ភ្នំពេញ៖ លោក ហួត ហាក់ បានគូសបញ្ជាក់ថា នៅក្នុងបរិបទដែលការប្រកួតប្រជែង ទេសចរណ៍នៅក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ បន្ថែមលើសក្តានុពលដែលមានស្រាប់ យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អនិងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ លើកកម្ពស់ភាពស្អាត ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ការលើកឡើងរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ខាងលើនេះ ធ្វើឡើងក្នុងឱកាសរួមជាមួយលោក...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៤ ខែកញ្ញា បានរិះគន់យ៉ាងចាស់ដៃចំពោះការអំពាវនាវឱ្យរឹតត្បិតការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) និងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Centers) ដោយចាត់ទុកថាវាគឺជា «ការឃុបឃិតដ៏អាក្រក់» និងជារឿងបោកប្រាស់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuter ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ តាមរយៈបណ្តាញសង្គម Truth...
ទីក្រុងហាណូយ៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) និងព្រះមហាក្សត្រិយានី សុធិតា (Suthida) បានយាងមកដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ (Noi Bai) ទីក្រុងហាណូយ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចាប់ផ្តើមព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ នៅប្រទេសវៀតណាម។ ចំណុចដ៏គួរឱ្យកត់សម្គាល់នៅក្នុងដំណើរយាងនេះ គឺព្រះមហាក្សត្រថៃ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីបញ្ឈប់ការវាយប្រហារមួយចំនួន ប្រសិនបើរុស្ស៊ីធ្វើដូចគ្នានេះ។ លោក Zelensky បាននិយាយនៅលើ X ថា៖ប្រសិនបើដៃគូរបស់យើងត្រៀមខ្លួនដើម្បីធានាថាប្រទេសរុស្ស៊ីពិតជាបដិសេធមិនធ្វើការវាយប្រហារលើប្រព័ន្ធអគ្គិសនីរបស់យើង គ្រឿងបរិក្ខារថាមពលផ្សេងទៀត ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងផ្លូវផ្គត់ផ្គង់អាហារ នោះយើងត្រៀមខ្លួនជាស្រេចដើម្បីធានាឱ្យមានការបញ្ឈប់ដែលត្រូវគ្នាទៅនឹងការវាយប្រហាររបស់យើងដូចគ្នាដែរ។ លោកបាននិយាយថា បទឈប់បាញ់មួយផ្នែកគួរតែអាចទុកចិត្តបាន និងយូរអង្វែង...
បាត់ដំបង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា...
ភ្នំពេញ ៖ លោក មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានចាត់ទុកកម្ពុជា ជាប្រទេសគំរូដ៏សំខាន់មួយក្នុងតំបន់ លើការបង្រួបបង្រួមជាតិ និងការស្តារប្រទេសឡើងវិញ។ ការចាត់ទុកកម្ពុជាជាប្រទេសគំរូរបស់មេដឹកនាំមីយ៉ាន់ម៉ានេះ ក្នុងជំនួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាថ្ងៃ១១ កញ្ញា ។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់យ៉ាងច្បាស់អំពី «គុណតម្លៃនៃសន្តិភាព»...
ភ្នំពេញ៖ នាវា INS Kulish ដែលជានាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា បានចូលចតនៅមូលដ្ឋានសមុទ្ររាមហើយ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១២-១៥ កញ្ញា ។ ការចូលចតនេះ គឺជាទស្សនកិច្ចលើកដំបូងបង្អស់ របស់នាវាកងទ័ពជើងទឹកឥណ្ឌា មកកាន់ទីតាំងមូលដ្ឋានជើងទឹកកម្ពុជា។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃនេះ ប្រតិភូនាវាកងទព័ជើងទឹកឥណ្ឌានឹងមានជំនួបពិភាក្សាការងារជាមិត្តភាពជាមួយសមភាគីកម្ពុជា ការធ្វើទស្សនកិច្ច និងមានគម្រោងធ្វើលំហាត់ល្បាតរួម រវាងកងទ័ពជើងទឹកឥណ្ឌា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃសុក្រថា លោកនឹងមិនជំទាស់នឹងការដែលក្រុមហ៊ុនផលិតរថយន្តរបស់ចិនមកសាងសង់ រោងចក្រផលិតរថយន្តនៅក្នុងសហរដ្ឋអាមេរិកនោះទេ ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីសំណាក់សមាជិកសភា និងក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកក៏ដោយ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Trump បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី “The Ingraham Angle” របស់ទូរទស្សន៍ Fox...
បរទេស៖ ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅនេះ ប្រទេសប៉ាគីស្ថានបានដើរតួនាទីពីរគឺ ជាដៃគូការពារជាតិរបស់ទីក្រុងរីយ៉ាដ (អារ៉ាប៊ីសាអូឌីត) និងជាអ្នកសម្របសម្រួលទំនាក់ទំនងក្រៅផ្លូវការរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។ ប៉ុន្តែ ការប៉ះទង្គិចគ្នានៅសប្តាហ៍នេះរវាងក្រុមហ៊ូទី (Houthi) របស់យេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់ និងកងកម្លាំងអារ៉ាប៊ីសាអូឌីត កំពុងបង្កជាការសាកល្បងកាន់តែខ្លាំងឡើងថាតើទីក្រុងអ៊ីស្លាម៉ាបាដ (ប៉ាគីស្ថាន) អាចរក្សាតួនាទីទាំងពីរនេះក្នុងពេលតែមួយបានយូរប៉ុណ្ណា។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា ការប៉ះទង្គិចគ្នានេះគឺជាការសាកល្បងដ៏សំខាន់លើកដំបូងនៃសម្ព័ន្ធភាពការពារជាតិរួមគ្នា ដែលត្រូវបានចុះហត្ថលេខារវាងប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត...
បរទេស៖ គណៈអគ្គសេនាធិការចម្រុះ (JCS) របស់កូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃសៅរ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយចំនួនចេញពីតំបន់ Wonsan ឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ថា គណៈអគ្គសេនាធិការចម្រុះ (JCS) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលទាំងនោះត្រូវបានបាញ់ចេញនៅម៉ោងប្រហែល ៥:២០ ព្រឹក ហើយបានហោះក្នុងចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រ (១៥៥ ម៉ាយ)។...