FIFA បញ្ជាក់ថា លោក Gianni Infantino នឹងឈរឈ្មោះបោះឆ្នោតជាថ្មីសម្រាប់តំណែងប្រធាន FIFA
Sky News៖ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានបញ្ជាក់ថា លោក Gianni Infantino នឹងបន្តឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធាន FIFA ជាថ្មីនៅឆ្នាំ 2027 ដោយមិនមានការផ្លាស់ប្តូរពីផែនការ ដែលលោកបានប្រកាសកាលពីខែមេសា។
ការបញ្ជាក់នេះធ្វើឡើង បន្ទាប់ពីមានភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់លោក និងការរិះគន់ពីស្ថាប័នបាល់ទាត់មួយចំនួន។ រហូតមកដល់ពេលនេះ មិនទាន់មានបេក្ខជនគូប្រជែង ណាម្នាក់ប្រកាសជាផ្លូវការឡើយ ខណៈបេក្ខជនត្រូវការការគាំទ្រពីសមាជិក FIFA យ៉ាងហោចណាស់ ៥ប្រទេស ដើម្បីអាចឈរឈ្មោះបាន។
លោក Infantino បានកាន់តំណែងប្រធាន FIFA តាំងពីឆ្នាំ 2016 ហើយការបោះឆ្នោតអាណត្តិថ្មីគ្រោងធ្វើឡើងនៅខែមីនា ឆ្នាំ 2027។ ប្រសិនបើជាប់ឆ្នោត លោកនឹងបន្តកាន់តំណែងរហូតដល់ឆ្នាំ 2031។
ប្រសម្រូល៖ គីរី
