ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយបទឈប់បាញ់ នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា « ក្រសួងការពារជាតិ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាក្រុមសកម្មប្រយុទ្ធ Houthi របស់ប្រទេសយេមែនបាននិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលិក២៦ នាក់នៃបណ្តាញផ្សព្វផ្សាយក្នុងស្រុក គឺក្នុងចំណោមមនុស្ស ៤៦នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែលលើ រដ្ឋធានីសាណាកាលពីថ្ងៃពុធ។ ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនេះបាននិយាយថា ការវាយប្រហារបានបំផ្លាញការិយាល័យ របស់កាសែតពីរទីតាំង គឺថ្ងៃទី ២៦ ខែកញ្ញា និងក្រុង Al-Yemen នៅទីលាន...
បរទេស៖ ទូកដឹកអ្នកដំណើរចំនួន៣គ្រឿង បានខូចខាតក្នុងអគ្គិភ័យនៅផែ Wat Ratchasingkhon ក្នុងសង្កាត់ Yan Nawa នៃទីក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃអាទិត្យ។ ទូកពីរបានរងការខូចខាតយ៉ាងខ្លាំង ខណៈមួយគ្រឿងទៀត ត្រូវភ្លើងឆេះខ្ទេច។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំងលោក Sébastien Lecornu កាលពីថ្ងៃពុធបានសន្យាថានឹងគិតគូឱ្យបានស៊ីជម្រៅជាមួយនឹងអតីតកាលនៅពេលដែលគាត់បានចូលកាន់តំណែងពីលោក François Bayrou ដែលបានលាលែងពីតំណែងបន្ទាប់ពីចាញ់ការបោះឆ្នោតទំនុកចិត្តនៅក្នុងសភា។ យោងតាមសារព័ត៌មាន FRANCE24 ចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ថា ថ្លែងនៅក្នុងពិធីប្រគល់តំណែងនេះ លោក Lecornu បានសន្យាថានឹងស្វែងរកវិធី “ច្នៃប្រឌិតបន្ថែមទៀត” ដើម្បីធ្វើការជាមួយបណ្តាគណបក្សប្រឆាំង នៅពេលដែលគាត់ប្រមូលផ្តុំគណៈរដ្ឋមន្ត្រីក្នុងគោលបំណងដើម្បីបញ្ចប់វិបត្តិនយោបាយដ៏អាក្រក់របស់ប្រទេសបារាំង។ លោកបាននិយាយថា “យើងនឹងទៅដល់ទីនោះ”...
ភ្នំពេញ ៖ រដ្ឋសភា បានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា។ ការអនុម័តនេះ ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ កញ្ញានេះ ។ សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀត...
ASEAN BAZAAR 2025: A CELEBRATION OF CULTURE, COMMUNITY, AND CONNECTION 13 SEPTEMBER 2025 On 13 September 2025, the ASEAN community in Phnom...
ថ្ងៃទី១២ ខែកញ្ញា សកម្មភាពរង្វាន់ខ្លាឃ្មុំផេនដាមាសលើកទីពីរបានប្រារព្ធធ្វើឡើងនៅទីក្រុងឆឹងទូ ប្រទេសចិន។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ខេត្តសឺឈួនបានធ្វើសកម្មភាពបញ្ចាំងភាពយន្តឈ្មោះថា« រួមគ្នាទស្សនាភាពយន្ត» ដើម្បីធ្វើឱ្យអ្នកក្រុងនិងភ្ញៀវទេសចរទទួលយកបទពិសោធប្រើប្រាស់ចម្រុះ«ទស្សនាភាពយន្ត + » តាមរយៈការបញ្ចាំងភាពយន្តល្បីៗជាតិនិងអន្តរជាតិនិងការដាក់ចេញវិធានការមួយចំនួនដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន ។ សកម្មភាពបញ្ចាំងភាពយន្តឈ្មោះថា« រួមគ្នាទស្សនាភាពយន្ត» បានបញ្ចាំងភាពយន្តល្បីៗជាតិនិងអន្តរជាតិចំនួន ៤០ រឿង ក្នុងនោះបូករួមទាំងភាពយន្តចូលរួមការប្រកួតប្រជែងរង្វាន់ខ្លាឃ្មុំផេនដាមាសលើកនេះ ដែលបានធ្វើឡើងតាមរោងកុនចំនួន ១៥ នៃក្រុងឆឹងទូ និងក្រុងយីពីនជាដើម។...
យប់ថ្ងៃទី៨ ខែកញ្ញា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេសBRICSនិងថ្លែងសុន្ទរកថាគន្លឹះតាមអនឡាញក្រោមចំណងជើងថា «សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ពុះពារឧបសគ្គឆ្ពោះទៅមុខ»។ លោកXi Jinpingបានលើកឡើងថា បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងមួយសតវត្សកំពុងវិវត្តយ៉ាងលឿន អនុត្តរភាពនិយម ឯកតោភាគីនិយមនិងគាំពារនិយមកំពុងកើនឡើង។ក្នុងនាមជាកម្លាំងនាំមុខនៃប្រទេសសកលខាងត្បូង ប្រទេសBRICSគួរតែប្រកាន់ខ្ជាប់ការផ្សព្វផ្សាយស្មារតីBRICSដែលបើកចំហនិងបរិយាប័ន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ រួមគ្នាគាំពារពហុភាគីនិយម គាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងជំរុញ “កិច្ចសហប្រតិបត្តិការBRICSធំ” ចាប់ដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។ លោក Xi Jinping...
ពេលថ្មីៗនេះ ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម (CIFTIS) ឆ្នាំ ២០២៥ រយៈពេលប្រាំថ្ងៃ (CIFTIS) បានបើកនៅឧទ្យាន Shougang ទីក្រុងប៉េកាំង។ ប្រធានរដ្ឋចិនលោក Xi Jinping បានផ្ញើលិខិតអបអរសាទរទៅកាន់ CIFTISលើកនេះថា “ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគីទាំងអស់ដើម្បីពួតដៃគ្នាជំរុញកិច្ចសហប្រតិបត្តិការដោយបើកចំហនិងប្រកបដោយភាពច្នៃប្រឌិតក្នុងពាណិជ្ជកម្មសេវាកម្មសកល កសាងសេដ្ឋកិច្ចពិភពលោកបើកចំហ និងបន្តចាក់បញ្ចូលនូវកម្លាំងថាមពលថ្មីក្នុងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ”។ CIFTIS ផ្តោតលើការជំរុញការអភិវឌ្ឍនៃឧស្សាហកម្មសេវាកម្ម និងពាណិជ្ជកម្មសេវាកម្មសកល ដោយបង្ហាញពីគម្រោងនិងផែនការរបស់ចិន។...