ការប្រារព្ធពិធីទិវាពលកម្មអន្តរជាតិ ព្រមជាមួយបុណ្យតន្ត្រីនិងទឹក 2026 នឹងមានការផ្តល់ជូនពិសេស ពីសណ្ឋាគារជាច្រើនសម្រាប់ភ្ញៀវទេសចរ
គូឡាឡាំពួរ៖ ក្នុងឱកាសការប្រារព្ធទិវាពលកម្មអន្តរជាតិ ព្រមជាមួយពិធីបុណ្យតន្ត្រី និងទឹក RAIN RAVE WATER MUSIC FESTIVAL 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ២ ឧសភា សណ្ឋាគារ នៅទូទាំងប្រទេសម៉ាឡេស៊ី បានចូលរួមដាក់ចេញនូវការបញ្ចុះតំលៃបន្ទប់ស្នាក់នៅជាពិសេសដល់ភ្ញៀវទេសចរណ៍ ដើម្បីសម្រួលដល់តម្រូវការនៃ ការធ្វើដំណើរកម្សន្តក្នុងអំឡុងពេលពិធីបុណ្យនេះ។
ដើម្បីគាំទ្រយុទ្ធនាការទស្សនាម៉ាឡេស៊ីឆ្នាំ ២០២៦ ឬ Visit Malaysia 2026 (VM2026) មានសណ្ឋាគារចំនួន ៧៩ នៅទូទាំងប្រទេសម៉ាឡេស៊ីបានចូលរួម ដោយផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៧០ ភាគរយ។ ការផ្តល់ជូនពិសេសនេះ អាចធ្វើការកក់បានចាប់ពីថ្ងៃទី ២៩ មេសា ដល់ថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២៦ ដែលផ្តល់ជម្រើសគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នក ធ្វើដំណើរដែលមានគម្រោងធ្វើដំណើរកម្សាន្តរយៈពេលខ្លី។
សណ្ឋាគារដែលចូលរួម បាននឹងកំពុងផ្តល់ជូននូវគុណតម្លៃបន្តែមលើកញ្ចប់សេវាកម្ម ជាច្រើនរួមមាន តម្លៃបន្ទប់ពិសេស និងការផ្តល់ជូនជាកញ្ចប់ ដែលមានគោលបំណងធ្វើឱ្យមានតម្លៃសមរម្យ និងលើកទឹកចិត្តការធ្វើដំណើរទៅកាន់គោលដៅសំខាន់ៗ។ កិច្ចសហការរវាងវិស័យទេសចរណ៍ និងសណ្ឋាគារនេះ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រក្នុងគោលដៅទាក់ទាញប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ និងបង្កើតឱកាសកាន់តែទូលំទូលាយសម្រាប់ភាគីពាក់ព័ន្ធ ក្នុងអំឡុងពេលមានព្រឹត្តិការណ៍ធំៗ។
ភ្ញៀវទេសចរអាចទទួលបានការផ្តល់ជូនទាំងនេះ ដោយប្រើលេខកូដបញ្ចុះតម្លៃ VM2026TWD នៅពេលធ្វើការកក់តាមគេហទំព័រសណ្ឋាគារផ្លូវការ ឬកក់ដោយផ្ទាល់ជាមួយសណ្ឋាគារដែលចូលរួម។ ពិធីបុណ្យ តន្ត្រីទឹក The Rain Rave Water Music Festival ដែលមានរយៈពេលបីថ្ងៃ នឹងបង្កើតបទពិសោធន៍ថ្មី ដោយប្រើភ្លៀងជាកម្សាន្តចម្បង ហើយងតន្ត្រី វប្បធម៌ និងរបៀបរស់នៅបែបទំនើប រួមបញ្ចូលគ្នានៅកណ្តាលទីក្រុង។ ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាដ៏ល្អសម្រាប់ភ្ញៀវអន្តរជាតិ និងដៃគូក្នុងឧស្សាហកម្មទេសចរណ៍ ទទួលយកបទពិសោធន៍បែបយុវវ័យ និងភាពច្នៃប្រឌិតរបស់ម៉ាឡេស៊ី។
គំនិតផ្តួចផ្តើមនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីក្នុងការពង្រឹងប្រព័ន្ធអេកូទេសចរណ៍ និងបង្កើនសមត្ថភាព ភាពប្រកួតប្រជែងគោលដៅទេសចរណ៍ នៅក្នុងយុទ្ធនាការ Visit Malaysia 2026។
ព័ត៌មានបន្ថែម រួមទាំងបញ្ជីសណ្ឋាគារដែលចូលរួម និងព័ត៌មានលម្អិតអំពីកញ្ចប់សេវាកម្ម អាចរកបាននៅក្នុងឯកសារផ្លូវការរបស់យុទ្ធនាការ ឬតាមរយៈគេហទំព័រ www.malaysia.travel ៕



