេលកសាងព្រែកជីកហ្វូណនតេជោ រួចរាល់ហើយ នឹងផ្តល់ផលចំណេញយ៉ាងធំធេងសម្រាប់ វិស័យដឹកជញ្ជូនរបស់កម្ពុជា ដែលចំណេញដល់សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ សម្តេចថា ក៏នឹងទាក់ទាញអ្នកវិនិយោគបរទេស បានច្រើនផងដែរ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជម្រុញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យបើកការដ្ឋានសាងសងព្រែកជីកហ្វូណនតេជោឲ្យបានឆាប់រហ័ស កុំពន្យាពេលទៀត។ បើតាមគម្រោងព្រែកជីកនេះ នឹងបើកការសាងសង់នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ីបានឃើញការកើនឡើង នៃទេសចរណ៍បរទេស នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ជាមួយនឹងការមកដល់ជិត ២១៩០០០នាក់ ត្រូវបានកត់ត្រាទុកដោយក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួន ជិតពាក់កណ្តាលនៃតួលេខនេះ។ របាយការណ៍នេះបង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរបរទេស សរុបមកប្រទេសនេះមានចំនួនច្រើនជាងបីដង ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ យោងតាមសមាគមប្រតិបត្តិករទេសចរណ៍ នៃប្រទេសរុស្ស៊ីហៅកាត់ថា ATOR បានឱ្យដឹងថា ពលរដ្ឋចិនមានចំនួនជិត១០ម៉ឺននៃ ការធ្វើដំណើរទាក់ទងនឹង ទេសចរណ៍ក្នុងខែមករាដល់ខែមីនា...
ហ្សាការតា៖ តាមការបញ្ជាក់របស់ក្រុមហ៊ុន Garuda Indonesia បានឲ្យដឹងថា យន្តហោះដឹកមនុស្សចំនួន៤៦៨នាក់ ពីប្រទេសឥណ្ឌូនេស៊ីទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការចុះចតជាបន្ទាន់កាលពីថ្ងៃពុធ ដោយសារភ្លើងឆេះម៉ាស៊ីន ។ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ីបានឲ្យដឹងថា ជើងហោះហើរ Garuda-1105 ឆ្ពោះទៅកាន់ Madinah ដែលដំណើរការដោយយន្តហោះ Boeing 747-400 បានត្រលប់មកអាកាសយានដ្ឋាន ដើមរបស់ខ្លួនវិញនៅក្នុងទីក្រុង Makassar...
ភ្នំពេញ៖ ក្នុងឱកាសថ្លែងសារពិសេស ស្តីពី ព្រែកជីកហ្វូណនតេជោ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យប្រទេសមួយចំនួនបញ្ឈប់ ធ្វើនយោបាយប្រឆាំងចិនទាក់ទង ទៅនឹងគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងពេលដែលកម្ពុជាកំពុងមាន ទំនាក់ទំនងល្អជាមួយចិន និងវៀតណាមក៏មានទំនាក់ទំនងល្អ ជាមួយចិនផងដែរ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោគឺជាគំនិតផ្តួចផ្តើមដោយកម្ពុជាសុទ្ធសាធ ចិនគ្មានបានដឹងនោះទេ គ្រាន់តែកម្ពុជាបានស្នើឲ្យភាគីចិនគាំទ្រ និងពិភាក្សាជាមួយដើម្បីរកអ្នកមកវិនិយោគប៉ុណ្ណោះ ដូច្នេះអ្នកផ្សាយខុស ពីការពិតបញ្ឈប់ការផ្សាយទៅ៕
គៀវ៖ ក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងណែនាំការរឹតបន្តឹងការផ្គត់ផ្គង់ ថាមពលដល់អ្នកប្រើប្រាស់ឧស្សាហកម្ម និងគ្រួសារនៅទូទាំងប្រទេស ។ កាលវិភាគកំណត់អគ្គិសនីសម្រាប់ឧស្សាហកម្ម និងគ្រួសារនឹងធ្វើឡើងចាប់ពីម៉ោង៩យប់តទៅ ។ ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងការ បង្ហោះនៅលើបណ្តាញសង្គម Telegram ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ហើយនៅថ្ងៃពុធនេះ វិធានការសម្រាប់អ្នកប្រើប្រាស់ ឧស្សាហកម្មនឹងចូលជាធរមានពេញម៉ោង ។ ក្រុមហ៊ុន Ukrenergo បានឲ្យដឹងថា...
ញ៉ូដេលី៖ ក្រុមមន្ត្រីបានឲ្យដឹងថា សិស្សសាលាចំនួន១០នាក់នៅក្រុង Kanpur នៅរដ្ឋ Uttar Pradesh រដ្ឋភាគខាងជើង នៃប្រទេសឥណ្ឌា បានទទួលការគំរាមកំហែង ដោយគ្រាប់បែកនៅថ្ងៃពុធនេះ ដោយជំរុញឲ្យរដ្ឋបាលសាលា ធ្វើការជម្លៀសកូនសិស្ស និងទូរស័ព្ទទៅប៉ូលិស ។ ប៉ូលិសបានទៅដល់ ដោយបានធ្វើការដាក់ពង្រាយ ក្រុមដោះគ្រាប់បែកជាច្រើន និងស្វែងរកនៅក្នុងសាលានា ពេលឥឡូវនេះមិនមានធ្វីដែលជា ការសង្ស័យត្រូវបានរកឃើញនោះទេ ហើយប៉ូលិសជឿជាក់ថា...
កាប៊ុល៖ អង្គការសង្គ្រោះកុមារពិភពលោក បានឲ្យដឹងកាលពីថ្ងៃចន្ទថា កុមារប្រមាណ ៤០.០០០នាក់ បានបាត់បង់ផ្ទះសម្បែងរស់នៅ របស់ពួកគេនៅខេត្ត Baghlan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ដោយសារភ្លៀងធ្លាក់ចុះយ៉ាងគំហុគ និងបង្កជាគ្រោះទឹកជំនន់ភ្លាមៗនៅក្នុងខេត្ត និងក្នុងតំបន់ផ្សេងៗទៀតកាលពីថ្ងៃសុក្រ ។ លោក Arshad Malik នាយកប្រចាំប្រទេសនៃអង្គការ ជួយសង្គ្រោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងថា “កុមារ មានការភ័យខ្លាច ។...
SANAA៖ យោងតាមទូរទស្សន៍ Houthi-run al-Masirah បានផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងរបស់សម្ព័ន្ធ កងទ័ពជើងទឹកអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារតាមផ្លូវអាកាសចំនួន ៤ដង ទៅលើអាកាសយានដ្ឋាននៃ ទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah របស់ប្រទេសយេមែនដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ធាម ហួធី (Houthi) ។ ទូរទស្សន៍របស់ក្រុម ហួធី មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ...