ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលដំណេីការតំឡេីង រោងចក្រផលិតជីសរីរាង្គមួយកន្លែង នៅខេត្តស្វាយរៀង

ភ្នំពេញ៖ នាថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)និងសហការីបានអញ្ជើញចុះពិនិត្យមើលការរៀបចំតំឡេីង រោងចក្រផលិតជីរបស់ឧកញ៉ា សុក រ៉ាដូ ដែលស្ថិតនៅក្រុងស្វាយរៀងនៃ ខេត្តស្វាយរៀង។

រោងចក្រផលិតជីនោះ ឈ្មោះ ក្រុមហ៊ុនផលិតជី ស្វាយរៀង ហ្វើថីឡាយហ្សឺ (Svayrieng Fertilizer Co., Ltd.)ដែលកំពុងតែមានផែនការ ផលិតជីសរីរាង្គហាយប្រ៊ីដ​(hybrid)​ មានប្រសិទ្ធភាពខ្ពស់​ និងតាមរូបមន្តត្រឹមត្រូវសម្រាប់ផ្គត់ផ្គង់ជូនដល់ កសិករ  និងយកមកប្រើប្រាស់នៅក្នុងវិស័យកសិកម្មដែលកសិករកំពុងតែមានតម្រូវការខ្ពស់។

ជាគោលដៅរបស់ក្រុមហ៊ុន មានផែនការវិយោគរយ:ពេលវែង ដើម្បីចែកចាយជី បម្រើសេចក្តីត្រូវការរបស់កសិករ និងលក់ចែកចាយក្នុងខេត្តផងដែរ។​ ក្រុមហ៊ុនមានសមត្ថភាពផលិតជីដំបូងអាចបានប្រមាណ ២,៥០០ តោន ក្នុងមួយឆ្នាំ​ ។ 

ក្រុមហ៊ុននឹងពង្រីកសមត្ថភាពផលិត អោយធំជាងនេះទៀតនៅឆ្នាំបន្តបន្ទាប់​ ហេីយរំពឹងថានឹងទទួលបានការគាំទ្រពីកសិករក្នុងស្រុកកាន់តែច្រើន ដែលនឹងឈានដល់ការកាត់បន្ថយការពឹងផ្អែកលើជីដែលនាំចូល ពីក្រៅប្រទេសផងដែរ​ ៕

To Top