ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា ដោះលែងអ្នកទោស ជនជាតិអាមេរិក ២នាក់ ក្រោយពិភាក្សា ជាមួយភាគីវ៉ាស៊ីនតោន

វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលផ្តាច់ការ របស់វេណេស៊ុយអេឡា បានដោះលែងជនជាតិអាមេរិក ដែលជាប់ពន្ធនាគារ ពីរនាក់ មន្ត្រីអាមេរិកម្នាក់ និងអ្នកការពារ សិទ្ធិមនុស្សវេណេស៊ុយអេឡា បានឲ្យដឹងថា ជាចំណុចរបត់ដ៏មានសក្តានុពល នៅក្នុងទំនាក់ទំនងរបស់រដ្ឋបាលលោក បៃដិន ជាមួយសម្ព័ន្ធមិត្តដ៏រឹងមាំ របស់រុស្ស៊ី នៅអឌ្ឍគោលខាងលិច ។

ការចេញផ្សាយនេះបានធ្វើឡើង បន្ទាប់ពីដំណើរដ៏កម្រមួយរបស់គណៈប្រតិភូជាន់ខ្ពស់ អាមេរិកទៅកាន់ប្រទេស វេណេស៊ុយអេឡា កាលពីចុងសប្តាហ៍ ដើម្បីជួបជាមួយ ប្រធានាធិបតី លោក នីកូឡា ម៉ាឌូរ៉ូ ដែលជាផ្នែក នៃរបៀបវារៈរដ្ឋបាលលោក បៃដិន កាន់តែទូលំទូលាយ នៅក្នុងប្រទេស ដែលប្រកាន់របបផ្តាច់ការ ដែលអាចនឹងកំពុងគិតឡើងវិញ អំពីទំនាក់ទំនង របស់ពួកគេជាមួយប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន នៅពេលក្រោយ នៃការលុកលុយ របស់រុស្ស៊ីលើអ៊ុយក្រែន ។

កិច្ចចរចាជាមួយប្រទេសវេណេស៊ុយអេឡា ដែលមានស្តុកប្រេងដ៏ច្រើនសម្បើមនោះ ត្រូវបានគេសន្មត់ថា ជាភាពបន្ទាន់ថ្មី បន្ទាប់ពីប្រធានាធិបតីលោក បៃសិន បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងហាមឃាត់ការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ដោយសារតែការឈ្លានពាន។

ការផ្លាស់ប្តូរនោះត្រូវបានគេរំពឹងថា នឹងរឹតបន្តឹងបន្ថែមទៀតនូវលទ្ធភាព ទទួលបានប្រេងឆៅនៅលើទីផ្សារពិភពលោក ហើយអាចបង្កើនតម្លៃឧស្ម័ន នៅពេលអតិផរណាបានកើនឡើង ក្នុងល្បឿនដ៏លឿនបំផុតក្នុងរយៈពេល ៤០ឆ្នាំ។

លោក បៃដិន បាននិយាយអំពីការហាមប្រាម ប្រេងរបស់រុស្ស៊ីថា “នេះគឺជាជំហានមួយ ដែល យើងកំពុងអនុវត្ត ដើម្បីធ្វើឱ្យមានការឈឺចាប់ បន្ថែមទៀត លើលោកពូទីន ប៉ុន្តែវានឹងមានការចំណាយផងដែរ នៅក្នុងសហរដ្ឋអាមេរិក” ។

មន្ត្រីអាមេរិកបានឲ្យដឹងថា ការដោះលែងអ្នកទោស មិនមែនជាផ្នែកនៃកិច្ចព្រមព្រៀង ជាមួយវេណេស៊ុយអេឡា ដើម្បីចាប់ផ្តើមការលក់ប្រេងឡើងវិញ ទៅសហរដ្ឋអាមេរិក ដែលត្រូវបានហាមឃាត់ ក្រោមរដ្ឋបាលលោក ត្រាំ ។

អស់ជាច្រើនសប្តាហ៍មកហើយ អ្នកជំនួញអាមេរិក ដែល បានធ្វើការនៅប្រទេស វេណេស៊ុយអេឡា បានពិភាក្សាគ្នាឡើងវិញ អំពីការបន្តពាណិជ្ជកម្មប្រេង របស់អាមេរិក ជាមួយរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ ។

នៅទីបំផុតវេណេស៊ុយអេឡា អាចជួយបង្កើតការខ្វះខាតមួយចំនួន ដែលបណ្តាលមកពីការហាមឃាត់ប្រេងរបស់រុស្ស៊ី ប៉ុន្តែអ្នកជំនាញ ក្នុង ឧស្សាហកម្ម បានព្រមានថា ការផ្គត់ផ្គង់ប្រេង នៅវ៉េណេស៊ុយអេឡា នឹង ធ្វើតិចតួច ក្នុងការទប់ស្កាត់តម្លៃឧស្ម័ន របស់អាមេរិក និង អតិផរណា យ៉ាងឆាប់ រហ័ស។ ការបង្កើនផលិតកម្ម របស់ប្រទេសអាចត្រូវការពេលវេលា បន្ទាប់ពីការគ្រប់គ្រង មិនត្រឹមត្រូវ និងការវិនិយោគតិចឆ្នាំ ដែលបានបំផ្លាញវិស័យ ថាមពលរបស់ប្រទេស ។

សមាជិកសភាល្បីៗ ក៏បានចេញមុខប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្អាក់ទំនាក់ទំនង ជាមួយលោក ម៉ាឌូរ៉ូ ដែលរដ្ឋាភិបាលរបស់លោក ត្រូវបានចោទប្រកាន់ ដោយអង្គការសហប្រជាជាតិ ពីបទរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top