បរទេស៖ រដ្ឋបាលរបស់លោក Trump នឹងផ្តល់ប្រាក់កម្ចីជិត ១០០ លានដុល្លារដល់ក្រុមហ៊ុន Africell ដែលជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់នៅអាហ្វ្រិកដែលមានម្ចាស់ជាជនជាតិអាមេរិក ខណៈដែលព្យាយាមទប់ស្កាត់ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Huawei របស់ចិននៅក្នុងទ្វីបអាហ្វ្រិក។ នេះបើយោងតាមប្រភពព័ត៌មានដែលដឹងពីបញ្ហានេះ និងសេចក្តីព្រាងសេចក្តីថ្លែងការណ៍ព័ត៌មានដែលទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានពិនិត្យមើល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា យោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រនេះ ប្រាក់កម្ចីពីធនាគារ...
បរទស៖ ក្រុមហ៊ូធី (Houthis) របស់ប្រទេសយេម៉ែន បានដណ្តើមយកទីក្រុង al-Makha (Mocha) ដែលមានសារៈសំខាន់នៅតំបន់សមុទ្រក្រហម ដោយពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រយុទ្ធសាស្ត្រ Bab al-Mandeb នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមនេះប្រាប់ទៅកាន់បណ្តាញព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា ក្រុមហ៊ូធីបានវាយរុញច្រានកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតចេញពីទីក្រុង Mocha បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាអស់រយៈពេលជាច្រើនថ្ងៃ...
មូលដ្ឋានសមុទ្ររាម ប្រទេសកម្ពុជា៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នាវា INS Kulish ដែលជានាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា ត្រូវបានរំពឹងថានឹងចូលចតនៅមូលដ្ឋានសមុទ្ររាម ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ដែលនេះជាទស្សនកិច្ចលើកដំបូងបង្អស់របស់ នាវាកងទ័ពជើងទឹកឥណ្ឌាមកកាន់ទីតាំងមូលដ្ឋានជើងទឹកកម្ពុជាមួយនេះ។ ដំណើរទស្សនកិច្ចជាផ្លូវការនេះ បានគូសបញ្ជាក់ពីដៃគូលើផ្លូវសមុទ្រទ្វេភាគី កាន់តែរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ចំពោះកិច្ចសហប្រតិបត្តិការជើងទឹកប្រកបដោយវិជ្ជាជីវៈ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងអំឡុង «ឆ្នាំនៃកិច្ចសហប្រតិបត្តិការសមុទ្រអាស៊ាន-ឥណ្ឌា ២០២៦»...
ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា គឺ Vattanac Legends Championship និង Vattanac Tour Championship ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦...
ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8 ខែសីហា ឆ្នាំ2026 ដើម្បីប្រកាសបើកសម្ពោធជាផ្លូវការនូវកម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ»។ ការរួមបញ្ចូលគ្នារវាងចក្ខុវិស័យអភិវឌ្ឍន៍ទេសចរណ៍ជាតិ របស់ ក្រសួងទេសចរណ៍ និងបណ្តាញតភ្ជាប់ឌីជីថលគ្របដណ្តប់ផ្ទៃប្រទេសរបស់ ក្រុមហ៊ុន មិត្តហ្វូន យុទ្ធនាការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងរំលេចនូវតំបន់ទេសចរណ៍ និងរសជាតិម្ហូបអាហារប្រចាំតំបន់...
ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកងកម្លាំងឆ្មាំសមុទ្រ នៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងាររួមឱ្យកាន់តែមានប្រសិទ្ធភាព។ ពិធីនេះ ប្រព្រឹត្តិទៅក្រោមភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) និងលោក Cho...
ប្រែសម្រួលៈ ណៃ តុលា បរទេស៖ តម្លៃប្រេងបានបន្តកើនឡើងនៅថ្ងៃចន្ទ ខណៈដែលការវាយប្រហារសងសឹកគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់លើនាវាដែលធ្វើដំណើរនៅក្នុងច្រកសមុទ្រ Hormuz និងតំបន់ផ្សេងទៀត គឺបានបង្កើនការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់យូរអង្វែងពីមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រេងឆៅនាពេលអនាគតរបស់ Brent បានកើនឡើង 52 សេន ឬ 0.54%...