ភ្នំពេញ៖ ជនបរទេសដែលជាថ្នាក់ដឹកនាំ កម្មករនិយោជិតក្នុងរោងចក្រចំនួន ២នាក់ ត្រូវបានក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដែលតម្រូវឱ្យ ធ្វើកិច្ចសន្យាថាឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតខ្មែរតទៅទៀត។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃពុធនេះថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រសួងបានតម្រូវឱ្យអ្នកគ្រប់គ្រងជាជនបរទេសចំនួន ២រូប ក្នុងនោះ១រូប នៅរោងចក្រ ចាស្ទីន អេលេន (ខេមបូឌា) ហ្គាមេន មែនញូហ្វែកឆឺរីង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា អាចារ្យ អាចារិនីបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឱ្យមានភាពល្អផូផង់ ។ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា អាចារ្យ អាចារិនី ត្រូវបន្តបេសកកម្មដោយរក្សាសេចក្តីថ្លៃថ្នូក្នុងសង្គម...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់នូវការទទួលយករាល់មតិយោបល់ ក្នុងន័យស្ថាបនា ឱ្យតែមានហេតុផល និងទឡ្ហីករណ៍ត្រឹមត្រូវ តែមិនអាចទទួលយកការជេរប្រទេចនោះទេ ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិអប់រំ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាឲ្យផ្អាករុះរើសាលាដូង និងឧបត្ថម ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែ ជូនសាលាដូង ស្ថិតនៅលើភ្នំគិរីរម្យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការតែងតាំង កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា ជាប្រេសិតពិសេសរបស់នាយករដ្ឋមន្រ្តី ព្រោះគាត់មានទំនាក់ទំនងល្អជាមួយភាគីអន្តរជាតិយ៉ាងច្រើន ខណៈកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយភាគីថៃ ។ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នាថ្ងៃទី១៩ ខែសីហា...
សម្តេចធិបតី ៖ អាចារ្យ អាចារិនី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ថែរក្សាវិស័យព្រះពុទ្ធសាសនា នៅកម្ពុជា សម្តេចធិបតី៖ អាចារ្យ អាចារិនី ត្រូវបន្តបេសកកម្ម ដោយរក្សាសេចក្តីថ្លៃថ្នូក្នុងសង្គម សម្តេចធិបតី៖ អាចារ្យ អាចារិនី ដើរតួនាទីសំខាន់ ក្នុងការថែរក្សាទំនៀមទម្លាប់ សម្តេចធិបតី៖ ពិធីមង្គលការនៅកម្ពុជា មានការប្រែប្រួល ទៅតាមស្ថានភាពសង្គម សម្តេចធិបតី៖...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា អ្នកខ្លះជក់រឿង Like, Shares ពេក តែភ្លេចរឿងជួយមនុស្សកំពុងជួបគ្រោះថ្នាក់ចរាចរណ៍។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១ នាថ្ងៃពុធ ទី១៩...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បើកចំហរសម្តេចស្វាគមន៍ ជានិច្ចចំពោះអ្នកនយោបាយទាំងឡាយណា ដែលមានបំណងចូលមកបង្រួបបង្រួម ពិតប្រាកដប្រកបដោយវប្បធម៌សន្ទនា ភាពស្មោះត្រង់ និងការឯកភាពជាតិ។
ការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់ជាតិកម្ពុជា ឆ្នាំ២០២៦ (CNCC 2026) បានបើកជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា នៅរាជធានីភ្នំពេញ ដោយផ្តល់នូវវេទិកាសម្រាប់សិក្ខាកាម ក្នុងការបង្ហាញចំណេះដឹង ជំនាញ និងសមត្ថភាពដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសន្តិសុខសាយប័រ។ ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតពេជ្រ (Diamond Sponsor) ក្រុមហ៊ុន Metfone បានចូលរួមចំណែកក្នុងការភ្ជាប់ធនធាន របស់ក្រុមហ៊ុនជាមួយនឹងគំនិតផ្តួចផ្តើមនានា ក្នុងគោលបំណងអភិវឌ្ឍជំនាញ និងធនធានមនុស្សផ្នែកសន្តិសុខសាយប័រនៅកម្ពុជា។ ការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើង ដោយក្រសួងប្រៃសណីយ៍...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរ និងការការពារដល់តម្លៃស្ត្រី។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរំឭកដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់ អំពីភាពចាំបាច់ក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ...