ការ៉ាកាស ៖ ប្រធានាធិបតី វេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានព្រមានប្រឆាំង នឹងការគំរាមកំហែងថ្មី ពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ម៉ាឌូរ៉ូ បានសរសេរនៅលើគេហទំព័រ X ដែលជាអតីត Twitter ឲ្យដឹងថា “ចក្រភពអាមេរិកបានជ្រើសរើសថ្ងៃ Good Friday ដើម្បីគំរាមប្រទេសវ៉េណេស៊ុយអេឡាម្តងទៀត”។...
ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានទទួលយកបេក្ខភាពរបស់លោក សម្រាប់ធ្វើជាប្រធានាធិបតី ក្នុងការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ក្នុងអំឡុងពេលសមាជជាតិនៃ គណបក្សសង្គមនិយមរបស់វេណេស៊ុយអេឡា ដែលកំពុងកាន់អំណាច។ លោក ម៉ាឌូរ៉ូ បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍ ដែលធ្វើឡើងនៅរដ្ឋធានីការ៉ាកាសថា “ប្រសិនបើអ្នកគាំទ្រខ្ញុំ យើងនឹងឈ្នះម្តងទៀត តាមរយៈផ្លូវនៃសេចក្តីពិត តាមរយៈផ្លូវនៃក្តីសង្ឃឹមជាថ្មី” ។ លោកបានគូសបញ្ជាក់ពីសមិទ្ធិផល ដែលបានធ្វើឡើងក្នុងអំឡុងពេលរដ្ឋបាល...
ការ៉ាកាស៖ វេណេស៊ុយអេឡា បានព្រមានថា ខ្លួននឹងឆ្លើយតបតាមរបៀប “ធ្ងន់ធ្ងរ ទៅវិញទៅមក និងរឹងមាំ” ប្រសិនបើសហរដ្ឋអាមេរិក ចាប់ផ្តើមដាក់ទណ្ឌកម្មឡើងវិញ ឬអនុវត្តទណ្ឌកម្មប្រឆាំងនឹងប្រទេសអាមេរិកខាងត្បូងមួយនេះ។ លោកប្រធានាធិបតីបានឲ្យដឹងថា “យើងមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសកម្មភាពដែលសហរដ្ឋអាមេរិក ធ្វើនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ដែលអាចចាត់ទុកថា ជាការឈ្លានពានឆ្ពោះទៅរកសិទ្ធិ ដែលប្រទេសនេះត្រូវរស់នៅដោយសន្តិភាព វឌ្ឍនភាព និងមានវិធានការបង្ខិតបង្ខំជាឯកតោភាគីទាំងអស់” ។ លោក Rodriguez...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីវ៉េណេស៊ុយអេឡារបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្ហាញពីមូលដ្ឋានរួមគ្នាលើការ បង្កើតសណ្តាប់ធ្នាប់ពិភពលោកដោយ យុត្តិធម៌ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ក្នុងអំឡុងពេលផ្លាស់ប្តូរទស្សនៈ លើរបៀបវារៈអន្តរជាតិ ការសង្កត់ធ្ងន់មួយត្រូវបានដាក់លើ វិធីសាស្រ្តរួមនៃការបង្កើតសណ្តាប់ធ្នាប់ ពិភពលោកពហុប៉ូឡាដោយយុត្តិធម៌ ស្តីពីការបដិសេធទណ្ឌកម្មខុសច្បាប់ និងការជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុងនៃប្រទេសនានា”។...
ការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានរិះគន់ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការបន្តវិធានការបង្ខិតបង្ខំជាឯកតោភាគីប្រឆាំងនឹងប្រទេសនៅអាមេរិកខាងត្បូងរហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសវេណេស៊ុយអេឡា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះគឺ “ក្រអឺតក្រទម និងខុសច្បាប់” ហើយ “រំលោភលើគោលការណ៍ដ៏ពិសិដ្ឋនៃរដ្ឋធម្មនុញ្ញ និងបំពានលើបទដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ” ។ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប គឺជាឧទាហរណ៍នៃ “គោលនយោបាយជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់វេណេហ្ស៊ុយអេឡា ដោយអនុវត្តវិធានការបន្ទាបបន្ថោក គ្រោះថ្នាក់...
ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានថ្លែងអំណរគុណចំពោះការគាំទ្រអន្តរជាតិ ចំពោះវឌ្ឍនភាពដែលធ្វើឡើងនៅក្នុងកិច្ចចរចាផ្សះផ្សាជាតិរបស់ប្រទេសវេណេស៊ុយអេឡា និងការផ្អាកជាបណ្តោះអាសន្ននូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រជាជាតិអាមេរិកខាងត្បូងមួយនេះ។ លោក Gil បានសរសេរនៅលើបណ្ដាញTwitter ថា “យើងស្វាគមន៍ចំពោះសារនៃការគាំទ្រដែលមករកយើងពី ប្រទេសរុស្ស៊ី ដោយយោងទៅលើការបន្តការសន្ទនា និងសិទ្ធិនៃប្រទេសរបស់យើងក្នុងការរស់នៅដោយមិនមានការជ្រៀតជ្រែកពីបរទេស ការគំរាមកំហែង និងការដាក់ទណ្ឌកម្មឯកតោភាគី” ។ ឆ្លើយតបទៅនឹងការអបអរសាទររបស់ម៉ិកស៊ិកចំពោះវឌ្ឍនភាពនេះ លោក...
ការ៉ាកាស៖ វ៉េណេស៊ុយអេឡា បានច្រានចោលលក្ខខណ្ឌ និងលក្ខខណ្ឌចុងក្រោយ ដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន ស្តីពីការបន្ធូរបន្ថយទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រទេសអាមេរិកខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានគណៈប្រតិភូរដ្ឋាភិបាលវេណេស៊ុយអេឡា សម្រាប់កិច្ចចរចាផ្សះផ្សាជាមួយក្រុមប្រឆាំង លោក Jorge Rodriguez បានឲ្យដឹងថា ប្រទេសរបស់លោក “បដិសេធទាំងស្រុង” នូវសេចក្តីថ្លែងការណ៍របស់មន្ត្រីអាមេរិកល្បីៗ ដែលថា ការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងវេណេស៊ុយអេឡា គឺជាប់ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យសមាជិកនៃក្រុមប្រឆាំងឈរឈ្មោះសម្រាប់តំណែង។ លោកបានលើកឡើងថា “យើងបដិសេធយ៉ាងដាច់អហង្ការថា មិនអាចទទួលយកបាន...
ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានអំពាវនាវឱ្យមាន “ពហុភាគីនិយមរួមបញ្ចូល លទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ និងពហុភាគី” ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ នៅក្នុងសុន្ទរកថារបស់លោកនៅឯកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លោក Gil បានលើកឡើងថា ចាំបាច់ត្រូវធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យវាក្លាយជាស្ថាប័នប្រជាធិបតេយ្យ ដែលសមាជិកទាំងអស់មានសំឡេង។ លោកបានបន្ដថា វាមានភាពចាំបាច់ដូចគ្នាក្នុងការជំរុញកំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីកែតម្រូវអតុល្យភាពជាប្រវត្តិសាស្ត្រ និងផ្តល់នូវតំណាងកាន់តែច្រើនដល់អាហ្វ្រិក។ លោកក៏បានអំពាវនាវឱ្យមានការកែទម្រង់ស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ...
ការ៉ាកាស ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានបង្ហាញការផ្លាស់ប្តូរជាច្រើន ចំពោះគណៈរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៅក្រុមហ៊ុនប្រេង Petroleos de Venezuela S.A. (PDVSA) ដែលជាក្រុមហ៊ុនប្រេង របស់រដ្ឋរបស់វេណេស៊ុយអេឡា។ មេធាវី Dheliz Alvarez ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មជាតិថ្មី ជំនួសលោក...
ការ៉ាកាស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកបើកបរយន្តហោះចម្បាំង ដែលជាកម្មសិទ្ធិរបស់កងកម្លាំង ប្រដាប់អាវុធជាតិបូលីវ៉ារៀ (FANB) របស់ប្រទេសវេណេស៊ុយអេឡា បានស្លាប់កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា។ យន្តហោះចម្បាំងប្រភេទ Sukhoi 30 Mk2 Flanker បានធ្លាក់នៅកណ្តាលរដ្ឋមីរានដា ក្នុងក្រុង Guaicaipuro អំឡុងពេលធ្វើសមយុទ្ធ ដើម្បីរៀបចំសម្រាប់ព្យុហយាត្រាយោធា ដើម្បីប្រារព្ធទិវាឯករាជ្យ របស់ប្រទេសវេណេស៊ុយអេឡា។ ប្រធានាធិបតីវេណេស៊ុយអេឡា...