ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរគ្រប់ថ្នាក់ ត្រូវបន្តអនុវត្តជាប្រព័ន្ធក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះការលាងសម្អាតប្រាក់។ ក្នុងពិធីសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង...
បរទេស៖ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា ប្រទេសរុស្ស៊ីកំពុងបញ្ជូន គណៈប្រតិភូទៅកូរ៉េខាងជើង ដើម្បីផ្តល់អាហារជាថ្នូរនឹង អាវុធរបស់ក្រុងព្យុងយ៉ាង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Kirby ថា កិច្ចព្រមព្រៀងសព្វាវុធណាមួយ រវាងកូរ៉េខាងជើង និងរុស្ស៊ី...
បរទេស៖ ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើឯកសារ ដែលផ្តល់ឲ្យប្រទេសអារ៉ាប៊ីសាអូឌីតនូវឋានៈជា “ដៃគូសន្ទនា” ជាមួយអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាប្លុកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ដែលបច្ចុប្បន្នដឹកនាំដោយប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានសម្តែងការប្រឆាំងកាលពីថ្ងៃព្រហស្បតិ៍ ចំពោះការប្រឈមមុខដាក់គ្នាក្នុងប្លុក និង “សង្រ្គាមត្រជាក់” ថ្មីមួយនៅក្នុងការព្រមានបិទបាំង ចំពោះសហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងការប្រកួតប្រជែង កាន់តែខ្លាំងជាមួយប្រទេសចិន។ នៅក្នុងសុន្ទរកថាសំខាន់នៅឯវេទិកា Boao សម្រាប់អាស៊ី លោក លី បានរក្សាជំហរថា ប្រទេសចិន នឹង “តែងតែជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍន៍ពិភពលោក...
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន មានបំណងចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងរយៈពេលមួយឆ្នាំ ពោលគឺនៅឆ្នាំនេះតែម្ដង បន្ទាប់ពីការចាប់ផ្តើមនៃកិច្ចចរចាសមាជិកភាព។ លោក Kuleba ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ឲ្យដឹងថា “គោលដៅរបស់យើង គឺដើម្បីចាប់ផ្តើមការចរចាសមាជិកភាព សហភាពអឺរ៉ុបនៅឆ្នាំ២០២៣។ ខ្ញុំគិតថា វានឹងចំណាយពេលប្រហែលមួយឆ្នាំ...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបន្តផ្លាស់ប្តូរព័ត៌មានជាមួយសហរដ្ឋអាមេរិក ស្តីពីការបាញ់មីស៊ីលផ្លោងរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានដកស្រង់សម្តីលោក Ryabkov ដែលបាននិឲ្យដឹងថា ប្រទេសរុស្ស៊ី បានបញ្ឈប់រាល់ការផ្លាស់ប្តូរ ព័ត៌មានជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ក្នុងការផ្អាកការចូលរួមរបស់ខ្លួននៅក្នុង សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New...
បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បាននិយាយនៅព្រហស្បតិ៍ថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយយោធារុស្ស៊ី ដើម្បីរួមគ្នាលើកកម្ពស់យុត្តិធម៌អន្តរជាតិ សន្តិភាព និងសន្តិសុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រកាសនេះធ្វើឡើងបន្ទាប់ពី ជំនួបកំពូលរវាងលោកប្រធានាធិបតី Xi Jinping...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា ការរំលាយគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី និងគណបក្សប្រឆាំងជាច្រើនរបស់មីយ៉ាន់ម៉ា ធ្វើឱ្យផែនការបោះឆ្នោតរបស់របបយោធា ស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំង ។ ក្រុមអ្នកវិភាគបានលើកឡើងថា ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យ ការបោះឆ្នោតនាពេលខាងមុខ...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៣១ មីនានេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុម័តទាំងស្រុងលើ “សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈ” ។ លទ្ធកម្មសាធារណៈដំបូងនៅកម្ពុជាត្រូវបាន បង្កើតឡើងដោយផ្អែកតាមមាត្រា៥០ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុឆ្នាំ១៩៩៣ ដែលចែងថា “ចំណាយក្នុងការសាងសង់ ឬទិញសម្ភារៈផ្សេងៗក្នុងថវិកាទូទៅរបស់រដ្ឋ និងក្នុងគណនីពិសេសរតនាគារជាតិ ត្រូវស្ថិតក្រោមនីតិវិធីនៃការដេញថ្លៃជាសាធារណៈ។ ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធត្រូវបានរៀបចំ និងដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ ព្រមទាំងនៅជាធរមានរហូតមកដល់បច្ចុប្បន្ន។...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យ Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និង ពិភាក្សាការងារ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរចក្រភពអង់គ្លេស-កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម,...