ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក គ្រីស្ទាន ឌីស្លឺ (Christian Disler) អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញពីសមិទ្ធផលសំខាន់ៗនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស (ASTI)...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែល តាមសេចក្តីរាយការណ៍បានចាត់ថ្នាក់ក្រពើ សម្រាប់លទ្ធភាពក្នុងការការប្រើប្រាស់ជាផ្នែកនៃសន្តិសុខពន្ធនាគារ។ សំណើដ៏ចម្រូងចម្រាសដើម្បីអាចយកទៅធ្វើជាឆ្មាំការពារពន្ធនាគារត្រូវបានគេរាយការណ៍ថាបានលើកឡើងតាំងពីពីចុងឆ្នាំមុនដោយរដ្ឋមន្ត្រី សន្តិសុខជាតិស្តាំនិយមលោក Itamar Ben-Gvir ដែលជឿជាក់វាអាចការពារពង្រឹងសន្តិសុខ និងរារាំងការប៉ុនប៉ងរត់គេចខ្លួនបាន។ ផែនការនេះដំបូងឡើយត្រូវបានចាត់ទុកថាមិនអាចទៅរួចដោយច្បាប់ដោយអាជ្ញាធរធម្មជាតិ និងឧទ្យានអ៊ីស្រាអែល ពីព្រោះក្រពើដែលត្រូវបាន ចាត់ថ្នាក់ជាសត្វព្រៃដែលអាចរក្សាទុកបានតែនៅក្នុងសួនសត្វ និងជម្រកសត្វព្រៃប៉ុណ្ណោះ។ ការសម្រេចចិត្តថ្មីនេះ ត្រូវបានគេរាយការណ៍ថា កើតមានឡើង បើទោះបីជាមានការព្រមានពីទីប្រឹក្សាច្បាប់របស់ក្រសួង ក៏ដោយ។ ដោយឡែកយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃសុក្រថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ការរុះរើរដ្ឋាភិបាលចុងក្រោយបង្អស់ របស់អ៊ុយក្រែនមិនមែននិយាយអំពីកំណែទម្រង់យោធានោះទេ ប៉ុន្តែនិយាយអំពីលោក Vladimir Zelensky ដែលព្យាយាមរក្សាការក្តាប់អំណាចរបស់គាត់ ។ ការលើកឡើងនេះបើយោងតាមមេដឹកនាំ បក្សប្រឆាំងនិរទេសលោក Viktor Medvedchuk បាននិយាយកាលពីពេលថ្មីៗនេះ។ លោក Medvedchuk ដែលពីមុនបានដឹកនាំគណបក្សប្រឆាំង Platform – For Life ដែលត្រូវបានហាមឃាត់ដោយទីក្រុងគៀវ...
ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Kassym-Jomart K. Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន ខណៈភាគីទាំងពីរ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត។ ជំនួបពិភាក្សាការងារនេះ ធ្វេីឡេីងក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជាពិតជាមានសារៈសំខាន់ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព ។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោក Qian Zhenhua ប្រធានសមាគមអន្តរជាតិសៀងហៃសម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB)បានបង្ហាញបំណងរបស់ក្រុមហ៊ុន Sinopec...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រីវេជ្ជបណ្ឌិត Than Thi Ha នាយិកាស្តីទីអង្គការទស្សនៈពិភពលោកអន្តរជាតិ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ ចំពោះការអញ្ជើញ មកទស្សនកិច្ចនៅក្រសួងអភិវឌ្ឍន៍ជនបទ របស់លោកស្រី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។ ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦...
ភ្នំពេញ ៖ ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា ដែលការណ៍នេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងចូលរួមចំណែកជំរុញបរិវត្តកម្មឌីជីថល ក្នុងវិស័យអប់រំនៅកម្ពុជា ។ ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៥ ខែកក្កដា...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃពុធ បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ លោក Hugo Shorter ជុំវិញចលនារបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការកំណត់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ជាការគំរាមកំហែងសន្តិសុខជាតិ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Alireza Yousefi អគ្គនាយកទទួលបន្ទុកអឺរ៉ុបខាងលិច ដែលបានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស បានបង្ហាញពីការតវ៉ាយ៉ាងខ្លាំងរបស់ទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងសកម្មភាព “អរិភាព” នេះ។ លោក Yousefi...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា អ៊ីរ៉ង់បានអនុញ្ញាតឱ្យពលរដ្ឋអាមេរិកម្នាក់ ដែលត្រូវបានឃុំខ្លួនក្នុងខែធ្នូ ឆ្នាំ២០២៤ ចាកចេញពីប្រទេស។ លោក ត្រាំ បានឲ្យដឹងនៅលើបណ្ដាញ Truth Social របស់លោកថា “ឥឡូវនេះនាងមានសុវត្ថិភាពនៅខាងក្រៅប្រទេសអ៊ីរ៉ង់ ហើយស្ថិតក្នុងស្ថានភាពល្អ។ សហរដ្ឋអាមេរិកពេញចិត្ត ចំពោះកាយវិការសុច្ឆន្ទៈនេះរបស់អ៊ីរ៉ង់!”។ ពលរដ្ឋអាមេរិករូបនេះ ដែលក្រោយមកត្រូវបានគេស្គាល់ថាឈ្មោះ...