បរទេស៖ ទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈសម្រាប់យន្តហោះនៅក្នុងត្រីមាសទី ៤ ទោះបីជាខ្លួនបានងាកទៅរកប្រភពផ្គត់ផ្គង់ពីតំបន់ឆ្ងាយៗ រួមទាំងប្រទេសកូរ៉េខាងត្បូងក៏ដោយ។ ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបង្កើនការនាំចេញប្រេងឥន្ធនៈយន្តហោះទៅកាន់អឺរ៉ុបឱ្យដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំនៅខែកញ្ញានេះ, នេះបើយោងតាមអ្នកវិភាគ និងទិន្នន័យដឹកជញ្ជូន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា ទ្វីបនេះបាននឹងកំពុងនាំចូលប្រេងឥន្ធនៈយន្តហោះកាន់តែច្រើនពីបណ្តាប្រទេសនានា រួមមាននីហ្សេរីយ៉ា សហរដ្ឋអាមេរិក និងកាណាដា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់កាលពីជាងកន្លះឆ្នាំមុន ដែលបានប៉ះពាល់ដល់ការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា និងបានកាត់ផ្តាច់ការនាំចូលប្រេងឥន្ធនៈយន្តហោះប្រហែលពាក់កណ្តាលរបស់អឺរ៉ុប។...
បរទេស៖ អាជ្ញាធរបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) ដ៏ធំបំផុតរបស់អ៊ុយក្រែនមកលើតំបន់ទីក្រុងមូស្គូ រហូតមកទល់ពេលនេះ បានបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ និងធ្វើឱ្យខូចខាតផ្នែកខ្លះនៃរោងចក្រចម្រាញ់ប្រេងនៅក្នុងរដ្ឋធានី ខណៈដែលប្រទេសរុស្ស៊ីកំពុងបោះឆ្នោតនៅថ្ងៃចុងក្រោយនៃការបោះឆ្នោតសភា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា អ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមក ទោះបីជាមានការប្រកាសពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់...
បរទេស៖ នៅថ្ងៃចន្ទ តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយសប្តាហ៍ ដោយសារមានក្តីសង្ឃឹមថាដំណោះស្រាយតាមផ្លូវការទូតចំពោះជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងមានឱកាសកើតឡើងនៅសប្តាហ៍នេះ ខណៈពេលដែលមានកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ និងស្របពេលដែលវិនិយោគិនកំពុងតាមដានការងើបឡើងវិញខ្លះៗនៃការដឹកជញ្ជូនប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីជាមានការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ូធី (Houthis) របស់ប្រទេសយេម៉ែនក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា នៅដើមថ្ងៃចន្ទ តម្លៃសម្រាប់ប្រេងឆៅ Brent និងប្រេងឆៅ US West...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោនកំពុងទំនាក់ទំនង ឥតឈប់ឈរជាមួយក្រុមហ៊ូទី Houthi របស់ប្រទេសយេមែន ដែលបានយល់ព្រមមិនធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិកនោះទេ។ ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ Fox News លោក Trey Yingst បាននិយាយកាលពីថ្ងៃអាទិត្យថា លោកទើបតែបាននិយាយជាមួយលោក Trump និងបានបញ្ជូនបន្តការអត្ថាធិប្បាយរបស់ប្រធានាធិបតីផង។...
ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានសម្រេចប្រកាសសុពលភាពនៃអាណត្តិរបស់ លោក សុខ ផេង ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជំនួសលោក ច័ន្ទ សារុន ដែលបានទទួលមរណភាព។ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ស្តីពី «ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ» នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខ នៅសាលអង្គរវត្ត ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ បានឱ្យដឹងថា «សាធារណជន ដែលមានបំណងស្វែងយល់បន្ថែមអំពីវិស័យនេះ...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងសាំងឡើងថ្លៃ ដោយសាំងធម្មតាមានតម្លៃ៥ ២៥០ រៀល (ឡើងថ្លៃ ៤៥០រៀល) និងម៉ាស៊ូតមានតម្លៃ ៦ ១០០ រៀល (ឡើងថ្លៃ ៦៥០រៀល)។ តម្លៃសាំងនេះ នឹងត្រូវអនុវត្តលក់ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦តទៅ រហូតដល់មានការប្រកាសសតម្លៃជាថ្មីម្តងទៀត ៕
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ Accessories & Spare Parts ចំនួន ០៧មុខ សម្រាប់គម្រោងវិនិយោគ Fixed Asset (ជំពូក 4, 4.ក, 4.ខ,...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ Cross Arm ចំនួន ០៣មុខ សម្រាប់គម្រោងវិនិយោគ (ជំពូក 4 Fixed Asset) ជូន នាយកដ្ឋានអាជីវកម្មចែក ចាយ ។...
បរទេស៖ ប្រធានាធិបតីនៃប្រទេសលីទុយអានី បានប្រកាសឱ្យដឹងថា យន្តហោះចម្បាំងរបស់អង្គការណាតូ (NATO) បានបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក (Drone) មួយគ្រឿង ដែលបានហោះចូលមកក្នុងដែនអាកាសរបស់ខ្លួន ស្ថិតនៅក្បែររដ្ឋធានីវីលនីស (Vilnius) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Sky News នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ ទន្ទឹមនឹងព្រឹត្តិការណ៍នេះដែរ កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ប្រទេសប៉ូឡូញ ក៏បានបើកប្រតិបត្តិការយោធាផ្លូវអាកាសយ៉ាងសកម្ម...