ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣។ របៀបវារៈចំនួន៣ រួមមាន ៖ ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។ ២-សេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អគ្គនាយកដ្ឋានពន្ធដារ បានក្លាយជាអង្គភាពប្រមូលចំណូលជូនជាតិ ធំជាងគេក្នុងប្រទេស ក្នុងចំណោមអង្គភាព ប្រមូលចំណូលដទៃទៀត ។ ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែឧសភា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការកែសម្រួលស្ថាប័ន និងអគ្គនាយដ្ឋាន មិនមែនស្អប់មន្រ្ដីណាមួយនោះទេ គឺរៀបចំមនុស្សផ្អែកទៅលើលទ្ធផលការងារ និងរចនាសម្ព័ន្ធ។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១...
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ គឺជាយន្តការដ៏សំខាន់សម្រាប់ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ។ ការលើកឡើងបែបនេះ របស់លោក ឃួន ផុនរតនៈ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំជាមួយលោក Yeo Han-Koo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ នៅសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ក្នុងទីក្រុងសេអ៊ូល...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល ថ្នាលទិន្នន័យ DHIS2 ដែលជាជំហានសំខាន់មួយឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលដែលរឹងមាំ ឆ្លាតវៃ និងមានភាពធន់ សម្រាប់ប្រជាជនកម្ពុជា។ កម្ពុជាកំពុងពន្លឿនកំណែទម្រង់ប្រព័ន្ធសុខាភិបាលឌីជីថល តាមរយៈការផ្លាស់ប្តូរពីប្រព័ន្ធ HMIS (Health Management...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំទៅមនុស្សមួយចំនួនកុំសម្លឹងឃើញថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាធ្វើឱ្យមនុស្សខាតពេលវេលា ។ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជានៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថាច្បាប់កាតព្វកិច្ចយោធាថា បានផ្តល់ជាគោលការណ៍សំខាន់ៗនិងមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់អ្នកបំពេញកាតព្វកិច្ចយោធា របស់ប្រជាពលរដ្ឋគ្រប់អាយុ ។ ដូច្នេះកុំគិតថា ច្បាប់នេះជាបន្ទុកសម្រាប់មនុស្សម្នាក់ៗគ្រប់អាយុ។ សម្តេចធិបតីបញ្ជាក់ថា “ខ្ញុំសូមកុំឱ្យមើល...
ភ្នំពេញ ៖ ក្នុងរយៈពេល៤ខែ ចាប់ពីខែមករាដល់មេសា កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសជាង២លាននាក់ បើធៀបនឹងរយៈពេលដូចគ្នា ថយចុះ៤ភាគរយ ។ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាស នៃកម្ពុជាសម្រាប់រយៈពេល៤ ខែ ដើមឆ្នាំ២០២៦កម្ពុជាមានអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) ចំនួន២,៤២៨,០០៩...
បរទេស៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលអាប៊ូដាប៊ី (ADMO) បាននិយាយនៅថ្ងៃសុក្រថា ប្រទេសអារ៉ាប់រួមនឹងពន្លឿនការសាងសង់បំពង់បង្ហូរប្រេងថ្មីមួយដើម្បីបង្កើនសមត្ថភាពនាំចេញរបស់ខ្លួនទ្វេដងតាមរយៈទីក្រុង Fujairah នៅឆ្នាំ ២០២៧ ដោយពង្រីកសមត្ថភាពរបស់ខ្លួនយ៉ាងខ្លាំងដើម្បីបញ្ចៀសពីការឆ្លងកាត់ច្រកសមុទ្រហ័រមូស។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា ADMO បាននិយាយថា ព្រះអង្គម្ចាស់រាជទាយាទអាប៊ូដាប៊ី Sheikh Khaled bin Mohamed bin Zayed...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញពីប្រទេសចិននៅថ្ងៃសុក្រនេះ ដោយបានធ្វើឱ្យកិច្ចព្រមព្រៀងអាជីវកម្ម ធ្វើឲ្យទីផ្សារមានការរំភើបចិត្តតិចតួច ក្នុងពេលដែលទីក្រុងប៉េកាំងបានព្រមានទីក្រុងវ៉ាស៊ីនតោនអំពីការគ្រប់គ្រងកោះតៃវ៉ាន់មិនបានល្អ និងបាននិយាយថា សង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់មិនគួរចាប់ផ្តើមឡើយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់គូប្រជែងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់របស់អាមេរិក ដែលជាលើកដំបូងដោយប្រធានាធិបតីអាមេរិកចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់លោកក្នុងឆ្នាំ ២០១៧ មានគោលបំណងទទួលបានលទ្ធផលជាក់ស្តែង...
ព្រះវិហារ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងផ្តល់ «ឱកាសពិសេស» ដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករវិលត្រឡប់ពីប្រទេសថៃ និងយុវជនក្នុងមូលដ្ឋាន ឱ្យទទួលបាននូវការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ចំណូលខ្ពស់។...