ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនាការជូន លោក Wang Yi សមាជិកការិយាល័យនយោបាយនៃ គណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេស នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលតំបន់ Bryansk ស្តីទីលោក Egor Kovalchuk បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនបានវាយប្រហាររថយន្តក្រុង ដឹកក្រុមបាល់ទាត់កុមារពីប្រទេសបេឡារុសទៅកាន់រមណីយដ្ឋានមាត់សមុទ្ររបស់ប្រទេសរុស្ស៊ី។ មន្ត្រីបាននិយាយថា ការវាយប្រហារបានសម្លាប់ស្ត្រីពេញវ័យម្នាក់ ដែលកំពុងអមដំណើរអ្នកដំណើរមិនទាន់គ្រប់អាយុទៅកាន់ទីក្រុងរមណីយដ្ឋាន Gelendzhik ក្នុងតំបន់ Krasnodar និងរងរបួស៦នាក់ផ្សេងទៀត រួមទាំងកុមារ៤នាក់ផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian និងសមភាគីអាមេរិករបស់លោក គឺលោក Donald Trump បានចុះហត្ថលេខារួចរាល់ហើយទៅលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងប្រទេសទាំងពីរស្តីពីការបញ្ចប់សង្គ្រាម៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំងបានថ្កោលទោសថាជាអំពើភេរវកម្ម ដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនវាយប្រហារលើឡានក្រុង ដឹកក្រុមកីឡាយុវជនបេឡារុសនិងធ្វើឲ្យមានអ្នករងរបួសជាច្រើននាក់។ ស្ត្រីម្នាក់បានបាត់បង់ជីវិត និងអ្នកដំណើរជាច្រើននាក់បានរងរបួស រួមទាំងកុមារផងដែរ នៅក្នុងការវាយប្រហារនៅតំបន់ Bryansk នៃប្រទេសរុស្ស៊ីកាលពីថ្ងៃពុធម្សិលមិញ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានណែនាំរដ្ឋមន្ត្រីសុខាភិបាល...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» ក្រោមអធិបតីភាព លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។...
បរទេស៖ ប្រទេសវៀតណាមមានគម្រោងដាក់ឱ្យដំណើរការ អាកាសយានដ្ឋានថ្មីចំនួនប្រាំពីរនៅត្រឹមឆ្នាំ ២០៣០ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីពង្រីកបណ្តាញអាកាសចរណ៍របស់ប្រទេស និងបំពេញតម្រូវការធ្វើដំណើរដែលកំពុងកើនឡើង។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ថា អាកាសយានដ្ឋានទាំងនេះរួមមានអាកាសយានដ្ឋានសំខាន់ៗចំនួនពីរគឺ Long Thành និង Gia Bình និងអាកាសយានដ្ឋានចំនួនប្រាំផ្សេងទៀតគឺ អាកាសយានដ្ឋាន Quảng...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការធានា និងលើកកម្ពស់គុណភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មិនអាចអនុវត្តបានដោយភាគីណាមួយតែម្នាក់ឯងនោះឡើយ គឺទាមទារឱ្យមានការទទួលខុសត្រូវរួមពីតួអង្គសំខាន់យ៉ាងតិច ៤ រួមជាមួយនឹងកិច្ចសហការល្អពីវិស័យឯកជន។ ថ្លែងក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៦...
ប៉េកាំង៖ ប្រទេសចិន ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេបំផុតរបស់ពិភពលោក បានដើរតួនាទីយ៉ាងសកម្មជាប់លាប់ ក្នុងអភិបាលកិច្ចសកលលោក នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ។ លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីសៀវភៅសមួយដែលមានចំណងជើងថា “អភិបាលកិច្ចសកលលោកដែលយុត្តិធម៌ និងសមធម៌ជាងមុន គឺគោលការណ៍...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឱ្យពន្លឿនការងារចុះបញ្ជីដីអាងទឹកជាទ្រព្យសម្បត្តិសាធារណៈ ឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយការទន្ទ្រានកាន់កាប់ខុសច្បាប់។ ការណែនាំរបស់ លោករដ្ឋមន្ដ្រី ថោ ជេដ្ឋា បានធ្វើឡើងក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីអាងស្ដុកទឹកនៅទូទាំងប្រទេស នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។ សូមជម្រាបថា...
បរទេស៖ ប្រទេសចិនបានឱ្យដឹងនៅថ្ងៃពុធថា ខ្លួននឹងចាត់វិធានការតបតវិញ ចំពោះគេហទំព័រថ្មីរបស់រដ្ឋាភិបាលកោះតៃវ៉ាន់ សម្រាប់ជនជាតិចិនរាយការណ៍ព័ត៌មានស៊ើបការណ៍សម្ងាត់ ដោយនិយាយថា គេហទំព័រនេះបានលាតត្រដាង «ផ្នត់គំនិតប្រឈមមុខដាក់គ្នា» របស់ទីក្រុងតៃប៉ិ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ថា កោះតៃវ៉ាន់ ដែលចិនបានចាត់ទុកកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន បានស៊ើបការណ៍សម្ងាត់គ្នាទៅវិញទៅមកជាយូរមកហើយ ហើយជាពិសេសកោះតៃវ៉ាន់បានរាយការណ៍ពីចំនួនករណីចារកម្មចិនកើនឡើង។ ការិយាល័យសន្តិសុខជាតិរបស់កោះតៃវ៉ាន់ បានបង្ហាញគេហទំព័រថ្មីនេះកាលពីថ្ងៃអាទិត្យ ដោយពន្យល់ថា ខ្លួនកំពុងផ្តល់ជូនឆានែលសុវត្ថិភាពមួយដល់អ្វីដែលខ្លួននិយាយថា...