កំពង់ស្ពឺ៖ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ម្សិលមិញ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំង ចូលរួមស្តាប់កិច្ចប្រជុំបូកសរុបការងារផែនប្រឡងប្រណាំងទី២ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងារប្រឡងប្រណាំងកងរាជអាវុធហត្ថ និងជាប្រធានផែនប្រឡងប្រណាំងទី២...
ភ្នំពេញ៖ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកវេជ្ជបណ្ឌិត Sam Muller នាយកសម្ព័ន្ធវ៉ាក់សាំង Gavi ប្រចាំតំបន់អឺរ៉ុប តំបន់អាស៊ី និងតំបន់អាហ្វ្រិកខាងត្បូង និងជាប្រធានគណៈប្រតិភូ មកពីការិយាល័យកណ្តាលសម្ព័ន្ធវ៉ាក់សាំង Gavi នៅទីក្រុងហ្សឺណែវ និងក្រុមការងារ។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីរាយការណ៍ពីលទ្ធផល...
បរទេស៖ អាជ្ញាធរថៃបាននិយាយនៅថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២២ នាក់ ខណៈដែលពួកគេបានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះដល់មនុស្សប្រមាណ ៣៧០.០០០ នាក់ដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ពីទន្លេ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្រ្តីពីនាយកដ្ឋានបង្ការគ្រោះមហន្តរាយបាននិយាយថា ខេត្តចំនួន ១៩ ត្រូវបានរងផលប៉ះពាល់ ដោយខេត្ត Uttaradit...
បរទេស៖ ឧទ្ធម្ភាគចក្រពេទ្យផ្នែកសង្គ្រោះបន្ទាន់មួយគ្រឿងបានធ្លាក់កាលពីថ្ងៃចន្ទតាមបណ្តោយផ្លូវដ៏មមាញឹកនៃផ្លូវលេខ 50 ក្នុងទីក្រុង Sacramento រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបណ្តាលឱ្យមនុស្ស ៣ នាក់រងរបួស, នេះបើយោងតាមប្រតិបត្តិករ REACH Air Medical Services ។ យោងតាមសារព័ត៌មាន ARIES NEWS ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាឧ្យដឹងកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មិនមានផែនការធ្វើកិច្ចចរចាជាមួយបារាំង អង់គ្លេស និងអាល្លឺម៉ង់នោះទេ បន្ទាប់ពីការផ្លាស់ប្តូររបស់ពួកគេ ដើម្បីបន្ដយន្តការ “snapback” ដើម្បីដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិ។ លោក Baghaei បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់ថា អ៊ីរ៉ង់កំពុង “ពិចារណាលើផលប៉ះពាល់ និងផលវិបាក” នៃអ្វីដែលលោកហៅថា សកម្មភាពប្រឆាំងអ៊ីរ៉ង់នាពេលថ្មីៗនេះ ដោយមហាអំណាចទាំងបីរបស់អឺរ៉ុប...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសាទរចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធិពិសេសរបស់ប្រទេសលោកជាមួយរុស្ស៊ី ដោយហៅមិត្តភាពរវាងកូរ៉េខាងជើង និងរុស្ស៊ីថា ជាមិត្តភាព “អមតៈ”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសារមួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) កាលពីថ្ងៃអង្គារ លោក គីម បានជូនពរលោកប្រធានាធិបតីរុស្ស៊ី...
គែរ៖ កិច្ចចរចាដោយប្រយោលរវាងគណៈប្រតិភូអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចាប់ផ្តើមនៅថ្ងៃចន្ទក្នុងប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌ សម្រាប់ការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន នេះបើយោងតាមទូរទស្សន៍ Al Qahera News TV របស់អេហ្ស៊ីប។ កិច្ចពិភាក្សាដែលរៀបចំឡើងដោយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតានៅទីក្រុងសមុទ្រក្រហម Sharm El Sheikh គឺផ្តោតលើ “ការរៀបចំដែនដី” សម្រាប់ការផ្លាស់ប្តូរសក្តានុពល នេះបើយោងតាមបណ្តាញព័ត៌មាន។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមយកពន្ធ ២៥ភាគរយលើការនាំចូលរថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា។ លោក ត្រាំ បានធ្វើសេចក្តីប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ហេីយវានៅតែមិនច្បាស់ថាតើផែនការពន្ធចុងក្រោយរបស់លោក អាចប៉ះពាល់ដល់ឧស្សាហកម្មរថយន្ត និងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនកម្រិតណា។ កាលពីចុងខែកញ្ញា ដោយលើកឡើងពីសន្តិសុខជាតិ លោក ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិក នឹងអនុវត្តអត្រាពន្ធដូចគ្នាចំពោះរថយន្តដឹកទំនិញធុនធ្ងន់...
ភ្នំពេញ ៖ លោកបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនដែលដូមីនីក នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការ គួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកតាមកិច្ចការសង្គមបានបញ្ចេញទស្សនថា ប្រជាពលរដ្ឋខ្មែរទាំងប្រុស-ទាំងស្រី និងចាស់-ក្មេង គួរតែបញ្ឈប់ការប្រើប្រាស់មុខទំនិញថៃ និងបញ្ឈប់ចាយវាយប្រាក់បាតថៃបន្តទៀត ព្រោះគ្មានផលប្រយោជន៍អ្វីនោះទេ។ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥សម្តេចតេជោ ហ៊ុន សែនប្រមុខរដ្ឋស្តីទី បានផ្ញើតាមបណ្តាញសង្គមហ្វេសប៊ុកប្រាប់ឲ្យប្រជាពលរដ្ឋប្រញាប់ទៅដូរប្រាក់បាតយកប្រាក់រៀលឬដុល្លារ និងឈប់ប្រើប្រាស់ទំនិញរបស់ថៃ បើសិនជាមិនចូលចិត្តភាគីថៃ ។ ការមានប្រសាសន៍របស់សម្តេចតេជោ ក្រោយពីថៃបានបង្ហាញទង្វើអមនុស្សធម៌...