អុីស្រាអែល ចាត់ថ្នាក់ក្រពើ សម្រាប់លទ្ធភាពក្នុងការការប្រើប្រាស់ជាផ្នែក នៃសន្តិសុខពន្ធនាគារ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែល តាមសេចក្តីរាយការណ៍បានចាត់ថ្នាក់ក្រពើ សម្រាប់លទ្ធភាពក្នុងការការប្រើប្រាស់ជាផ្នែកនៃសន្តិសុខពន្ធនាគារ។
សំណើដ៏ចម្រូងចម្រាសដើម្បីអាចយកទៅធ្វើជាឆ្មាំការពារពន្ធនាគារត្រូវបានគេរាយការណ៍ថាបានលើកឡើងតាំងពីពីចុងឆ្នាំមុនដោយរដ្ឋមន្ត្រី
សន្តិសុខជាតិស្តាំនិយមលោក Itamar Ben-Gvir ដែលជឿជាក់វាអាចការពារពង្រឹងសន្តិសុខ និងរារាំងការប៉ុនប៉ងរត់គេចខ្លួនបាន។
ផែនការនេះដំបូងឡើយត្រូវបានចាត់ទុកថាមិនអាចទៅរួចដោយច្បាប់ដោយអាជ្ញាធរធម្មជាតិ និងឧទ្យានអ៊ីស្រាអែល ពីព្រោះក្រពើដែលត្រូវបាន
ចាត់ថ្នាក់ជាសត្វព្រៃដែលអាចរក្សាទុកបានតែនៅក្នុងសួនសត្វ និងជម្រកសត្វព្រៃប៉ុណ្ណោះ។
ការសម្រេចចិត្តថ្មីនេះ ត្រូវបានគេរាយការណ៍ថា កើតមានឡើង បើទោះបីជាមានការព្រមានពីទីប្រឹក្សាច្បាប់របស់ក្រសួង ក៏ដោយ។
ដោយឡែកយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃសុក្រថា ឧបសគ្គផ្លូវច្បាប់នោះត្រូវបានគេរាយការណ៍ថាបានដកចេញនៅសប្តាហ៍នេះ
នៅពេលដែលរដ្ឋមន្ត្រីការពារបរិស្ថានលោក Idit Silman បានកំណត់ឡើងវិញនូវសត្វក្រពើអំបូរ Nileនឹងអាចដាក់ឲ្យប្រើប្រាស់បានក្នុងកិច្ចការងារនេះ ៕
ប្រែសម្រួល៖ស៊ុនលី









