event

តើមាននរណាម្នាក់អាចបញ្ឈប់ Jannik Sinner នៅ Roland-Garros ទីក្រុងប៉ារីសបានទេនៅពេល​គ្មានវត្តមាន Carlos Alcaraz?

នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងបកស្រាយរឿងរ៉ាវសំខាន់ៗបំផុតមុនពេលដែលព្រឹត្តិការណ៍ Roland-Garros នឹងចាប់ផ្តើមនៅថ្ងៃទី 24 ឧសភា។

បេក្ខភាពដែលត្រូវគេរំពឹងខ្ពស់ក្នុងព្រឹត្តិការណ៍ Roland-Garros

ព័ត៌មានដ៏ធំបំផុតជុំវិញព្រឹត្តិការណ៍នេះគឺអវត្តមានរបស់ម្ចាស់ជើងឯកការពារតំណែង Carlos Alcaraz។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញរូបនេះនឹងខកខានការប្រកួត Roland-Garros ដោយសារតែរបួសកដៃស្តាំ។

Jannik Sinner

ដោយសារ Carlos Alcaraz អវត្តមានពីព្រឹត្តិការណ៍នេះ Jannik Sinner មើលទៅ​ហាក់​ដូច​ជា​បេក្ខភាព​ដ៏​លេច​ធ្លោ​បំផុត​នៅ​ទីក្រុងប៉ារីស។ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះបានបង្ហាញទម្រង់លេងតិន្នីសកម្រិតកំពូលនៅរដូវកាលនេះ ដោយនៅ​ទី​ក្រុងម៉ាឌ្រីដ លោកបានឈ្នះពានរង្វាន់ Masters ជាលើកទី 5 ជាប់ៗគ្នា ដែលធ្វើឱ្យ​លោក​ក្លាយ​ជា​កីឡាករ​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រដែលសម្រេចបានកំណត់ត្រានេះ។

នៅវគ្គផ្តាច់ព្រ័ត្រ លោកបានយកឈ្នះ Alexander Zverev យ៉ាងចាស់ដៃក្នុងលទ្ធផល 6-1 និង 6-2 ដែលបន្ត​កំណត់​ត្រា​ឈ្នះ​របស់លោកទល់នឹងកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះដល់ទៅប្រាំបួនប្រកួតជាប់គ្នា។ អ្វីដែលកាន់តែគួរ​ឱ្យកត់​សម្គាល់​​ទៀតនោះគឺ Zverev មិនអាចទាញយកប្រយោជន៍ពីឱកាសផ្តាច់ហ្គេមណាមួយ​ឡើយក្នុងការជួប​គ្នាប្រាំមួយ​លើក​ចុងក្រោយរបស់ពួកគេ ហើយក្នុងពីរប្រកួតចុងក្រោយ លោកថែមទាំងមិនមានឱកាសផ្តាច់ហ្គេមទាល់តែសោះ។ ក្រោយ​ចប់ការប្រកួត Alexander បានទទួលស្គាល់ថា “ខ្ញុំគិតថាមានគម្លាតយ៉ាងធំរវាង Sinner និង​កីឡាករ​ផ្សេង​ទៀត​នៅ​ពេលនេះ។”

Novak Djokovic

Novak Djokovic ធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសជាមួយនឹងទម្រង់លេងមិនសូវល្អប៉ុន្មានឡើយ។ នៅទីក្រុងរ៉ូម លោក​បាន​​ចាញ់កីឡាករ Dino Prižmić ក្នុងការប្រកួតបើកឆាករបស់លោក ហើយបានទទួល​ស្គាល់ថា​ការត្រៀម​ខ្លួន​របស់​លោក​គឺមិនបានល្អទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ វានឹងក្លាយជាកំហុសមួយ ប្រសិនបើយើងមើលរំលង Novak​ ទាំងស្រុងនោះ។ Djokovic នៅតែជាកីឡាករមួយរូបក្នុងចំណោមកីឡាករតិចតួចបំផុតដែលបានយកឈ្នះ Sinner​ នៅឆ្នាំនេះ ដោយលោកបានធ្វើវាដោយជោគជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Australian Open។

លោកក៏ធ្លាប់ជួបប្រទះស្ថានភាពស្រដៀងគ្នានេះកាលពីឆ្នាំមុនផងដែរ៖ បន្ទាប់ពីទទួលបានលទ្ធផលមិនគួរឱ្យគាប់ចិត្ត​នៅ​ម៉ាឌ្រីដ​ និងខកខានព្រឹត្តិការណ៍នៅរ៉ូមទាំងស្រុងនោះ Djokovic នៅតែអាចឈានទៅដល់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ទី​ក្រុង​ប៉ារីស។

បេក្ខនារីជួរមុខក្នុងព្រឹត្តិការណ៍ Roland-Garros

ការប្រកួតផ្នែកនារីហាក់ដូចជាពិបាកទស្សន៍ទាយជាងមុនឆ្ងាយណាស់ដែលនេះរឹតតែបន្ថែមភាពទាក់ទាញកាន់តែខ្លាំង។

Aryna Sabalenka

Aryna Sabalenka បានរងបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីដៃ Hailey Baptiste នៅម៉ាឌ្រីដ មុន​ពេល​ហាល​អាវ​ទាំង​ព្រលឹមនៅទីក្រុងរ៉ូម។ បន្ទាប់ពីចាញ់ Sorana Cîrstea កីឡាការិនីតិន្នីសលេខ 1 ពិភព​លោក​រូប​នេះ​បាន​ទទួល​ស្គាល់​ថា បញ្ហាខ្នង និងត្រគាកបានរារាំងការធ្វើចលនារបស់នាងនៅលើទីលាន។

Iga Świątek

Iga Świątek ក៏កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយផងដែរ។ តារាឆ្នើមសញ្ជាតិប៉ូឡូញរូបនេះបានទទួលស្គាល់ថា “តិន្នីសមានអារម្មណ៍ថាស្មុគស្មាញនៅក្នុងក្បាលរបស់ខ្ញុំ” ហើយទម្រង់លេងរបស់នាង​នៅក្នុង​ព្រឹត្តិការណ៍ធំៗ​ក៏បានធ្លាក់​ចុះ​ផងដែរ។

Elena Rybakina

បើប្រៀបធៀបទៅនឹងគូប្រជែងរបស់នាង Elena Rybakina មើលទៅមានភាពនឹងនរជាងបន្តិច។ នាងមានការ​ចាប់​ផ្តើម​យ៉ាង​ល្អសម្រាប់រដូវកាលទីលាននេះ ហើយថែមទាំងបានឈ្នះជើងឯកនៅ Stuttgart ទៀតផង។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ មានចំណុចសំខាន់មួយ៖ Rybakina មិនធ្លាប់ឈានដល់​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅទីក្រុង​ប៉ារីស​នៅ​ឡើយ​ទេ។

តើអ្នកណាអាចជាអ្នកធ្វើឱ្យមានការភ្ញាក់ផ្អើល?

តារាឆ្នើមវ័យក្មេងដែលកំពុងរះក្នុងរដូវកាលផ្នែកបុរស គឺ Alexander Blockx និង Rafael Jódar។

Alexander Blockx

កីឡាករសញ្ជាតិបែលហ្សិករូបនេះបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅម៉ាឌ្រីដដោយនឹកស្មានមិនដល់តាមរយៈការ​យកឈ្នះម្ចាស់ជើងឯកកាលពីឆ្នាំមុន គឺ Casper Ruud នៅក្នុងការប្រកួតនោះ។ ការវាយសេវាដ៏ខ្លាំងក្លា និង​ទម្រង់​លេង​បែបវាយសម្រុករបស់លោកបានធ្វើឱ្យ Blockx ក្លាយជាកីឡាករដ៏លេចធ្លោបំផុតមួយរូបនៅក្នុងរដូវផ្ការីកនេះ។ លោក​ប្រាកដជានឹងធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ Roland-Garros ជាក់ជាមិនខាន។

Rafael Jódar

Jódar កាន់តែធ្វើឱ្យគេកោតសរសើរថែមទៀត។ នៅម៉ាឌ្រីដ លោកបានឈានដល់វគ្គប្រាំបីក្រុមចុងក្រោយ និងបាន​ដាក់​សម្ពាធ​យ៉ាងខ្លាំងលើ Sinner រហូតដល់ទីបញ្ចប់។ ក្រោយចប់ការប្រកួត កីឡាករសញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​សរសើរ​ទេពកោសល្យរបស់កីឡាករវ័យក្មេងសញ្ជាតិអេស្ប៉ាញរូបនេះ ដោយបានសរសេរនៅលើកញ្ចក់កាមេរ៉ាថា៖ “កីឡាករដ៏​អស្ចារ្យ​ម្នាក់”។ Jódar បានចាញ់សិតទីមួយយ៉ាងងាយស្រួល ប៉ុន្តែបានបង្ខំឱ្យមានការប្រកួត tiebreak នៅក្នុងសិត​ទីពីរ​ដែលបញ្ជាក់ថាលោកអាចតតាំងជាមួយនឹងកម្រិតលេងដ៏ស្វិតស្វាញរបស់កីឡាករចំណាត់ថ្នាក់កំពូលរបស់ពិភពលោកបាន​។ នេះនឹងជាការបង្ហាញខ្លួនលើកទីមួយរបស់ Rafael ក្នុងព្រឹត្តិការណ៍ Roland-Garros ហើយកីឡាករ​ដូចជា​រូប​លោក​ជារឿយៗតែងតែក្លាយជាអ្នកបង្កើតការភ្ញាក់ផ្អើលដ៏ធំបំផុតប្រចាំព្រឹត្តិការណ៍នៅទីក្រុងប៉ារីស។

Arthur Fils

Arthur Fils គឺជាឈ្មោះមួយផ្សេងទៀតដែលគួរឱ្យចាប់អារម្មណ៍។ លោកបានឈ្នះជើងឯកនៅបាសេឡូណា ហើយ​បច្ចុប្បន្ន​កំពុងរក្សាកំណត់ត្រាឈ្នះប្រាំបួនប្រកួតជាប់គ្នានៅលើទីលាន។ ដោយមានការ​គាំទ្រពីអ្នកទស្សនាក្នុងទឹកដី​របស់​ខ្លួន លោកអាចនឹងបន្តដំណើរទៅមុខបានឆ្ងាយជាងអ្វីដែលមនុស្សជាច្រើនរំពឹងទុក។

តាមដានការប្រកួត Roland-Garros ជាមួយ 1xBet!

To Top