បេទេស៖ យោធារុស្ស៊ីបានប្រាប់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន ដែលជាតំបន់សំខាន់មួយដែលទីក្រុងមូស្គូបានស្វែងរកជាយូរមកហើយក្នុងការឈានទៅមុខរបស់ខ្លួនតាមរយៈតំបន់ Donetsk។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ថា លោកពូទីន ត្រូវបានបង្ហាញនៅក្នុងវីដេអូដែលលោកបានទៅទស្សនាប៉ុស្តិ៍បញ្ជាការ និងទទួលបានរបាយការណ៍ពីមេបញ្ជាការកំពូលៗ បានសរសើរការចាប់យកបានទីក្រុងនេះថាជាសមិទ្ធផលយុទ្ធសាស្ត្រដ៏សំខាន់មួយ។ លោកក៏បាននិយាយផងដែរថា កងកម្លាំងរុស្ស៊ីត្រូវតែបង្កើនទំហំនៃតំបន់សន្តិសុខ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារចម្ងាយឆ្ងាយកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែន...
បរទេស៖ តម្លៃប្រេងមិនមានការប្រែប្រួលច្រើនសម្រាប់សប្តាហ៍នេះទេ ដោយសារពាណិជ្ជករនៅតែមានក្តីសង្ឃឹម សម្រាប់លទ្ធផលជោគជ័យពីការប៉ុនប៉ងដើម្បីធានាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ថា ប្រេង Brent បានកើនឡើង 14 សេន ឬ 0.19% នៅត្រឹម 71.94 ដុល្លារក្នុងមួយបារ៉ែល ។ ប្រេង...
កំពង់ស្ពឺ៖ តំបន់ទេសចរណ៍ ទេទឹកពុះ ស្ថិតក្នុងភូមិកោដូនតី ឃុំតាសាល ស្រុកឱររ៉ាល ខេត្តកំពង់ស្ពឺជាពិសេសទឹកពុះនៅចំណុចខាងលើ អាចព្យាបាលជំងឺមួយរយមុខ ភាគច្រើនក៏មានបងប្អូនប្រជាពលរដ្ឋ រាប់ពាន់នាក់បានជាសះស្បើយ និងបានត្រឡប់ទៅលំនៅឋានវិញ។ បើតាមសម្តីស្រ្តីឈ្មោះ ហួន រស់ អាយុ៧០ឆ្នាំ រស់នៅភូមិព្រែកក្រប៉ៅ សង្កាត់ព្រែកអំពិល ក្រុងអារីក្សត្រ ខេត្តកណ្តាល បានរៀរាប់ថា គាត់មានជំងឺទឹកនោមផ្អែម រយៈពេលជាង១០ឆ្នាំមកហើយ...
កូឡុំប៊ីបានកក់កៅអីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026 បន្ទាប់ពីបានយកឈ្នះលើក្រុមហ្គាណាក្នុងលទ្ធផល ១-០ ក្នុងវគ្គ ៣២ ក្រុម។ គ្រាប់បាល់តែមួយគត់ដែលជាជ័យជម្នះនេះ ធ្វើសម្រេចបានដោយកីឡាករ Jhon Arias នៅនាទីទី ១៤ ក្រោមការបញ្ជូនបាល់យ៉ាងល្អពី Luis Suárez ដែលប្តូរចូលជំនួស...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះការ បន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន។ យោងតាមសេចក្ដីសេចក្ដីប្រកាសរបស់ ក្រសួងការបរទេស នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នាគឺ នៅតំបន់មុំបី ខេត្តព្រះវិហារ និងនៅតំបន់ជប់រុន ស្រុក...
ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅថ្ងៃទី២៤ ខែមិថុនា នៅប្រទេសវេណេស៊ុយអេឡា បានកើនឡើងដល់ ២.៥៩៥នាក់ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez។ លោកស្រី Rodriguez បានឧ្យដឹងថា មនុស្សជាង ១២.០០០នាក់បានរងរបួស ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ដោយមានមនុស្សចំនួន ៦.៤៦២នាក់ត្រូវបានជួយសង្គ្រោះរហូតមកដល់ពេលនេះ។ គ្រោះរញ្ជួយដីនេះក៏បានបំផ្លាញអគារចំនួន ១៨៩ខ្នងផងដែរ។ ដោយសម្តែងការកោតសរសើរ...
ហាណូយ៖ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មរបស់ប្រទេសវៀតណាមក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ បានពង្រីក ១០.៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាអត្រាកំណើនខ្ពស់បំផុតសម្រាប់រយៈពេលនេះចាប់តាំងពីឆ្នាំ២០១៩ នេះបើយោងតាមរបាយការណ៍ក្នុងស្រុក VnEconomy ដោយដកស្រង់សម្តីការិយាល័យស្ថិតិជាតិ។ របាយការណ៍នេះបានឧ្យដឹងថា វិស័យផលិតកម្ម និងកែច្នៃ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនឧស្សាហកម្ម បានកើនឡើង ១១.៤ភាគរយ និងរួមចំណែក ៨.៩ភាគរយដល់ការកើនឡើងជារួម។ ប្រភពបានបន្ថែមថា ការផលិត និងចែកចាយអគ្គិសនីកាន់តែរឹងមាំ ក៏ដូចជាការផ្គត់ផ្គង់ទឹក និងការគ្រប់គ្រងកាកសំណល់ ក៏បានគាំទ្រដល់ដំណើរការវិជ្ជមានផងដែរ។...
ប៉េកាំង៖ ដើម្បីឆ្លើយតបទៅនឹងការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី ដែលថា ឥណ្ឌា និងជប៉ុន នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ែសំខាន់ៗ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឧ្យដឹងថា កិច្ចសហប្រតិបត្តិការបែបនេះមិនគួរផ្តោតលើភាគីទីបីណាមួយ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួនឡើយ។ លោកបានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “កិច្ចសហប្រតិបត្តិការបែបនេះមិនគួរត្រូវបានប្រើប្រាស់ ដើម្បីបង្កើត ‘ប្លុកតូចៗ’ ផ្តាច់មុខ ឬបង្កឱ្យមានការប្រឈមមុខដាក់គ្នាក្រោមលេសនៃកិច្ចសហប្រតិបត្តិការនោះទេ”។...
ហ្គាហ្សា៖ ខណៈពេលដែលតំបន់ហ្គាហ្សាបានប្រារព្ធខួប ១០០០ថ្ងៃចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស់ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ប្រជាជនប៉ាឡេស្ទីនជាច្រើនឧ្យដឹងថា ការតស៊ូប្រចាំថ្ងៃរបស់ពួកគេបានផ្លាស់ប្តូរពីការរស់រានមានជីវិតពីការទម្លាក់គ្រាប់បែកទៅជាការស៊ូទ្រាំនឹងការលំបាកផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ចដ៏យូរអង្វែង។ ទោះបីជាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចូលជាធរមាននៅក្នុងខែតុលា ឆ្នាំ២០២៥ ក៏ដោយ ស្ថានភាពរស់នៅក្នុងតំបន់ហ្គាហ្សា បានបង្ហាញភាពប្រសើរឡើងតិចតួច ដោយមានការខ្វះខាតស្បៀងអាហារ និងទឹក ការផ្លាស់ទីលំនៅយ៉ាងទូលំទូលាយ និងការកសាងឡើងវិញ ដែលជាប់គាំងនៅតែបន្តគ្របដណ្ដប់លើជីវិតប្រចាំថ្ងៃ។ នៅទូទាំងទីក្រុងហ្គាហ្សា...
សេអ៊ូល៖ កូរ៉េខាងត្បូង បានអនុម័តយុទ្ធសាស្ត្រមួយ ដើម្បីសាងសង់បណ្តាញទំនាក់ទំនងផ្កាយរណបគន្លងផែនដីទាប (LEO) របស់ខ្លួននៅឆ្នាំ ២០៣៥ និងផ្លាស់ទីគោលដៅចុះចតលើឋានព្រះច័ន្ទរបស់ខ្លួនទៅឆ្នាំ ២០៣០ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap។ យុទ្ធសាស្ត្រនេះត្រូវបានអនុម័តនៅថ្ងៃសុក្រនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអវកាសជាតិ ក្រោមអធិបតីភាពរបស់ប្រធានាធិបតីលោក Lee Jae Myung។ ក្រោមផែនការនេះ កូរ៉េខាងត្បូង មានគោលបំណងដាក់ពង្រាយផ្កាយរណបរាប់រយដើម្បីបង្កើតបណ្តាញទំនាក់ទំនងផ្កាយរណប LEO ឯករាជ្យនៅឆ្នាំ ២០៣៥។...