តេអេរ៉ង់៖ ចាប់តាំងពីយប់ថ្ងៃពុធមក វាអាចទៅរួចសម្រាប់នាវាចិនមួយចំនួន ក្នុងការឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយអនុលោមតាមពិធីសារគ្រប់គ្រងរបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន លើច្រកសមុទ្រហ័រមូស ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលខ្លួនបានហាមឃាត់ការឆ្លងកាត់ដល់នាវា ដែលជាកម្មសិទ្ធិរបស់ ឬមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររួមគ្នារបស់ពួកគេលើទឹកដីអ៊ីរ៉ង់។ ទន្ទឹមនឹងនេះដែរសារព័ត៌មាន Fars បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់នៃកងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ ដោយថា នាវាចំនួន ៣០គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីយប់ថ្ងៃពុធ។...
បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ១% បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសចិនចង់ទិញប្រេងពីសហរដ្ឋអាមេរិក ហើយក្នុងពេលដែលក្តីបារម្ភនៅតែបន្ត កើតមានលើការវាយប្រហារកប៉ាល់ និងការរឹបអូស ទោះបីជាអ៊ីរ៉ង់បាននិយាយថា កប៉ាល់ប្រហែល ៣០ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូសក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា ប្រេងប្រភេទ Brent...
កណ្តាល ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB) បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករមានការចូលរួមពី លោក ឃុត ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកស្អាង,មន្ត្រីមន្ទីរកសិកម្មខេត្ត, លោកមេឃុំ...
ស្វាយរៀង ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានក្រើនរំឭកដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមព្រំដែនជាមួយវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលរវាងប្រជាជនប្រទេសទាំងពីរ។ ការក្រើនរំលឹករបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀង ចំនួន ១,៣០២នាក់...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ន (ARDB) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាកសិករនោះក៏មានការចូលរួមពី លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល,មន្ត្រីមន្ទីរកសិកម្មខេត្ត, អភិបាលរងស្រុកកៀនស្វាយ លោកមេឃុំ និងមន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន...
ភ្នំពេញ៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋប្រមាណជាង ១ ៤០០នាក់ បានចូលរួម ទទួលបានឱកាសការងារ និងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២៦។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី១១ ខែឧសភា ថា...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីជួយកម្ពុជាគ្រប់គ្រងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងផ្តល់ឱកាសពិតប្រាកដសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ បន្ទាប់ពីជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន លោក Masato Kanda ប្រធាន ADB បានសរសេរនៅលើទំព័រ...
តេអេរ៉ង់៖ កងទ័ពអ៊ីរ៉ង់បានឧ្យដឹងថា កងកម្លាំងជើងទឹករបស់ខ្លួនបានរឹបអូសកប៉ាល់ដឹកប្រេង បង្កបញ្ហាមួយគ្រឿងឈ្មោះ Ocean Koiដែលមានបំណងរំខានដល់ការនាំចេញប្រេងរបស់ប្រទេសដោយរំលោភលើកាលៈទេសៈក្នុងតំបន់។ កងទ័ពអ៊ីរ៉ង់បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ដឹកប្រេងនេះកំពុងដឹកប្រេងរបស់អ៊ីរ៉ង់ និងមានបំណងបំផ្លាញផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់ដោយរៀបចំ «ប្រតិបត្តិការពិសេស» មួយនៅក្នុងឈូងសមុទ្រអូម៉ង់។ ប្រភពបានឧ្យដឹងថា កងកម្លាំងជើងទឹកបានដឹកនាំកប៉ាល់ដឹកប្រេងទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីរ៉ង់ ហើយបានប្រគល់វាទៅឱ្យអាជ្ញាធរយុត្តិធម៌របស់អ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កងទ័ពអ៊ីរ៉ង់បានឧ្យដឹងថា កងកម្លាំងជើងទឹករបស់ខ្លួនបានកំណត់គោលដៅនាវាពិឃាតរបស់សហរដ្ឋអាមេរិកជាមួយនឹងមីស៊ីលបញ្ជា រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកគេទៅលើកប៉ាល់ដឹកប្រេងអ៊ីរ៉ង់នៅជិតច្រកសមុទ្រហ័រមូស និងនៅក្នុងដែនទឹករបស់អ៊ីរ៉ង់។ ប្រភពបានបន្ដថា...
អង្គការសហប្រជាជាតិ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់បានឧ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ជំរុញឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងការកើនឡើងនូវភាពតានតឹងបន្ថែមទៀត បន្ទាប់ពីការបាញ់ប្រហារគ្នានៅច្រកសមុទ្រហ័រមូស។ លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រមុខអង្គការសហប្រជាជាតិ បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា អគ្គលេខាធិការមានការព្រួយបារម្ភ ចំពោះការបាញ់ប្រហារគ្នាថ្មីៗនេះនៅច្រកសមុទ្រហ័រមូស។ លោកបានលេីកឡេីងថា អគ្គលេខាធិការអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គោរពតាមបទឈប់បាញ់យ៉ាងពេញលេញ និងជៀសវាងសកម្មភាពណាមួយដែលអាចនាំឱ្យមានការកើនឡើងឡើងវិញ ឬធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត។ គួរបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាមេរិក...