ព័ត៌មានអន្តរជាតិ

ប្រធានគណៈកម្មការអឺរ៉ុបមកដល់ Greenland ដើម្បីពង្រឹងទំនាក់ទំនងនៅតំបន់អាក់ទិក

បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានអញ្ជើញមកដល់ Greenland កាលពីថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរបស់សហភាពអឺរ៉ុបជាមួយតំបន់អាក់ទិក នេះតាមការចេញផ្សាយពី Xinhua នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងដំណើរទស្សនកិច្ចនេះ សហភាពអឺរ៉ុបបានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់ខ្លួនចំពោះ Greenland ដែលជាកោះស្វយ័តស្ថិតក្រោមព្រះរាជាណាចក្រដាណឺម៉ាក និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ដោយសារតែសារៈសំខាន់ផ្នែកភូមិសាស្ត្រនយោបាយ និងធនធានធម្មជាតិនៅតំបន់អាក់ទិក។

ដំណើរទស្សនកិច្ចនេះត្រូវបានគេចាត់ទុកថា ជាការបង្ហាញពីបំណងរបស់សហភាពអឺរ៉ុបក្នុងការពង្រឹងវត្តមាន និងកិច្ចសហប្រតិបត្តិការជាមួយដៃគូនៅក្នុងតំតំបន់។

ប្រែសម្រួលដោយ៖ គីរី

To Top