ភ្នំពេញ៖ អ្នកស្នេហាវិស័យបាល់ទាត់កម្ពុជា ទទួលបានព័ត៌មានដ៏រំភើបមុនពេលការប្រកួតចាប់ផ្តើម ខណៈដែលក្រុមហ៊ុន Metfone បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្តាច់មុខ ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា សម្រាប់ព្រឹត្តិការណ៍ FIFA ASEAN Cup 2026 ដោយពាំនាំនូវការប្រកួតនេះជូនទស្សនិកជន នៅទូទាំងប្រទេសទស្សនាដោយផ្ទាល់តាមរយៈកម្មវិធី TV360 by Metfone។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់នៅនាទីចុងក្រោយ ដើម្បីធានាថាអ្នកគាំទ្រកម្ពុជានឹងមិនខកខានឱកាស ក្នុងការតាមដានក្រុមជម្រើសជាតិ និងក្រុមឈានមុខគេផ្សេងទៀត ដែលប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បាល់ទាត់...
តូក្យូ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោកស្រី Satsuki Katayama បានទម្លាយឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងក្តីព្រួយបារម្ភអំពីភាពទន់ខ្សោយនៃប្រាក់យ៉េន នៅក្នុងជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងជំនួបក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ...
បើសួរអ្នកប្រើប្រាស់ទូទៅថា តើអ្វីធ្វើឱ្យវេទិកាជួញដូរមួយល្អ ចម្លើយភាគច្រើនគឺ វេទិកានោះដំណើរការបានល្អ។ កម្មវិធីអាចបើកបាន ការបញ្ជាទិញ ឬលក់ត្រូវបានអនុវត្ត ហើយសមតុល្យគណនីត្រូវបានធ្វើបច្ចុប្បន្នភាព។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលគ្រប់គ្រងទុនវិនិយោគច្រើន សំណួរផ្លាស់ប្តូរទាំងស្រុង៖ តើនរណារក្សាទុកទ្រព្យសកម្ម? តើនឹងមានអ្វីកើតឡើង បើប្រព័ន្ធមានបញ្ហានៅពេលសំខាន់? ហើយបើលក់ តើអាចបានតម្លៃដែលបង្ហាញលើអេក្រង់ ឬទាបជាងនោះ? សំណួរទាំងនេះមិនសូវទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ភាគច្រើនទេ។ ទោះយ៉ាងណាក៏ដោយ និយ័តករកំពុងយកបញ្ហាទាំងនេះ មកកំណត់ជាវិធាន។ ដូច្នេះ ការជជែកពិភាក្សាបែបបច្ចេកទេសរបស់អ្នកជំនាញ...
បរទេស៖ ទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈសម្រាប់យន្តហោះនៅក្នុងត្រីមាសទី ៤ ទោះបីជាខ្លួនបានងាកទៅរកប្រភពផ្គត់ផ្គង់ពីតំបន់ឆ្ងាយៗ រួមទាំងប្រទេសកូរ៉េខាងត្បូងក៏ដោយ។ ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបង្កើនការនាំចេញប្រេងឥន្ធនៈយន្តហោះទៅកាន់អឺរ៉ុបឱ្យដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំនៅខែកញ្ញានេះ, នេះបើយោងតាមអ្នកវិភាគ និងទិន្នន័យដឹកជញ្ជូន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា ទ្វីបនេះបាននឹងកំពុងនាំចូលប្រេងឥន្ធនៈយន្តហោះកាន់តែច្រើនពីបណ្តាប្រទេសនានា រួមមាននីហ្សេរីយ៉ា សហរដ្ឋអាមេរិក និងកាណាដា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់កាលពីជាងកន្លះឆ្នាំមុន ដែលបានប៉ះពាល់ដល់ការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា និងបានកាត់ផ្តាច់ការនាំចូលប្រេងឥន្ធនៈយន្តហោះប្រហែលពាក់កណ្តាលរបស់អឺរ៉ុប។...
បរទេស៖ អាជ្ញាធរបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) ដ៏ធំបំផុតរបស់អ៊ុយក្រែនមកលើតំបន់ទីក្រុងមូស្គូ រហូតមកទល់ពេលនេះ បានបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ និងធ្វើឱ្យខូចខាតផ្នែកខ្លះនៃរោងចក្រចម្រាញ់ប្រេងនៅក្នុងរដ្ឋធានី ខណៈដែលប្រទេសរុស្ស៊ីកំពុងបោះឆ្នោតនៅថ្ងៃចុងក្រោយនៃការបោះឆ្នោតសភា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា អ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមក ទោះបីជាមានការប្រកាសពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់...
បរទេស៖ នៅថ្ងៃចន្ទ តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយសប្តាហ៍ ដោយសារមានក្តីសង្ឃឹមថាដំណោះស្រាយតាមផ្លូវការទូតចំពោះជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងមានឱកាសកើតឡើងនៅសប្តាហ៍នេះ ខណៈពេលដែលមានកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ និងស្របពេលដែលវិនិយោគិនកំពុងតាមដានការងើបឡើងវិញខ្លះៗនៃការដឹកជញ្ជូនប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីជាមានការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ូធី (Houthis) របស់ប្រទេសយេម៉ែនក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា នៅដើមថ្ងៃចន្ទ តម្លៃសម្រាប់ប្រេងឆៅ Brent និងប្រេងឆៅ US West...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោនកំពុងទំនាក់ទំនង ឥតឈប់ឈរជាមួយក្រុមហ៊ូទី Houthi របស់ប្រទេសយេមែន ដែលបានយល់ព្រមមិនធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិកនោះទេ។ ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ Fox News លោក Trey Yingst បាននិយាយកាលពីថ្ងៃអាទិត្យថា លោកទើបតែបាននិយាយជាមួយលោក Trump និងបានបញ្ជូនបន្តការអត្ថាធិប្បាយរបស់ប្រធានាធិបតីផង។...