បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា ក្រុមហ៊ុនរដ្ឋនៃប្រទេស វេណេស៊ុយអេឡា PDVSA បានអះអាងថា ខ្លួនអាចផលិតប្រេងឆៅ បានរហូតទៅដល់ ១លានបារ៉ែល ក្នុងមួយថ្ងៃ នៅត្រឹមចុងឆ្នាំ២០២១នេះ ពោលគឺកើនឡើងដល់ទៅទ្វេដង ពីទំហំដែលធ្វើបានកាលពីឆ្នាំទៅ។ តួលេខនេះត្រូវបានគេមើលឃើញថា បានកើនឡើងទោះបីជា បច្ចុប្បន្នវេណេស៊ុយអេឡា កំពុងទទួលបានទណ្ឌកម្មជាច្រើន ពីសំណាក់សហរដ្ឋអាមេរិកក្តី ហើយកាលពីឆ្នាំ២០២០កន្លងទៅ វេណេស៊ុយអេឡាបានបញ្ជាក់ថា...
ការ៉ាកាស ៖ ប្រធានក្រុមប្រឹក្សាជាតិ រៀបចំការបោះឆ្នោត (CNE) នៃប្រទេសវេណេស៊ុយ អេឡាលោក Pedro Calzadilla បានប្រកាសថា ការបោះឆ្នោតថ្នាក់តំបន់ និងមូលដ្ឋាន របស់ប្រទេសនេះ បានចាប់ផ្តើមជាមួយនឹង “ភាពប្រក្រតីទាំងស្រុង”។ យោងតាមអាជ្ញាធរ បានឱ្យដឹងថា អ្នកបោះឆ្នោត សរុបចំនួន ២១,១៥៩,៨៤៦នាក់មានសិទ្ធិបោះឆ្នោត ឱ្យបេក្ខជន ដើម្បីបំពេញមុខតំណែងចំនួន...
បរទេស៖ ប្រទេសវេណេស៊ុយអេឡា បាននិយាយនៅថ្ងៃសៅរ៍ម្សិលមិញនេះថា ខ្លួននឹងផ្អាកកិច្ចចរចាគ្នាជាមួយក្រុមប្រឆាំង ដែលគ្រោងធ្វើឡើងវិញ នៅក្នុងចុងសប្ដាហ៍នេះ ក្រោយប្រទេសកាបវែរធ្វើបត្យាប័ន អ្នកជំនួញកូឡំប៊ី លោក Alex Saab ឲ្យទៅសហរដ្ឋអាមេរិក ពីបទលាងលុកកខ្វក់។ សេចក្តីប្រកាសនោះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើងដោយសមាជិកសភា នៃបក្សសង្គមនិយម លោក Jorge Rodriguez ដែលដឹកនាំក្រុមចរចារបស់រដ្ឋាភិបាល។ លោកបាននិយាយថា...
បរទេស៖ ប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះទើបតែបានប្រកាសថា ខ្លួនបានទទួលវ៉ាក់សាំងជំនួយ ប្រមាណជា២លានដូសពី កម្មវិធីរបស់ COVAX ជាផ្នែកមួយនៃផែនការធ្វើឲ្យ បានការចាក់វ៉ាក់សាំងសរុប៧០ភាគរយនៃ ពលរដ្ឋសរុប របស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសវេណេស៊ុយអេឡា លោក Carlos Alvarado បានធ្វើសេចក្តីថ្លែងការណ៍ស្វាគមន៍ យ៉ាងខ្លាំងចំពោះការមក ដល់នៃវ៉ាក់សាំងសរុប ដែលមានចំនួន២ ៥៩៤ ០០០ដូសនៅឯអាកាសយានដ្ឋាន Maiquetia...
ការ៉ាកាស ៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានឲ្យដឹងថា ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវ៉េណេស៊ុយអេឡា កំពុងរារាំងកម្មវិធីកិច្ច សហប្រតិបត្តិការបច្ចេកទេស របស់ខ្លួនជាមួយទីភ្នាក់ងារ ថាមពលអាតូមិក អន្តរជាតិ (IAEA) ។ លោកស្រី Tania Masea អនុរដ្ឋមន្រ្តី នៃប្រភពថ្មី និង ការប្រើប្រាស់ ថាមពលអគ្គិសនី...
បរទេស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា និងតំណាងមកពីក្រុមប្រឆាំង បាននិយាយថា ពួកគេទើបបានព្រមព្រៀងគ្នាខ្លះៗ នៅក្នុងអំឡូងកិច្ចពិភាក្សាគ្នាក្នុងទីក្រុង Mexico City ជាផ្នែកនៃគំនូសបង្ហាញផ្លូវ ធ្វើឡើងដើម្បីដោះស្រាយវិបត្តិរ៉ាំរ៉ៃក្នុងប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រោយកិច្ចចរចាធ្វើឡើងចាប់ពីថ្ងៃសុក្រដល់ថ្ងៃចន្ទនោះ ពួកគេបាននិយាយថា ចំណុចនៃកិច្ចព្រមព្រៀងនោះ មានជាប់ទាក់ទងនឹងវិធានការសង្គម ជាពិសេសលើអ្នកដែលរងផលប៉ះពាល់ដោយសារតែជម្ងឺកូវីដ១៩ និងជម្លោះទឹកដីពាក់ព័ន្ធនឹងប្រទេសហ្គីយ៉ាណា ដែលស្ថិតនៅជិតខាង។ តំណាងមកពីភាគីទាំងពីរ បាននិយាយថា កិច្ចពិភាក្សាគ្នាស្តីពីវិធានការសេដ្ឋកិច្ចនិងសង្គមនានា រួមមានទាំងសិទ្ធិពិសេស...
ខារ៉ាកាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ថា លោក Remigio Ceballos Ichaso រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងផ្ទៃក្នុង យុត្តិធម៌ និងសន្តិភាព របស់ប្រទេសវេណេស៊ុយអេឡា បានលើកឡើងកាលពីថ្ងៃពុធថា ចំនួនជាង១៤.០០០គ្រួសារ នៅក្នុងប្រទេសវេណេស៊ុយអេឡា បានរងនូវផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ចុះមកយ៉ាងគំហុក នៅក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ។ មន្ត្រីបានប្រាប់ទូរទស្សន៍រដ្ឋ Venezolana de...
បរទេស៖មេដឹកនាំប្រឆាំង ក្នុងប្រទេសវេណេស៊ុយអេឡា លោក Freddy Guevara បាននិយាយនៅពេលថ្មីៗនេះថា លោកមានបំណងចង់ចូលរួម ក្នុងកិច្ចចរចានយោបាយ ជាមួយលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ប៉ុន្តែនៅតែកំពុងរង់ចាំបក្សប្រឆាំង ធ្វើការសម្រេចចិត្ត លើបញ្ហានេះ។ លោក Freddy Guevara មានវ័យ៣៥ឆ្នាំ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សារព័ត៌មានមួយ ក្នុងបទសម្ភាសន៍នៅផ្ទះរបស់លោក ក្នុងទីក្រុងការ៉ាកាស់...
AFP៖ ការិយាល័យរដ្ឋអាជ្ញា បានឲ្យដឹងថា មេដឹកនាំគណបក្សប្រឆាំង វេណេស៊ុយអេឡាលោក Freddy Guevara ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ដោយប៉ូលីសសម្ងាត់ ហើយនឹងត្រូវបានចោទប្រកាន់ពីបទ“ ភេរវកម្ម និងការក្បត់ជាតិ” ។ អគ្គមេធាវីលោក Tarek Saab បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guevara ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់មេដឹកនាំប្រឆាំង Juan Guaido...
ការ៉ាកាស៖ រដ្ឋមន្រ្តីស្បៀងអាហារវេណេស៊ុយអេឡា កាលពីថ្ងៃអង្គារបានថ្កោលទោសសហរដ្ឋអាមេរិក នៅឯអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ពីបទរំលោភសិទ្ធិរបស់ប្រជាជនវេណេស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Carlos Leal Telleria បានប្រាប់សម័យប្រជុំលើកទី ៤២ នៃសន្និសិទរបស់អង្គការ FAO តាមរយៈទូរគមនាគមន៍ថា“ មានយុទ្ធនាការមួយ ដែលត្រូវបានលើកកម្ពស់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីរំលោភលើសិទ្ធិរបស់ប្រជាជនវេណេស៊ុយអេឡាលើសន្ដិសុខស្បៀងអាហារ”។ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក...