ភ្នំពេញ៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)និងសហការីបានអញ្ជើញចុះពិនិត្យមើលការរៀបចំតំឡេីង រោងចក្រផលិតជីរបស់ឧកញ៉ា សុក រ៉ាដូ ដែលស្ថិតនៅក្រុងស្វាយរៀងនៃ ខេត្តស្វាយរៀង។ រោងចក្រផលិតជីនោះ ឈ្មោះ ក្រុមហ៊ុនផលិតជី ស្វាយរៀង ហ្វើថីឡាយហ្សឺ (Svayrieng Fertilizer Co., Ltd.)ដែលកំពុងតែមានផែនការ ផលិតជីសរីរាង្គហាយប្រ៊ីដ(hybrid) មានប្រសិទ្ធភាពខ្ពស់ និងតាមរូបមន្តត្រឹមត្រូវសម្រាប់ផ្គត់ផ្គង់ជូនដល់ កសិករ និងយកមកប្រើប្រាស់នៅក្នុងវិស័យកសិកម្មដែលកសិករកំពុងតែមានតម្រូវការខ្ពស់។ ជាគោលដៅរបស់ក្រុមហ៊ុន មានផែនការវិយោគរយ:ពេលវែង ដើម្បីចែកចាយជី បម្រើសេចក្តីត្រូវការរបស់កសិករ និងលក់ចែកចាយក្នុងខេត្តផងដែរ។ ក្រុមហ៊ុនមានសមត្ថភាពផលិតជីដំបូងអាចបានប្រមាណ ២,៥០០ តោន ក្នុងមួយឆ្នាំ ។ ក្រុមហ៊ុននឹងពង្រីកសមត្ថភាពផលិត អោយធំជាងនេះទៀតនៅឆ្នាំបន្តបន្ទាប់ ហេីយរំពឹងថានឹងទទួលបានការគាំទ្រពីកសិករក្នុងស្រុកកាន់តែច្រើន ដែលនឹងឈានដល់ការកាត់បន្ថយការពឹងផ្អែកលើជីដែលនាំចូល ពីក្រៅប្រទេសផងដែរ ៕
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ជាសមាជិកគណៈកម្មាធិការកណ្តាលនិងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងលោក នុតអ៊ុនវ័ណរ៉ា សមាជិកគណៈកម្មាធិការកណ្តាលយុវជនគណបក្សថ្នាក់កណ្តាលនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាចំនួន២ ស្តីអំពី កាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគតដែលរៀបចំឡើងដោយយុវជនគណប ក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេងស្ថិតនៅខេត្តកំពង់ចាមនិងខេត្តព្រៃវែង។ កម្មវិធីសិក្ខាសាលាទី១ គឺពេល ព្រឹកនៃថ្ងៃដដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារ ប៊ី អិន អាស៊ាន ក្នុងខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមពី លោក អ៊ុន ចាន់ដា ប្រធានគណកម្មាធិការបក្សខេត្តកំពង់ចាម ដោយមានអ្នកចូលរួមជាសហគ្រិនវ័យក្មេងរបស់គណបក្សខេត្ត និងក្រៅប្រព័ន្ធសរុបចំនួន ១៥០នាក់ និងនៅពេលរសៀលនៃថ្ងៃដដែលសិល្ខាសាលាទី២ត្រូវបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្ថិតស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានវត្តមានអញ្ជើញចូលរួមផងដែរពី ឯកឧត្តម សួនសុម៉ាលីន អនុប្រធានគណកម្មាធិការបក្ស និងជាប្រធានយុវជនខេត្តព្រៃវែង និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ហេីយមានចំនួនអ្នកចូលរួមចំនួន ២៦០នាក់ ដែលជាសហគ្រិនវ័យក្មេង និងនិស្សិតមកពីសាលកវិទ្យាល័យជាតិជាសុឹមកំចាយមារ។ ក្នុងឱកាសនោះ លោក នុត អ៊ុនវ័នរ៉ា បានបង្ហាញអំពីការវិនិយោគផ្ទាល់ពីបរទេស(FDI) និងផលប្រយោជន៍នៃការចុះបញ្ជីគម្រោងវិនិយោគមានគុណវុឌ្ឍ នៅ CDC និងអនុគណកម្មការវិនិយោគខេត្ត។ បន្ទាប់មក បណ្ឌិត កៅ ថាច បានថ្លែងថា សិក្ខាសាលាថ្ងៃនេះបង្ហាញពីការត្រៀមខ្លួនសម្រាប់ការវិនិយោគនៅពេល អនាគត ស្របពេលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាកាន់តែខ្ពស់ខណៈដែលសេដ្ឋកិច្ចកម្ពុជាយើងកំពុងតែងើបឡើងវិញ និងបន្តកំណេីនពីមួយឆ្នាំទៅមួយឆ្នាំតាមការព្យាករណ៍សេដ្ឋកិច្ច និងបានបង្ហាញឲ្យឃើញពីសារសំខាន់ពីវិស័យសហគ្រិនភាពកម្ពុជាកំពុងតែដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឱការងារថ្មីៗជាដើម។ ជាមួយគ្នានោះ បន្ទាប់ពីបានធ្វើបទបង្ហាញអំពីម៉ូឌែលអាជីវកម្មខ្មែរពីសម័យអង្គររហូតមកដល់បច្ចុប្បន្នហេីយនឹងបានពន្យល់ដល់សហគ្រិនវ័យក្មេងនៅក្នុងខេត្តកំពង់ចាមនិងខេត្តព្រៃវែងដែរថា ការវិនិយោគ សម្រាប់អនាគតដ៏ពិតប្រាកដ គឺមិនត្រូវបានវាស់វែងជាហិរញ្ញវត្ថុឬទ្រព្យសម្បត្តិតែម្យ៉ាងនោះទេ គឺត្រូវរួមបញ្ចូលទាំងការវាស់វែងទៅលើ ទស្សនវិស័យ ការច្នៃប្រឌិត និងសុចរិតភាពជាដេីម។ ជាចុងក្រោយ បណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ដ៏មានតម្លៃសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មដែលបានចូលរួម និងបានផ្តល់នូវសារសម្រាប់ការចងចាំមួយឃ្លាដ៏មានអត្ថន័យប្រកបដោយខ្លឹមសារសេ្នហាជាតិ “សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំង កំពុងតែចូលរួម កសាងជាតិយើង”៕
អបអរសាទរចំពោះមោទនភាពថ្មីសម្រាប់ផលិតផលខ្មែរ ដែលក្រុមហ៊ុន វឌ្ឍនៈ នាំយកមេដាយមាសច្រើនរហូតដល់ ២១ ព្រមទាំងពានពេជ្រចំនួន ៤ សម្រាប់ផលិតផលឈ្នះមេដាយមាស៣ឆ្នាំជាប់ៗគ្នា ដែលនេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មាន ទាំងក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងក្នុងប្រវត្តិសាស្ត្រស្ថាប័ន Monde Selection ផ្ទាល់។ ត្រឹមរយៈពេលជាង ៤ឆ្នាំ នៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានការគាំទ្រ និងមានភាពលេចធ្លោទាំងរសជាតិ និងគុណភាពផលិតផល...
ភ្នំពេញ៖ យុត្តិធម៌ គឺជាបេះដូងនៃសង្គមដែលគ្រប់គ្រងដោយច្បាប់។ ប៉ុន្តែ ព្រឹត្តិការណ៍ពីរដែលកើតឡើងទន្ទឹមគ្នាក្នុងខែមេសា ឆ្នាំ២០២៦ នេះ កំពុងបង្កើតជាសំណួរដុតរាលដាលក្នុងចិត្តប្រជាពលរដ្ឋ៖ តើច្បាប់ស្រុកខ្មែរអនុវត្តស្មើភាពគ្នាដែរឬទេ? ផ្អែកតាមរូបភាពភស្តុតាង និងដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៥៥២ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត លោក សុខ លី បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើឈ្មោះ នន ដារ៉ា...
គូឡាឡាំពួរ៖ ក្នុងឱកាសការប្រារព្ធទិវាពលកម្មអន្តរជាតិ ព្រមជាមួយពិធីបុណ្យតន្ត្រី និងទឹក RAIN RAVE WATER MUSIC FESTIVAL 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ២ ឧសភា សណ្ឋាគារ នៅទូទាំងប្រទេសម៉ាឡេស៊ី បានចូលរួមដាក់ចេញនូវការបញ្ចុះតំលៃបន្ទប់ស្នាក់នៅជាពិសេសដល់ភ្ញៀវទេសចរណ៍ ដើម្បីសម្រួលដល់តម្រូវការនៃ ការធ្វើដំណើរកម្សន្តក្នុងអំឡុងពេលពិធីបុណ្យនេះ។ ដើម្បីគាំទ្រយុទ្ធនាការទស្សនាម៉ាឡេស៊ីឆ្នាំ...
ភ្នំពេញ៖ លោក ផន មុតសុក្រឆពណ្ណ និង ក្រុមការងារបានចុះទៅដល់ខេត្តបាត់ដំបង និងឧត្តរមានជ័យ ដើម្បីពាំនាំយកសម្ភារវេជ្ជសាស្ត្រជូនដល់មន្ទីរពេទ្យយោធា។ ក្រៅពីគ្រែពេទ្យ និងជើងព្យួរសារ៉ូម លោក ផន មុតសុក្រឆពណ្ណ និង ក្រុមការងារ ក៏បានផ្ដល់ជូននូវ ថ្នាំសង្គ្រោះបឋម ដែលជាការចូលរួមចំណែកឧបត្ថម្ភ ពីសំណាក់សប្បុរសជនខ្មែរដែលរស់នៅឯប្រទេសបារាំង សរុបជាទឹកប្រាក់ជាង ២០០លាន រៀល។...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅកងពលតូចដឹកជញ្ជូនលេខ៩៩ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទី ភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ក្នុងដំណាក់កាលថ្មី ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ដោយមានការចូលរួមពី មេបញ្ជាការរង និងនាយទាហាន ការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច កងអនុសេនាធំ...
ភ្នំពេញ៖ កម្ពុជាបានគូសបញ្ជាក់ជាថ្មី ពីតួនាទីដ៏សំខាន់របស់សភា ក្នុងការជំរុញនគរូបនីយកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៅទូទាំងចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាបានឱ្យដឹងថា ក្នុងសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM-PN) អំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងស៊ីស្តង់ប៊ុល សាធារណរដ្ឋតួគឺយេ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៦ គណៈប្រតិភូសភានៃព្រះរាជាណាចក្រ...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅដើមដំបូង នៃការជួញដូរនៅថ្ងៃសុក្រ ដោយសារមានសុទិដ្ឋិនិយមថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងជិតដល់ទីបញ្ចប់ បន្ទាប់ពីបទឈប់បាញ់រយៈពេល ១០ ថ្ងៃរវាងប្រទេសលីបង់ និងអ៊ីស្រាអែលបានចូលជាធរមាន ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងជួបគ្នាដើម្បីពិភាក្សានៅចុងសប្តាហ៍។ យោងតាមសារព័ត៌មាន The Economic Times ចេញផ្សាយនៅថ្ងៃទី១៧...
បរទេស៖ នៅពេលដែលអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញកាលពីចុងសប្តាហ៍មុន បន្ទាប់ពីការចរចាសន្តិភាព មិនបានជោគជ័យនៅក្នុងប្រទេសប៉ាគីស្ថាន លើវិបត្តិនៅឈូងសមុទ្រ ពែក្ស , ក្រសួងការបរទេសចិនកំពុងរៀបចំសម្រាប់ភ្ញៀវយ៉ាងច្រើន រួមទាំងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងមេដឹកនាំនៃប្រទេសអេស្ប៉ាញ វៀតណាម និងអារ៉ាប់រួម ផងដែរ។ យោងតាមសារព័ត៌មាន រ៉យទ័រ...