ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារ បរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នៅទីស្តីការក្រសួងបរិស្ថាន។ សូមរំលឹកថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ បានកំណត់គោលដៅ និងយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការងារបរិស្ថាន ពិសេសការប្រែប្រួលអាកាសធាតុនៅកម្ពុជា...
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ គ្រឿងចក្រលើកដាក់ចល័ត នៅគែមផែចំនួន២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន” នៅខេត្តព្រះសីហនុ...
បរទេស៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសម៉ាឡេស៊ីនឹងមិនអនុញ្ញាតឱ្យកប៉ាល់ ឬ នាវា ដែលមានទង់ជាតិអ៊ីស្រាអ៊ែល ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលចូលចត ឬផ្ទុកទំនិញនៅក្នុងកំពង់ផែរបស់ខ្លួននោះទេ។ លោកបានបន្ថែមថា ការហាមប្រាមនេះត្រូវបានអនុវត្ត នៅក្នុងការតវ៉ាប្រឆាំងនឹង “អំពើឃោរឃៅ និងការសម្លាប់រង្គាល” របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ អនាគតរបស់អ៊ុយក្រែន ប៉ុន្តែបានព្រមានថា ការគាំទ្រផ្នែកហិរញ្ញវត្ថុកំពុង ធ្លាក់ចុះស្តួចស្តើងខ្លាំងឡើង។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំ របស់គាត់នៅក្រសួងការបរទេសកាលពីថ្ងៃពុធ លោកBlinken បាននិយាយថាឆ្នាំ២០២៣ គឺជា ឆ្នាំនៃការសាកល្បងដ៏ជ្រាលជ្រៅ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនព្យាយាម រុករកបញ្ហាប្រឈមជាសកលជាច្រើន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron មិនបានច្រានចោលនូវលទ្ធភាព ក្នុងការអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅចូលរួមខួបលើកទី៨០នៃព្រឹត្តិការណ៍ D-Day នៅ Normandy នៅខែមិថុនាក្រោយឡើយប្រសិនបើ ស្ថានភាពផ្លាស់ប្តូរនៅអ៊ុយក្រែននោះ។ លោក Macron ត្រូវបានគេរាយការណ៍ថា បានធ្វើអត្ថាធិប្បាយបែបនេះកាលពីថ្ងៃពុធ ក្នុងវគ្គសម្ភាសន៍រយៈពេល មួយម៉ោងជាមួយទូរទស្សន៍រដ្ឋ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យរដ្ឋាភិបាលចិនពិនិត្យលទ្ធភាព ពង្រីកការជួយជ្រោមជ្រែង លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងដំណើរទស្សនកិច្ចរបស់លោក Wu Yan អនុរដ្ឋមន្រ្តីក្រសួងអប់រំនៃសាធារណៈរដ្ឋប្រជាមានិតចិន នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ លោកបន្ថែមថា៖...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ២០ ធ្នូ បានអញ្ជើញចុះពិនិត្យការផ្តល់ សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (សាខាវត្តភ្នំ ទី១ ទី៤ និងទី៥)។ នាឱកាសនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរ...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលស្រុកគងពិសី សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ បានរៀបចំវេទិកាការងារនៅមូលដ្ឋានក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយនាំយកឱកាសការងារចំនួន ៤ ០០០ កន្លែងពី រោងចក្រ...
យេរ៉ូសាឡឹម៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Issac Herzog បានឲ្យដឹងថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់មនុស្សធម៌មួយផ្សេងទៀត នៅក្នុងជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ លោក Herzog បានប្រាប់ក្រុមឯកអគ្គរដ្ឋទូតបរទេស មួយក្រុមក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពបច្ចុប្បន្ននៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសថា “ខ្ញុំអាចបញ្ជាក់ឡើងវិញនូវការពិត ដែលថាអ៊ីស្រាអែល បានត្រៀមខ្លួន សម្រាប់ការផ្អាកមនុស្សធម៌មួយផ្សេងទៀត និងជំនួយមនុស្សធម៌បន្ថែម...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់កិច្ចប្រជុំក្រសួងការពារជាតិថា សកម្មភាពរបស់អង្គការណាតូ បានកើនឡើងយ៉ាងខ្លាំង និងបានបញ្ជាក់អំពីសមត្ថភាពថ្មី របស់រុស្ស៊ីក្នុងការទប់ស្កាត់ការគំរាមកំហែង។ តើនេះជាអ្វីដែលលោកពូទីន ចង់ផ្ញើសារអ្វីទៅលោកខាងលិចមែនទេ? យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់មេដឹកនាំយោធាកំពូលៗកាលពីថ្ងៃទី១៩ ខែធ្នូ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា ចរិតឈ្លានពានរបស់អង្គការណាតូ...