ទីក្រុងម៉ាកាវ, ប្រទេសចិន៖ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩ នៅទីក្រុងម៉ាកាវ ប្រទេសចិន ដោយពិភាក្សាទៅលើរបៀបវារៈចម្បងៗចំនួន ២...
ភ្នំពេញ៖ នាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោកបណ្ឌិត SHAHARUDDIN ONN ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងបណ្តាស្ថានទូតនានា បានអញ្ជើញចូលរួមពិធិបុណ្យជាតិលើកទី៦៨ របស់ប្រទេសម៉ាឡេស៊ី “Malaysia 68th National day Reception ”...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងKiev និង Stockholm បានយល់ព្រមធ្វើការលើកិច្ចសន្យាអាវុធរយៈពេលវែងដ៏សំខាន់មួយ ដែលស៊ុយអែតនឹងផ្តល់យន្តហោះចម្បាំង Gripen ដែលផលិតក្នុងស្រុកពី១០០ទៅ១៥០ គ្រឿង។ ការអះអាងនេះធ្វើឡើងបើតាមលោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson បានប្រកាសកាលពីថ្ងៃពុធម្សិលមិញរួមគ្នា។ ជំនួបរវាងមេដឹកនាំទាំងពីរបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសភាអ៊ុយក្រែនបានអនុម័តវិសោធនកម្មថវិកាឆ្នាំនេះដែលបានបង្កើនការចំណាយយោធាបន្ថែម៣២៥ពាន់លាន hryvniaឬប្រមាណជា៧,៧ ពាន់លានដុល្លារដែលនាំឱ្យវាឈានដល់កំណត់ត្រា២,៩៦ទ្រីលាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីវិទ្យុជាតិលីទុយអានី (LRT) បានរាយការណ៍កាលពីថ្ងៃពុធថា នាយករដ្ឋមន្ត្រីលីទុយអានីលោកស្រី Inga Ruginiene បានគំរាមបិទព្រំដែនជាមួយប្រទេសបេឡារុស្សដែលជាប្រទេសនៅជិតខាងគ្នា។ លោកស្រីបានថ្លែងថា វិធានការនេះនឹងជាការឆ្លើយតបទៅនឹងលំហូរនៃបាឡុងហោះដែលដឹកបារីខុសច្បាប់ឆ្លងកាត់ព្រំដែននេះបើតាមការផ្សព្វផ្សាយសាធារណៈ។ លោកស្រី Ruginiene បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធទៀតថា៖ប្រសិនបើបាឡុងបែបនេះឆ្លងកាត់ព្រំដែនរបស់យើងម្តងទៀត យើងនឹងប្រតិកម្មភ្លាមៗ ហើយបិទព្រំដែនជាមួយប្រទេសបេឡារុស្សតែម្តង។ លោកស្រីក៏ត្រូវបានគេរាយការណ៍ថាបានសម្តែងការសង្ស័យនិងបញ្ជាក់ថារដ្ឋាភិបាលទីក្រុង Vilnius អាចអង្គុយជាមួយប្រទេសអ្នកជិតខាងនេះហើយឈានដល់កិច្ចព្រមព្រៀងលើអ្វីទាំងអស់ ។ លោកស្រីនាយករដ្ឋមន្ត្រីក៏បានបន្ថែមដែរថា៖បច្ចុប្បន្នមិនមានព័ត៌មានណាមួយដែលថានឹងមានប្រតិបត្តិការសម្របសម្រួលដោយ...
បរទេស៖ នយោបាយថៃប្រឈមនឹង ការប្រែប្រួលរញ្ជួយមួយទៀត ខណៈអតីតនាយករដ្ឋមន្ត្រីថៃ គឺលោកស្រី Paetongtarn Shinawatra បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ នៅព្រឹកថ្ងៃពុធ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ថា ក្នុងលិខិតសាធារណៈផ្ញើជូនសមាជិកបក្ស និងសាធារណជនទូទៅ អ្នកស្រី Paetongtarn បានពន្យល់ពីការសម្រេចចិត្តចុះចេញពីតំណែងថា “ថ្ងៃនេះ...
កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការការពារលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ...
សៀមរាប៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម ជាមួយប្រធានគណៈប្រតិភូឧត្តមមន្ត្រីការងារអាស៊ាន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រធានគណៈប្រតិភូឧត្តមមន្ត្រីការងារអាស៊ាន ដោយបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ក្នុងវិស័យការងារ លើការជំរុញ និងលើកកម្ពស់ការងារសមរម្យ កិច្ចគាំពារសង្គម...
កាលពីថ្ងៃទី 18 ខែតុលា ឆ្នាំ 2025 ក្រុមហ៊ុនមិត្តហ្វូន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមចំណងជើងថា៖ «មួយតំណក់ឈាម – មួយលានបេះដូង2025» ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមយ៉ាងសាទរពីសំណាក់បុគ្គលិកមិត្តហ្វូន ដៃគូ អតិថិជន និងប្រជាជនក្នុងតំបន់មួយចំនួនធំ ដែលបានចូលរួមចំណែកក្នុងការផ្គត់ផ្គង់ឈាម ដ៏មានតម្លៃសម្រាប់ការថែទាំ និងព្យាបាលអ្នកជំងឺនៅទូទាំងប្រទេស។ កម្មវិធីនេះបានធ្វើឡើងចាប់ពីម៉ោង 8:00...
កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង៦នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ជាច្រើនលើកនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ហើយបង្ហោះបង្អួតនៅលើបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុក (facebook) ។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។ ក្រោមការដឹកបញ្ជាដោយផ្ទាល់របស់...
កណ្ដាល៖ លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញគណៈបញ្ជាការឯកភាពខេត្តកណ្ដាល ត្រូវបន្ដចុះផ្សព្វផ្សាយផ្ទាល់តាមខ្នង ផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា។ ការជំរុញរបស់ លោក អង មង្គល នាឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោបាយ “ភូមិ...