បរទេស៖ ព័ត៌មានលម្អិតបានចាប់ផ្តើមលេចចេញនៅថ្ងៃអង្គារ អំពីកិច្ចព្រមព្រៀងបណ្ដោះអាសន្នរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ខ្លួននឹងច្រានចោលអាវុធនុយក្លេអ៊ែរសម្រាប់ទីក្រុងតេអេរ៉ង់ ហើយមន្ត្រីអាមេរិកម្នាក់បាននិយាយថា អាមេរិកអនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេងនៅពេលចុះហត្ថលេខា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ថា អនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានៅសប្តាហ៍នេះ ទោះបីជាមិនទាន់ត្រូវបាន ផ្សព្វផ្សាយជាសាធារណៈក៏ដោយ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានជំរុញឱ្យអង្គភាពសុខាភិបាលចូលរួមប្រឡងប្រណាំងបញ្ចេញស្នាដៃបម្រើសេវាសុខភាព ដោយយកអ្នកជំងឺធ្វើជាចំណុចស្នូល ។ ក្នុងឱកាសអញ្ជើញពិនិត្យការបម្រើសេវាមណ្ឌលសុខភាពគោលដៅគំរូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ហើយបន្តដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា លទ្ធផលចុងក្រោយបំផុតនៃការប្រឡងប្រណាំងបញ្ចេញស្នាដៃបម្រើសេវាសុខភាព ដើម្បីសុវត្ថិភាព និងសុខមាលភាពរបស់អ្នកជំងឺ...
បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងចូលរួមថែរក្សាឱ្យបានគង់វង្ស។ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តបន្ទាយមានជ័យចំនួន ១០៣៥នាក់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ...
ភ្នំពេញ៖ នារាត្រីដ៏វិសេសវិសាល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ក្រុមហ៊ុន មិត្តហ្វូន បានដាក់ឱ្យដំណើរការជាផ្លូវការនូវ “មិត្តហ្វូន អិចប្រេស” ដែលជាសេវាកម្មភស្តុភារកម្ម (Logistics) ថ្មីបំផុតរបស់ខ្លួនដែលឆ្លុះបញ្ចាំងពីការបោះជំហានដ៏ច្បាស់លាស់ និងជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងយុទ្ធសាស្ត្រពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ក្រុមហ៊ុន ព្រមទាំងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់...
ក្រុមជម្រើសជាតិចំនួនសែសិបប្រាំបីមកពីជុំវិញពិភពលោកនឹងត្រូវប្រជែងគ្នាដណ្តើមជើងឯកនៅលើទីលានក្នុងតំបន់អាមេរិកខាងជើង។ 1xBet សូមនាំអារម្មណ៍លោកអ្នកមកតាមដានអត្ថបទពិសេសដែលរំលេចអំពីតារាបាលទាត់ឆ្នើមៗ ដែលនឹងមកអង្រួនទីលាន និងចារឈ្មោះរបស់ពួកគេក្នុងមហាព្រឹត្តិការណ៍បាល់ទាត់ដ៏កក្រើកនាពេលខាងមុខនេះ។ Vinícius Júnior ខ្សែប្រយុទ្ធស្លាបដែលមានល្បឿនលឿនដូចផ្លេកបន្ទោររូបនេះត្រៀមខ្លួនរួចជាស្រេចក្នុងការទម្លុះខ្សែការពារនៅស្លាបខាងឆ្វេង និងអបអរគ្រាប់បាល់របស់គេជាមួយក្បាច់រាំប្រចាំត្រកូល។ ក្នុងក្រុមជម្រើសជាតិប្រេស៊ីល Vini Jr. នឹងជួបជុំគ្នាជាមួយលោក Carlo Ancelotti ដែលជាគ្រូបង្វឹកដែលជួយឱ្យរូបគេបង្ហាញទម្រង់លេងដ៏ល្អបំផុតក្នុងអាជីព។ Harry Kane ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះគឺជាម៉ាស៊ីនរកគ្រាប់បាល់ដ៏ពិតប្រាកដ។ ត្រឹមតែមួយរដូវកាលនេះតែប៉ុណ្ណោះ កីឡាករ Kane...
ភ្នំពេញ ៖ កម្ពុជា-អាល្លឺម៉ង់ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញឱ្យមានរលកនៃការវិនិយោគពីប្រទេសអាល្លឺម៉ង់ មកកម្ពុជា ឱ្យកាន់តែច្រើនឡើង សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក។ នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភា...
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មេឃុំ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវតាមដាន និងក្តាប់សកម្មភាពនានាក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កុំឱ្យកើតមានក្នុងភូមិសាស្ត្ររបស់ខ្លួន។ ការដាក់បញ្ជានេះ បានធ្វើឡើងនៅក្នុងឱកាស លោក អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកត្រាំកក់ នាថ្ងៃពុធ ទី៣...
ឡុងដ៍៖ កំណើនសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថា នឹងនៅតែស្ថិតក្នុងកម្រិតទាបរហូតដល់ឆ្នាំ ២០២៦ និង ២០២៧ ដោយសារតែផលវិបាកនៃជម្លោះនៅមជ្ឈិមបូព៌ា នេះបើយោងតាមការព្យាករណ៍សេដ្ឋកិច្ចចុងក្រោយបំផុត ដែលចេញផ្សាយកាលពីថ្ងៃអង្គារដោយសភាពាណិជ្ជកម្មអង់គ្លេស (BCC)។ BCC បានកែសម្រួលការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២៦ មកត្រឹម ០.៩ ភាគរយពី ១ ភាគរយនៅក្នុងការព្យាករណ៍មុន ហើយបានព្យាករណ៍ថាសេដ្ឋកិច្ចនឹងពង្រីក ១ ភាគរយនៅឆ្នាំ ២០២៧...
ទំនើបកម្មកម្ពុជានឹងត្រូវឆ្លងតេស្តសាកល្បងបន្ទាប់ មិនមែនត្រឹមតែ ទំនើបកម្មលើផ្លូវថ្នល់ ឬវិស័យរោងចក្រប៉ុណ្ណោះទេ ប៉ុន្តែថាតើកម្ពុជាអាចគ្រប់គ្រងហានិភ័យនាពេលខាងមុខដោយរបៀបណា កាលណាគេនិយាយអំពីការអភិវឌ្ឍកម្ពុជា ភាគច្រើនគេសំដៅលើកំណើនសេដ្ឋកិច្ច ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ឬការវិនិយោគពីបរទេសប៉ុណ្ណោះ។ ចំណុចទាំងនេះគឺពិតជាសូចនាករសំខាន់ៗដើម្បីវាស់វែងការអភិវឌ្ឍលើវិស័យធំៗដ៏ចាំបាច់ ក៏ប៉ុន្តែប្រសិនបើកម្ពុជាប្តេជ្ញាចិត្តពិតប្រាកដក្នុងការជំរុញសន្ទុះសេដ្ឋកិច្ចរបស់ខ្លួន និងពង្រឹងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិមែននោះ កម្ពុជាត្រូវតែយកចិត្តទុកដាក់ឱ្យខ្លាំងបន្ថែមទៀតលើបញ្ហាប្រព័ន្ធដែលមើលទៅមិនសូវលេចធ្លោតែមានឥទ្ធិពលខ្លាំងលើទំនុកចិត្តសាធារណៈ ក្នុងនោះរួមមានដូចជា បញ្ហានៅក្នុងប្រព័ន្ធបទប្បញ្ញត្តិសុខាភិបាល ស្តង់ដារមន្ទីរពិសោធន៍ និង បញ្ហាសុខុមាលភាពសត្វជាដើម។ បញ្ហាមួយក្នុងចំណោមនោះ គឺការប្រើប្រាស់សត្វស្វាដើម្បីយកទៅធ្វើការស្រាវជ្រាវ(ការពិសោធ) ឬយកទៅជួញដូរ។ បញ្ហានេះអាចមើលទៅពុំមែនធំដំក៏ពិតមែនតែវាមានសារសំខាន់សម្រាប់កម្ពុជាក្នុងការត្រៀមខ្លួនដើម្បីអភិវឌ្ឍវិស័យសុខភាពសាធារណៈ បង្កើនកិត្តិសព្ទក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ...
ជណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ ឬមានរណ្តៅរាក់ ជាច្រើនមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនដាច់ដោយឡែកទេ។ ប៉ុន្តែវាអាស្រ័យលើម៉ូឌែល និងលក្ខខណ្ឌទីតាំងជាក់ស្តែង។ ហេតុនេះហើយធ្វើឱ្យវាក្លាយជាជម្រើសសមស្របសម្រាប់ផ្ទះល្វែងដែលសាងសង់រួច វីឡាដែលកែលម្អថ្មី និងផ្ទះច្រើនជាន់ ដែលពិបាកធ្វើការសាងសង់ធំៗបន្ថែម។ Alt text: ជណ្តើរយន្ត Cibes...