បរទេស៖ ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទបានថ្លែងថា ប្រទេសអ៊ីរ៉ង់នឹងត្រូវ “សងថ្លៃ” ចំពោះការសម្លាប់ទាហានអាមេរិក បន្ទាប់ពីសមាជិកកងទ័ពជាច្រើនរូប បានបាត់បង់ជីវិតកាលពីចុងសប្តាហ៍មុន នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលនេះជាដំណាក់កាលដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់កងកម្លាំងសហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែកុម្ភៈ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ចំនួនទាហានអាមេរិកដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បានកើនឡើងដល់ ១៧ នាក់ហើយកាលពីចុងសប្តាហ៍មុន ខណៈដែលសាកសពរបស់សមាជិកកងទ័ពម្នាក់ទៀតកំពុងត្រូវបានធ្វើកោសល្យវិច័យ។...
បរទេស៖ ក្រុមហ៊ូធី (Houthis) នៅប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃច័ន្ទថា ពួកគេនឹងដាក់ទណ្ឌកម្មដោយបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះជាការបើកការប្រឈមថ្មីមួយទៀតប្រឆាំងនឹងសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់ ហើយក៏កំពុងបង្កើនការគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មពិភពលោកនៅក្រៅតំបន់ឈូងសមុទ្រផងដែរ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ការកើនឡើងកម្តៅនេះបានកើតឡើងបន្ទាប់ពីដំណាក់កាលដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងសង្គ្រាមសម្រាប់កងទ័ពសហរដ្ឋអាមេរិក។ កាលពីថ្ងៃច័ន្ទ មន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក) បានកំណត់អត្តសញ្ញាណទាហានអាមេរិកពីររូប ដែលបានបាត់បង់ជីវិត...
កំពង់ឆ្នាំង៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ជូនកសិករនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំងថា ការធ្វើកសិកម្មមិនងាយស្រួលនោះទេ ដែលទាមទារឱ្យកសិករយើងត្រូវមានការខិតខំប្រឹងប្រែង ហើយត្រូវចេះគ្រប់គ្រងថ្លៃដើមផលិត បច្ចេកទេស និងទីផ្សារជាមុនសិន ទើបធ្វើស្រែមិនខាត និងបានផលចំណេញ។ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករប្រមាណ...
កណ្ដាល ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នែប្រឌិត»៕
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់បើករថយន្តស៊េរីទំនើប Mercedes មួយគ្រឿងពាក់ស្លាកលេខ កម្ពុជា HSH .9987 សង្ស័យក្នុងស្ថានភាពស្រវឹងបណ្តាលឲ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤ផ្ទាំង ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខខាងឆ្វេងនិងដាច់កង់មុខម្ខាងទៅមុខលេងរួច។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង០៤ទាបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត២១៧ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោករា ជធានីភ្នំពេញ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបានចាកចេះពីកន្លែងកើតហេតុបាត់ បន្សល់ទុកតែរថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើការរបស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានថ្លែងថា ភាពជាអ្នកដឹកនាំមិនត្រូវបានវាស់វែងត្រឹមតែជាតំណែង ឬត្រឹមជាចំនួនការងារបានអនុវត្តកន្លងមកទេ ប៉ុន្តែត្រូវបានវាស់វែងតាមរយៈសមត្ថភាព ក្នុងការបង្កើតទំនុកចិត្ត និងហ៊ានទទួលខុសត្រូវចំពោះលទ្ធផលការងារ។ នេះជាប្រសាសន៍លើកឡើងរបស់ លោក ហ៊ុន ម៉ានី ក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រនៃសិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យបានលើកឡើងថា ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ស្ថិតនៅលើទឹកដីមហាអំណាចមិត្តដែកថែមចិនរយៈពេល៣ថ្ងៃដើម្បីចូលរួមក្នុង “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” សម្តេចបានជួបតំណាងក្រុមហ៊ុនធំៗរបស់ចិនចំនួន១៩ក្រុមហ៊ុន ។ ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាបន្តបន្ទាប់ នៅទូទាំងប្រទេស។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោក Ye Weidong ប្រធានក្រុម SCGបានថ្លែងថា ក្រុមហ៊ុនបានបោះទុនវិនិយោគនៅក្នុងកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤ ដោយក្រុមហ៊ុនបានចូលរួមអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជា៖...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ការផ្តល់សេវាអ៊ីនធឺណិត និងទំនាក់ទំនង ប្រកបដោយគុណភាពខ្ពស់ គឺជាអាទិភាពចម្បងរបស់កម្ពុជា ។ ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោកបណ្ឌិត Jason Jie Zheng ប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា បច្ចេកវិទ្យា គឺជាវិស័យដ៏មានសារៈសំខាន់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញការអភិវឌ្ឍ ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល ។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម លោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporationបានលើកឡើងថា...