ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង NATO បាញ់ទម្លាក់ដ្រូននៅលីទុយអានី ខណៈប៉ូឡូញបើកប្រតិបត្តិការ ការពារដែនអាកាសបន្ទាន់ភ្លាមៗ

បរទេស៖ ប្រធានាធិបតីនៃប្រទេសលីទុយអានី បានប្រកាសឱ្យដឹងថា យន្តហោះចម្បាំងរបស់អង្គការណាតូ (NATO) បានបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក (Drone) មួយគ្រឿង ដែលបានហោះចូលមកក្នុងដែនអាកាសរបស់ខ្លួន ស្ថិតនៅក្បែររដ្ឋធានីវីលនីស (Vilnius) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Sky News នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

​ទន្ទឹមនឹងព្រឹត្តិការណ៍នេះដែរ កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ប្រទេសប៉ូឡូញ ក៏បានបើកប្រតិបត្តិការយោធាផ្លូវអាកាសយ៉ាងសកម្ម ដើម្បីធានាការពារសន្តិសុខដែនអាកាសរបស់ខ្លួនផងដែរ។

​ការវិវឌ្ឍផ្នែកសន្តិសុខដ៏សំខាន់នេះ កំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈដែលសម្ព័ន្ធមិត្តអង្គការ NATO បន្តពង្រឹងការការពារដែនអាកាសរបស់ខ្លួនយ៉ាងតឹងរ៉ឹង ស្របពេលស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែននៅតែបន្ត។

ប្រែសម្រួល៖ គីរី

To Top