ព័ត៌មានអន្តរជាតិ

គណបក្សកាន់អំណាច វេណេស៊ុយអេឡា ព្រមានថា អាមេរិក ងាកទៅរកការឈ្លានពាន វេណេស៊ុយអេឡា

ការ៉ាកាស ៖ លោក Diosdado Cabello អនុប្រធានាធិបតីទីមួយនៃគណបក្ស United Socialist របស់វេណេស៊ុយអេឡា បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងងាកទៅរកការឈ្លានពាន ប្រទេសវេណេស៊ុយអេឡា ហើយមិនបានបន្ធូរបន្ថយទណ្ឌកម្ម របស់ខ្លួនប្រឆាំង នឹងប្រទេសនៅអាមេរិក ខាងត្បូងនោះទេ។

លោក Cabello បានឲ្យដឹង ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់បក្សថា “វាគួរតែត្រូវបានគេដឹង និងពិភាក្សា ជារៀងរាល់ថ្ងៃ នៅគ្រប់ជ្រុងនៃប្រទេស ទាំងអស់ថា ចក្រពត្តិនិយមមិនបានបញ្ឈប់ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការឈ្លានពានប្រទេស របស់យើងនោះទេ” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្ដថា អតីតមន្ត្រីអាមេរិកនាពេលថ្មីៗ នេះ បានទទួលស្គាល់ផែនការ ដើម្បីធ្វើឱ្យមានអស្ថិរភាព វេណេស៊ុយអេឡា ហើយសេតវិមាន មិនបានបោះបង់ចោលគោល បំណងនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top