ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានឹងដឹកនាំសម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញនៅថ្ងៃ២១ កុម្ភៈស្អែកនេះ ដើម្បីបោះឆ្នោតតែងតំាង សមាជិករាជរដ្ឋាភិបាលចំនួន៣រូប ជាឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភាបានឲ្យដឹងថា កិច្ចប្រជុំនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំងបំពេញបន្ថែម សមាសភាពរាជរដ្ឋាភិបាល ចំនួន៣រូប ជាឧបនាយករដ្ឋមន្រ្តីមួយរូប និងទេសរដ្ឋមន្រ្តី២រូប រួមមាន ៖...
ភ្នំពេញ ៖ កម្ពុជា-សិង្ហបុរី បង្ហាញជំហររួមគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យយោធា ឲ្យកាន់តែរីកចម្រើនថែមទៀត សំដៅរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ការរីកចម្រើនរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងពិភពលោក។ នេះបើយោងតាមអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ ជំហរនេះធ្វើឡើងក្នុងឱកាសនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមនាវីឯក អារុន ប៊ែង...
ភ្នំពេញ៖ ក្នុងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩របស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសប្តេជ្ញាចិត្តថា នឹងខិតខំធ្វើយ៉ាងណាប្រែក្លាយកម្ពុជា ជាប្រទេសគ្មានគ្រឿងញៀនទៀតនោះឡើយ ខណៈយុទ្ធនាការក្នុងរយៈពេល៨ឆ្នាំ កន្លងមកអាជ្ញាធរបានបង្រ្កាបគ្រឿងញៀន គ្រប់ប្រភេទរួមទាំងសារធាតុគីមីផ្សំចំនួនជិត ៦០ម៉ឺនគីឡូក្រាម និងឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធបានជាង ១២ម៉ឺននាក់។ តាមផែនការយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៩ ឆ្នាំ២០២៤ ដែលបានចែកជូនដល់អ្នកសារព័ត៌មាន ក្នុងឱកាសផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នាថ្ងៃ២០...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៥ឆ្នាំ (២០០៩-២០២៤) របស់ក្រុមហ៊ុនមិត្តហ្វ៊ូន នៃការបើកសម្ពោធបណ្តាញសេវា ក្រោមគំនិត “The Met’s Sonata” ។ ពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្នុងសង្កាត់ជ្រួយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព...
ភ្នំពេញ៖ ក្រុមហ៊ុន វៀតធេល កម្ពុជា ក្រោមស្លាកយីហោ មិត្តហ្វូន បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ឆ្នាំរបស់ខ្លួន នៃការបើកសម្ពោធបណ្តាញសេវាមិត្តហ្វូន ក្រោមគំនិត “The Met’s Sonata” នាល្ងាចថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ មេដាយ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ចំនួន៤ ត្រូវបានប្រគល់ជូនបុគ្គល និងសមូហភាពនៃក្រុមហ៊ុន Viettel...
ម៊ុយនិក៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន នឹងបន្តដើរតួនាទីស្ថាបនា ក្នុងការបញ្ចប់ជម្លោះនៅដំណាក់កាលដំបូង និងការស្ដារឡើងវិញនូវសន្តិភាព ក្នុងប្រទេសអ៊ុយក្រែន ហើយនឹងមិនបោះបង់ចោលឡើយ ។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នៅពេលជួប ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយឲ្យដឹងថា ចំពោះក្មេងៗជនជាតិចិន(តៃវ៉ាន់)២នាក់ដែលបានចាប់ខ្លួន ក្នុងករណីថតសម្តែងសកម្មភាព ជាវីដេអូនានាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា មានអ្នកចេញមុខសុំអន្តរាគមន៍ដោះលែង តែសម្តេចតបថា គ្មានការដោះលែងអ្វីឡើយ តែត្រូវដាក់គុកឲ្យកាន់តែយូរល្អជាង ។ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នាព្រឹកថ្ងៃ១៩ កុម្ភៈ សម្តេចធិបតីរំលឹកថា កាលពីថ្ងៃ១៤ កុម្ភៈ សមត្ថកិច្ចបានចាប់ខ្លួនក្មេងៗតៃវ៉ាន់២នាក់...
តេហរ៉ង់៖ កាលពីថ្ងៃអាទិត្យ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោស ទៅលើព្រឹទ្ធសភាសហរដ្ឋអាមេរិក ចំពោះការអនុម័តកញ្ចប់ជំនួយ ដែលមានទឹកប្រាក់ចំនួន ១៤ពាន់លានដុល្លារ សម្រាប់អ៊ីស្រាអ៊ែល ដែលលោកបានថ្លែងថា នឹងអនុញ្ញាតឱ្យមានការសម្លាប់ជនជាតិអ៊ីស្រាអ៊ែល កាន់តែច្រើននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។ លោក Kanaani បានធ្វើអត្ថាធិប្បាយនៅលើ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដើម្បីឆ្លើយតបទៅនឹងច្បាប់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំអាជ្ញាធររាជធានីភ្នំពេញ ត្រូវត្រៀមរថយន្តក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅស្រុកកំណើតនៅតាមបណ្ដាខេត្តនានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ដោយឥតគិតថ្លៃ។ នាឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» នាថ្ងៃ១៩ កុម្ភៈ សម្ដេចធិបតីមានប្រសាសន៍ថា «តិចទៀត ជិតដល់ចូលឆ្នាំខ្មែរហើយ អីចឹងត្រៀមមធ្យោបាយដឹកជញ្ជូន ដឹកបងប្អូនយើងពីភ្នំពេញទៅស្រុកដូចរាល់ឆ្នាំ...
រ៉ាម៉ាឡាហ៍៖ កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីប៉ាឡេស្ទីន បានថ្លែងថា រដ្ឋប៉ាឡេស្ទីនដែលមានទីក្រុងយេរ៉ូសាឡឹម ខាងកើតជារដ្ឋធានីរបស់ខ្លួន គឺមានសារៈសំខាន់ សម្រាប់ការដោះស្រាយជម្លោះ និងធានាបានស្ថិរភាពនៅក្នុងតំបន់ទៀតផង ។ សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យប្រធានាធិបតី Nabil Abu Rudeineh បានធ្វើឡើងក្រោយពីរដ្ឋាភិបាលអ៊ីស្រាអ៊ែល បានបដិសេធជាឯកតោភាគីនូវ “ការទទួលស្គាល់ជាឯកតោភាគី” នៃរដ្ឋប៉ាឡេស្ទីនដោយប្រទេសដទៃទៀតនោះ ។ លោក Abu...