សៀមរាប: នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក ប្រាក់សោភ័ណ្ឌ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាប ដើម្បីសំដៅការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមកនៅកម្រិតទាប ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្ត។ លោកប្រាក់សោភ័ណ្ឌ បានផ្ដល់អនុសាសន៍បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងការរំលឹក អរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមាន បទឈប់បាញ់រវាងកម្ពុជា-ថៃ ។ ព្រមជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ ចំពោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួល ការតាមដានការអនុវត្តបទឈប់បាញ់ ក៏ដូចជាជូនចំពោះប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមបណ្តឹងទាំង៦០០ ដែលបានដោះស្រាយនោះ រួមមាន ផ្នែករដ្ឋបាល មាន២៨៧បណ្ដឹង និងផ្នែកនគរបាល មាន៣១៣បណ្ដឹង។ លទ្ធផលនេះ ស្មើនឹង៧៧ភាគរយ នៃបណ្តឹង សរុបចំនួន ៧៧៥បណ្ដឹង។ បើតាម លោកអគ្គាធិការ...
ក្តីស្រមៃរបស់បងប្អូនប្រជាពលរដ្ឋ និងអ្នកស្រឡាញ់វិស័យកីឡាក្នុងខេត្តត្បូងឃ្មុំ កំពុងក្លាយជាការពិតបន្តិចម្តងៗហើយ បន្ទាប់ពីគម្រោងសាងសង់កីឡដ្ឋានខេត្តត្បូងឃ្មុំនេះ បានចាប់ផ្តើមលេចរូបរាងជាផ្លូវការបណ្តើរៗ ហើយ ជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងជួយលើកស្ទួយមុខមាត់ខេត្ត និងជំរុញការអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែរីកចម្រើនទៅមុខ។ បើយោងតាមការបញ្ជាក់ពីលោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោក អុីវ សារី ប្រធានការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន...
ការប្រកួតប្រជែងទេពកោសល្យឌីជីថល Metfone STARS រដូវកាលទី 2 ថ្មីៗនេះបានបញ្ចប់ជាមួយ នឹងព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យ ដែលកំណត់ព្រឹត្តិការណ៍ថ្មីជាផ្លូវការ គឺការមើលវីដេអូចំនួន 577 លានដងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លើសពីការប្រកួត កម្មវិធី Metfone STARS បានវិវត្តទៅជាយុទ្ធនាការឌីជីថលដ៏ទូលំទូលាយ ដោយកំណត់ឡើងវិញនូវទិដ្ឋភាពច្នៃប្រឌិត សម្រាប់អ្នកបង្កើតមាតិកា និងឈ្នះជើងឯកដែលសមនឹងទទួលបានគឺ Ricky អគ្គិសនី។ ព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្របានធ្វើឡើងនៅផ្សារទំនើប...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រមុខចារកម្មបរទេសថ្មីរបស់ប្រទេសអាល្លឺម៉ង់ បានពណ៌នាប្រទេសរុស្ស៊ីថាជាការគំរាមកំហែងដោយផ្ទាល់ចំពោះសហភាពអឺរ៉ុប ដោយព្រមានថា សន្តិភាពដ៏ត្រជាក់ខ្លាំងពេករបស់ខ្លួនជាមួយនឹងប្លុកនេះអាចកើនឡើងទៅជា ការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុក នៅពេលណាក៏បាន។ លោកMartin Jager ដែលបានក្លាយជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធ (BND) របស់អាល្លឺម៉ង់កាលពីខែមុន បានប្រាប់សមាជិកសភានៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទថា ទីក្រុងម៉ូស្គូអាចបង្កទៅជាបញ្ហាអស្ថិរភាព លទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប និងធ្វើឱ្យប៉ះពាល់ដល់អង្គការណាតូនៅពេលណាក៏បាន។ លោក Jager បាននិយាយថា៖យើងមិនត្រូវអង្គុយត្រឡប់មកវិញ ហើយសន្មត់ថា ការវាយប្រហាររបស់រុស្ស៊ីដែលអាចកើតមាន...
កំពង់ស្ពឺ៖ រថយន្តដឹកម្មករកម្មការិនីបុករះម៉ូត ៣គ្រឿង បណ្តាលឱ្យមនុស្សប្រុសស្រីរងបួសស្រាល លើផ្លូវជាតិលេខ ៥១.៥ ត្រង់ចំណុចផ្លូវបំបែកជាបួនភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ សមត្ថកិច្ចស្រុកសំរោងទងបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុីយុិនដាយ ពណ៍ស គ្មានផ្លាក់លេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួនក្រោយពេលកើតហេតុ (មានដឹកកម្មករកម្មការនីចំនួន៥០នាក់ ស្រី៣៥នាក់ មិនមានអ្នករបួស)...
ភ្នំពេញ៖ លោក TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)បានបង្ហាញក្តីសង្ឃឹមថា ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃនឹងមានលក្ខណៈធូរស្រាលហើយនឹងវិលមកស្ថានភាពដូចដើមវិញ ។ លោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក TANAKA Akihiko នាថ្ងៃ១៣ តុលាថា សម្ដេចតេជោបានជម្រាបជូនប្រធាន JICA ពីស្ថានភាពព្រំដែន...
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៥ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលឃុំ សម្រាប់ស្រុកតាលោសែនជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោក លោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្ត...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានលើកឡើងថា ការចូលរួមបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរណ៍កម្ពុជា គឺជាការទទួលខុសត្រូវរួមគ្នា ពីគ្រប់តួអង្គពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍ ដោយរួមមានក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ, អាជ្ញាធរមូលដ្ឋាននៅថ្នាក់ក្រោមជាតិ, វិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ ព្រមទាំងប្រជាពលរដ្ឋផងដែរ ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង ទីក្រុងស្អាត លើកទី៤...