ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ត្រឹមតែ៦ខែប៉ុណ្ណោះ ភាពមន្ទិលសង្ស័យទៅលើសមត្ថភាព ដឹកនាំរបស់ក្រុមអ្នកបន្តវេន បានរសាត់បាត់យ៉ាងឆាប់រហ័ស ផ្ទុយទៅវិញទាំងរៀមច្បងក្នុងបក្ស ទាំងប្រជាពលរដ្ឋម្ចាស់ឆ្នោត មានទំនុកចិត្តពេញលេញចំពោះរាជរដ្ឋាភិបាល ។ ការលើកឡើងរបស់អ្នកនាំពាក្យបែបនេះ ធ្វើឡើងស្របពេលដែលនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គឺជាខួបគម្រប់៦ខែគត់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី...
អង់ការ៉ា៖ នៅថ្ងៃពុធនេះ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប៉ូលិសតួកគី បានឃាត់ខ្លួនជនសង្ស័យ តិចបំផុត៤៧នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋឥស្លាម (IS)នៅទូទាំង៥ខេត្ត ។ លោក បានលើកឡើងនៅលើបណ្តាញសង្គម X ថាយ៉ាងដូច្នេះ ជនសង្ស័យទាំងអស់នេះ ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងធំៗ របស់ប្រទេស ដែលរួមមាន អ៊ីស្តង់ប៊ុល...
បរទេស៖ អ្នកបើកឧទ្ធម្ភាគចក្រយោធារុស្ស៊ីម្នាក់ ដែលត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងប្រទេសអេស្ប៉ាញ កាលពីសប្តាហ៍មុនដែលបានភៀសខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែនកាលពីប្រាំមួយខែមុនគឺជា “ជនក្បត់” ដែលបានប្រព្រឹត្ត “ឧក្រិដ្ឋកម្មដ៏សាហាវ” ។ នេះបើតាមការអះអាងរបស់ ប្រធានសេវាចារកម្មបរទេសរបស់រុស្ស៊ីលោក Sergey Naryshkin ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកបើកឧទ្ធម្ភាគចក្ររុស្ស៊ី...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ទីមួយរបស់រុស្ស៊ីលោកស្រី Oksana Lut បានឲ្យដឹងនៅក្នុងវេទិកាស្រូវអង្ករឆ្នាំ២០២៤ថា ការនាំចេញផលិតផលកសិកម្ម របស់រុស្ស៊ីមានចំនួនប្រហែល ៤៣,៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ។ សារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់សម្តីលោកស្រី Lut នៅក្នុងវេទិកាថា “ការនាំចេញកសិកម្ម របស់រុស្ស៊ី មានចំនួន ៤៣,៥ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ប្រហែលជាច្រើនជាងនេះបន្តិច ដោយសារនឹងមានការគណនាបន្ថែម”...
គៀវ៖ អ្នកជំនាញម្នាក់បានឲ្យដឹងថា ការដកកងកម្លាំងអ៊ុយក្រែន ចេញពីទីក្រុងសំខាន់មួយនៃទីក្រុង Avdiivka ក្នុងតំបន់ Donetsk ភាគខាងកើត នឹងមិននាំទៅដល់ការបរាជ័យ ជាយុទ្ធសាស្ត្ររបស់កងទ័ពអ៊ុយក្រែននោះទេ។ លោក Anton Naychuk នាយកមូលនិធិការទូតស៊ីវិល បានប្រាប់កាសែតស៊ិនហួ ក្នុងបទសម្ភាសន៍ថ្មីៗនេះថា “ការដកខ្លួនចេញពីទីក្រុង Avdiivka ដោយសារតែខ្វះគ្រាប់រំសេវ គឺជាបទពិសោធន៍អវិជ្ជមាន ប៉ុន្តែវានឹងមិនមានសារៈសំខាន់ ជាយុទ្ធសាស្ត្រនៅក្នុងសង្គ្រាមនោះទេ”...
ភ្នំពេញ៖ បន្ទាប់ពីមានការលើកឡើងនូវ គំនិតអវិជ្ជមានចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ជុំវិញសកម្មភាពការចង្អុលបង្ហាញ តម្រង់ទិសដល់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលថា សម្តេចលូកដៃលើការងារអ្នកដទៃនោះ ត្រូវបានសម្តេចប្រាប់វិញថា បើធ្វើនាយករដ្ឋមន្ត្រី មិនមានសិទ្ធិណែនាំ ក្រសួងស្ថាប័ន ក្រោមឱវាទ ឲ្យដាក់ទិសដៅការងារនោះ តើឲ្យធ្វើនាយករដ្ឋមន្ត្រីធ្វើអ្វី?។ ក្នុងពិធីប្រកាសជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៣ នាថ្ងៃ២២...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការបកស្រាយថា ការដំឡើងតំណែងលោក ហ៊ុន ម៉ានី ទៅជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនមែនដោយសារសាច់ញ្ញាតិរបស់សម្ដេចឡើយ តែផ្ទុយទៅវិញ គឺបន្ថែមទម្ងន់នៃយន្តការដឹកនាំ គ្រប់គ្រងលើកិច្ចការកំណែទម្រង់មុខងារសាធារណៈ។ ការបកស្រាយនេះ ដោយសារសម្តេចបានមើលឃើញ មានមតិប្រឆាំងមួយចំនួននៅក្រៅប្រទេស បានធ្វើការរិះគន់មកលើផ្ទាល់តែម្តង លើការដំឡើងលោក ហ៊ុន ម៉ានី...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញបំណងចង់ទៅប្រទេសឥណ្ឌា ដើម្បីបង្ហាញពីសក្ដានុពលសំខាន់ៗ ដែលអ្នកវិនិយោគិនរបស់ឥណ្ឌា គួរជ្រើសរើសយកកម្ពុជា ជាទីតាំងវិនិយោគរបស់ខ្លួន។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឲ្យលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងសហការី...
ភ្នំពេញ៖ លោក សាន សាង អតីតអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាសមាជិកកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ អតីតអនុប្រធាន គណបក្សសមរង្ស៊ីខេត្តតាកែវ និងជាអតីតប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ បច្ចុប្បន្នជាអនុប្រធាន សមាគមខ្មែរកម្ពុជាក្រោម សម្រេចចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា អ៊ីស្រាអែលសម័យទំនើប ទទួលបានការលើកទឹកចិត្តដូចគ្នា ការផ្តល់មូលនិធិដូចគ្នា និងការគាំទ្រដូចគ្នា នៃក្រុមលោកខាងលិចដូចជាពួក Nazi Germany របស់ Adolf Hitler នៅមុនសង្រ្គាមលោកលើកទីពីរ។ លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់ នៅក្នុងកម្មវិធីទូរទស្សន៍ផ្ទាល់ខ្លួនរបស់គាត់ With...