ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងលើការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលរវាង ប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលដ្ឋានសុខាភិបាលដៃគូ ព្រមទាំងយន្តការទូទាត់ថ្លៃសេវា នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលមានសមាសភាពចូលរួមជាង ៨០រូប មកពីក្រសួងការងារ ក្រសួងសុខាភិបាល...
នៅក្នុងជំនួបដ៏ស្វិតស្វាញ និងនឹកស្មានមិនដល់នៃវគ្គ ៣២ ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2026 ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន បានយកឈ្នះក្រុមចំណូលថ្មីកាប់វែរ ក្នុងលទ្ធផល ៣-២ ទាំងលំបាកបំផុត បន្ទាប់ពីការប្រកួតអូសបន្លាយដល់វគ្គថែមម៉ោង ១៥នាទីពីរដង នៅកីឡដ្ឋាន Miami Stadium។ អាហ្សង់ទីននាំមុខមុន លីអូណែល មេសស៊ី បានស៊ុតបញ្ចូលទីបើកឆាកនៅនាទីទី...
ក្រុមជម្រើសជាតិអេហ្សីប បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 បន្ទាប់ពីបានយកឈ្នះអូស្ត្រាលី នៅក្នុងវគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្តីលទ្ធផល ៤-២ ក្រោយបញ្ចប់ការប្រកួត ១២០ នាទីស្មើគ្នា ១-១ នៅកីឡដ្ឋាន Dallas ជំនួបវគ្គ ៣២ ក្រុមចុងក្រោយ។ គ្រាប់បាល់នាំមុខ អេហ្សីបបានបើកការនាំមុខមុននៅនាទីទី ១៣ តាមរយៈការតែតបញ្ចូលទីយ៉ាងស្អាតពីសំណាក់កីឡាករ...
ភ្នំពេញ ៖ កម្ពុជា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងសម្បូរដោយកម្លាំងពលកម្មវ័យក្មេង ដែលមានសក្ដានុពលខ្ពស់ក្នុងការទទួលយកជំនាញថ្មី និងបច្ចេកវិទ្យាទំនើប។ នេះជាការលេីកឡេីងរបស់លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន BHC (Banei Holdings Company) ដឹកនាំដោយលោក HIROYUKI...
ហ្សាកាតា៖ អាជ្ញាធរឥណ្ឌូនេស៊ី បានរកឃើញ និងជម្លៀសសាកសពអ្នកបើកយន្តហោះអាមេរិកម្នាក់ គឺលោក Nicholas F. Goselin ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដែលសង្ស័យថា យន្តហោះរបស់លោកត្រូវបានដុតនៅក្នុងតំបន់ភាគខាងកើតបំផុតនៃតំបន់ប៉ាពួ របស់ប្រទេសឥណ្ឌូនេស៊ី។ ហេតុការណ៍នេះត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងភូមិមួយក្នុងតំបន់ Yahukimo នៃខេត្ត Highland Papua កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមអ្នកនាំពាក្យយោធានៅខេត្ដប៉ាពួ ការវាយប្រហារ និងការដុតយន្តហោះនេះត្រូវបានគេចោទប្រកាន់ថា បានធ្វើឡើងដោយក្រុមបំបែកខ្លួនប្រដាប់អាវុធ។ យន្តហោះនេះជាកម្មសិទ្ធិរបស់ប្រតិបត្តិករអាកាសចរណ៍...
ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST” នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុន ប៊្លូ ស្ដូន...
តាមរយៈការគាំទ្រដល់កម្មវិធីរំលឹកខួប នៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ក្រុមហ៊ុនមិត្តហ្វូនបានបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការងាររួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគំនិតផ្តួចផ្តើមដើម្បីសហគមន៍នានា ដែលលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជួយកសាងសង្គមមួយដែលមានសុវត្ថិភាព និងសុខភាពកាន់តែល្អប្រសើរ។ ជាផ្នែកមួយនៃសកម្មភាពនានាដើម្បីប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ ក្រុមហ៊ុនមិត្តហ្វូនបានចាប់ដៃគូ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ក្នុងការរៀបចំកម្មវិធីរំលឹកខួប ដែលបានប្រព្រឹត្តទៅនៅកោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។...
ប៉េងកាំង៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំង ៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា ក្រសួងមានភាពចាំបាច់ដាក់ចេញនូវ “គំរូអធិការកិច្ចសាលារៀនបែបថ្មី” ដើម្បីគាំទ្រដល់ការលើកកម្ពស់កំណែទម្រង់សាលារៀន ដែលជាប្រព័ន្ធអធិការកិច្ចសាលារៀនបែបថ្មី ។ ក្នុងកិច្ចប្រជុំ ស្តីពី ការរៀបចំប្រព័ន្ធអធិការកិច្ចសាលារៀនបែបថ្មីដើម្បីពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាពអប់រំ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី...