ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅប្រទេសវេណេស៊ុយអេឡា​ កើនឡើងដល់ ២.៥៩៥នាក់

ការ៉ាកាស៖​ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅថ្ងៃទី២៤ ខែមិថុនា នៅប្រទេសវេណេស៊ុយអេឡា​ បានកើនឡើងដល់ ២.៥៩៥នាក់ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez។ 

លោកស្រី Rodriguez បានឧ្យដឹងថា មនុស្សជាង ១២.០០០នាក់បានរងរបួស ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ដោយមានមនុស្សចំនួន ៦.៤៦២នាក់ត្រូវបានជួយសង្គ្រោះរហូតមកដល់ពេលនេះ។ គ្រោះរញ្ជួយដីនេះក៏បានបំផ្លាញអគារចំនួន ១៨៩ខ្នងផងដែរ។

ដោយសម្តែងការកោតសរសើរ​ ចំពោះប្រទេសនានា​ ដែលបានបញ្ជូនបុគ្គលិកជំនួយមនុស្សធម៌ និង​ជួយសង្គ្រោះ លោកស្រី Rodriguez បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបន្តគាំទ្រប្រទេសវេណេស៊ុយអេឡាបន្ដទៀត។ 

លោកស្រីក៏បានប្រកាសផងដែរថា ប្រទេសវេណេស៊ុយអេឡានឹងបង្កើតមូលនិធិកសាងឡើងវិញចំនួន ២០០លានដុល្លារអាមេរិក ដោយសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីគាំទ្រដល់ការកសាងឡើងវិញក្រោយគ្រោះមហន្តរាយ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top