ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងងា ចំពោះករណីចាប់ខ្លួនយុទ្ធជនរបស់កម្ពុជា ដែលមកដល់ពេលនេះ នៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល តាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងងថា មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ?...
													
																											ភ្នំពេញ ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា អនុព័ន្ធយោធាទាំង១៣ប្រទេស មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ចុះទៅព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យស្ថានភាពបទឈប់បាញ់ គឺបានបង្ហាញយ៉ាងច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលយ៉ាងមុតមាំក្នុងការដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅរសៀលថ្ងៃ៣០ ផកក្កដានេះ លោកស្រី ម៉ាលី សុជាតា បានថ្លែងថា...
													
																											ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នាវេលាម៉ោង១៨ ជនភៀសសឹកនៅខេត្តទាំង៥ជាប់ព្រំដែនថៃ មានចំនួន១៦៨៩៤៦នាក់ ។ ក្នុងនោះ ខេត្តឧត្តរមានជ័យ ចំនួន ៣៨៤៤៧ នាក់ , ខេត្តព្រះវិហារ ចំនួន ២៩៧១៧ នាក់ ,...
													
																											ភ្នំពេញ៖ អនុវត្តតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីជួយសម្រាលបន្ទុកដល់គ្រួសារយោធិនពលី រងរបួស និងពិការភាព ក្នុងសមរភូមិការពារបូរណភាពទឹកដី ក្នុងសង្រ្គាមឈ្លានពានរបស់ថៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នឹងលុបចោលបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត និងពិការអចិន្រ្តៃយ៍ ។
													
																											បរទេស៖ ប៉ូលីសបានប្រាប់ AFP ថា យ៉ាងហោចណាស់មនុស្ស 9 នាក់បានស្លាប់ និង 2 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះរោងចក្រផលិតកាំជ្រួចនៅភាគកណ្តាលប្រទេសថៃ នៅថ្ងៃពុធនេះ ខណៈដែលក្រុមមន្រ្តីនៅតែបន្តស្វែងរកអ្នកស្លាប់និងរបួស។ សារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ថា រោងចក្របានឆាបឆេះនៅម៉ោងប្រហែល 11:00 ព្រឹក នៅក្នុងស្រុក...
													
																											ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសហាមឃាត់ជាបណ្តោះអាសន្ន នូវការបង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន-Drone) នៅក្នុងភូមិសាស្ត្រទូទាំងខេត្ត៕
													
																											ភ្នំពេញ៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កម្ពុជាមានការតាំងចិត្តយ៉ាងមុតមាំ និងឥតងាករេក្នុងការគោរពអនុវត្តនូវ កិច្ចព្រមព្រៀងបទឈប់បាញ់ និងបដិសេធចំពោះការចោទប្រកាន់របស់ថៃ អំពីការរំលោភបទឈប់បាញ់ ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោក ជុំ...
													
																											ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា ចំពោះយោធិន និងកងនគរបាលជាតិ បានពលី ឬធ្លាក់ខ្លួនពិការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាល នឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅអង្គភាព ដែលគាត់បំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា...
													
																											ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងគ្រឹះស្ថានសមាជិករបស់ខ្លួនទាំងអស់ ប្តេជ្ញាចូលរួមអនុវត្តឱ្យអស់ពីលទ្ធភាពនូវវិធានការអនុគ្រោះ ដើម្បីជួយសម្រាលបន្ទុកដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាជនភៀសសឹក ដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី៣០ ខែកក្កដា...
													
																											យោងតាមការចេញផ្សាយដោយ FOX NEWSនៅព្រឹកថ្ងៃពុធនេះរលកយក្សដែល កំពស់រហូតទៅដល់ជាង៣ម៉ែត្រត្រូវបានគេរំពឹងថានឹងវាយប្រហារឆ្នេរសមុទ្រជប៉ុន និងហាវ៉ៃក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះក្រោយហេតុការណ៍រញ្ជួយដីក្រោមបាតសមុទ្រក្នុងកម្រិតដល់ទៅ៨,៧រិចទ័រក្បែរឆ្នេរប្រទេសរុស្សី ពេលនេះស្ថានទូតអាមេរិកនៅទីក្រុងតូក្យូប្រកាសបញ្ជាឱ្យមានការជម្លៀសបុគ្គលិករបស់ខ្លួនចេញហើយ៕