អេហ្ស៊ីប កាតា និងតួកគី ថ្កោលទោសការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា

គែរ៖ អេហ្ស៊ីប កាតា និងតួកគី ដែលជាប្រទេសសម្របសម្រួលក្នុងជម្លោះហ្គាហ្សា បានថ្កោលទោសការវាយប្រហារ ចុងក្រោយរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសទាំងបី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភបំពានដែលកំពុងបន្តនៅក្នុងតំបន់នោះ ដោយព្រមានថា ការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែល ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងអន្តរជាតិ ដើម្បីបញ្ចប់ជម្លោះហ្គាហ្សា។
សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់អ៊ីស្រាអែលក្នុងការគោរពតាមកាតព្វកិច្ចទាំងអស់របស់ខ្លួនក្រោមកិច្ចព្រមព្រៀងឈប់បាញ់ និងចៀសវាងសកម្មភាពណាមួយ ដែលបង្កើនភាពតានតឹងបន្ថែមទៀត។
ប្រភពបានបន្ថែមថា អ្នកសម្របសម្រួលទាំងបី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ និង “ក្រុមប្រឹក្សាសន្តិភាព” ដឹកនាំដោយសហរដ្ឋអាមេរិក ឱ្យដាក់សម្ពាធប្រកបដោយប្រសិទ្ធភាពលើអ៊ីស្រាអែល ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត។
ទន្ទឹមនឹងនេះដែរ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Nabil Fahmy បានថ្កោលទោសអ៊ីស្រាអែលថា ជា «រដ្ឋក្បត់ជាតិ» ដោយចោទប្រកាន់ប្រទេសនេះថា មិនអើពើនឹងច្បាប់អន្តរជាតិ និងរំលោភម្តងហើយម្តងទៀតលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀត៕
ប្រែសម្រួល ឈូក បូរ៉ា








