បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍បានព្រមាន បណ្តាប្រទេសលោកខាងលិចថា ពួកគេប្រថុយនឹងការចាប់ផ្តើមសង្រ្គាមនុយក្លេអ៊ែរ ប្រសិនបើប្រទេសលោកខាងលិចទាំងនោះ បញ្ជូនទាហានចូលទៅក្នុងប្រទេសអ៊ុយក្រែន ហើយនិយាយថា រុស្ស៊ីមានអាវុធសម្រាប់វាយប្រហារ គោលដៅនៅលោកខាងលិច។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់លោក, មេដឹកនាំរុស្ស៊ីបាននិយាយថា ប្រទេសលោកខាងលិច...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្តេជ្ញាថា លោកនឹងហែលទឹកនៅទន្លេ Seine ក្នុងការប៉ុនប៉ងជាក់ស្តែងដើម្បីបញ្ជាក់ថា ទន្លេនេះស្អាតនៅមុនព្រឹត្តិការណ៍អូឡាំពិក។ រដ្ឋធានីបារាំងនឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតចាប់ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា...
ភ្នំពេញ ៖ មន្រ្តីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តបាត់ដំបង សហការជាមន្រ្តីជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី នាថ្ងៃថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានធ្វើការត្រួតពិនិត្យលើឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កកដែលបាននាំចូល ហើយមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង ពិនិត្យរួចឃើញថា សាច់បង្កកនេះមានលក្ខណៈ មិនសមស្របតាមស្តង់ដាសាច់បង្កកឡើយ។ បន្ទាប់ពីបានធ្វើការពិនិត្យរួចឃើញថាមិនមានលក្ខណៈសមស្រប មន្រ្តីជំនាញសាខា...
ហាណូយ៖ យោងតាមការិយាល័យ ស្ថិតិទូទៅរបស់ប្រទេស (GSO) បានឱ្យដឹងថា សន្ទស្សន៍ជាតិនៃផលិតកម្មឧស្សាហកម្ម របស់ប្រទេសវៀតណាម ក្នុងខែកុម្ភៈ បានធ្លាក់ចុះ ១៨ភាគរយធៀបនឹងខែមករា និង ៦,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ GSO បានឲ្យដឹងថាក្នុងរយៈពេលពីរខែដំបូង នៃឆ្នាំ២០២៤ សន្ទស្សន៍បានកើនឡើង ៥,៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិស័យរ៉ែបានរាយការណ៍ ពីការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំនៃ ៣,៥ភាគរយ...
បរទេស៖ សហរដ្ឋអាមេរិកបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងបើកការស៊ើបអង្កេត លើការគំរាមកំហែងផ្នែកសន្តិសុខ ដែលអាចបង្កឡើងដោយយានជំនិះ ដែលបានតភ្ជាប់ដែលប្រើប្រាស់បច្ចេកវិទ្យា ពីបណ្តាប្រទេសដែលមានការ ព្រួយបារម្ភដូចជាប្រទេសចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយថា លោកកំពុងដឹកនាំនាយកដ្ឋានពាណិជ្ជកម្ម ឱ្យដឹកនាំការស៊ើបអង្កេត និងកំណត់ថាតើសកម្មភាពអ្វីខ្លះដែលអាចចាំបាច់...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ីបានបាញ់ បង្ហោះផ្កាយរណបឧតុនិយម Hydrometeorological ថ្មីមួយ ដែលមានឈ្មោះថា Meteor-M No. 2-4 ទៅកាន់លំហអាកាសនៅថ្ងៃព្រហស្បតិ៍នេះ ពីយាន Vostochny cosmodrome ក្នុងតំបន់ Amur នៃចុងបូព៌ាប្រទេស។ រ៉ុក្កែត Soyuz-2.1b ដែលមានដំណាក់កាលខាងលើ Fregat ដែលដឹកផ្កាយរណប ក៏បានបញ្ជូនផ្កាយរណបតូចៗចំនួន...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្តាំផ្ញើយោធិននារីឲ្យបន្តពង្រឹងសាមគ្គីភាព រួមគ្នាថែរក្សាឲ្យបានរឹងមាំនូវសន្តិភាព និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន នូវប្រពៃណីដ៏ល្អផូរផង់របស់នារីខ្មែរ ដែលជាកេរ្តិ៍ដំណែលពីដូនតា បន្តលើកកម្ពស់តម្លៃស្ត្រី និងពង្រឹងសីលធម៌រស់នៅបានសមស្រប តាមការវិវឌ្ឍជឿនលឿនរបស់សង្គមជាតិ ។ ការថ្លែងផ្ដាំផ្ញើរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងឡើងថ្លៃ ចាប់ពីថ្ងៃទី១-១០ ខែមីនា ឆ្នាំ២០២៤ ដោយសាំងធម្មតាមានតម្លៃ ៤.៣០០រៀល ចុះថ្លៃ ៥០រៀល ខណៈម៉ាស៊ូតតម្លៃ ៤.២០០រៀល ចុះថ្លៃ ១០០រៀល ៕
ប៉េកាំង៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈនេះ បានឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សា ស្តីពីការរៀបចំផែនការ គោលនយោបាយការបរទេស ជុំថ្មីមួយ នៅថ្ងៃទី២៧ ខែកុម្ភៈ នៅទីក្រុងសៀងហៃ។ យោងតាមក្រសួងការបរទេសចិន លោក Miao Deyu ជំនួយការរដ្ឋមន្ត្រីការបរទេស និងជាអគ្គនាយកនៃនាយកដ្ឋាន ផែនការគោលនយោបាយ...
វ៉ាស៊ីនតោន៖ វេជ្ជបណ្ឌិតរបស់លោកបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន មានសុខភាពល្អ បន្ទាប់ពីការពិនិត្យរាងកាយ ប្រចាំឆ្នាំរបស់បុរសអាយុ ៨១ឆ្នាំនៅមន្ទីរពេទ្យយោធា ដែលធ្វើឡើងនៅពេលដែល អ្នកបោះឆ្នោតជាច្រើន មានការព្រួយបារម្ភអំពីកាយសម្បទា របស់លោកក្នុងការបម្រើអាណត្តិទីពីរ នៅក្នុងសេតវិមាន។ វេជ្ជបណ្ឌិតរបស់ បៃដិន គឺលោក Kevin O’Connor បានសរសេរក្នុងកំណត់ហេតុចំនួន ៦ទំព័រថា “ប្រធានាធិបតីមានអារម្មណ៍ល្អ...