យេរ៉ូសាឡឹម៖ អ៊ីស្រាអែលឲ្យដឹងថា ដំណាក់កាល “ខ្លាំង” នៃសង្រ្គាមរបស់ខ្លួនលើក្រុមហាម៉ាស នៅភាគខាងត្បូងហ្គាហ្សានឹងបញ្ចប់ “ក្នុងពេលឆាប់ៗនេះ” ខណៈពេលដែលការកើនឡើង នៃអំពើហិង្សានៅតំបន់ វេសបែង បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីន ជាច្រើននាក់បានស្លាប់។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា យោធាបានបញ្ចប់ “ដំណាក់កាលធ្វើសមយុទ្ធដ៏ខ្លាំងក្លា នៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង”។ លោកបានបន្ថែមទៀតថា នៅក្នុងតំបន់ភាគខាងត្បូង...
វ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាពាណិជ្ជកម្ម ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកមួយគ្រឿង ត្រូវបានវាយប្រហារកាលពីថ្ងៃចន្ទ ដោយមីស៊ីលដែលបាញ់ដោយក្រុម Houthi ពីតំបន់នានាក្នុងប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធមួយនេះ។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) នៅក្នុងការប្រកាសនៅលើ X បានកំណត់អត្តសញ្ញាណកប៉ាល់នោះជា M/V Gibraltar Eagle ដែលជានាវាកុងតឺន័រ ដែលមានទង់ជាតិ Marshall Islands គ្រប់គ្រង...
ភ្នំពេញ៖ លោក អាលី អាក់បា ណាហ្សារី (H.E. Mr. Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា បានចំណាប់អារម្មណ៍ខ្ពស់ លើចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា ។ ការបង្ហាញចំណាប់អារម្មណ៍របស់ទូតអ៊ីរ៉ង់ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន...
បរទេស៖ កងឆ្មាំបដិវត្តន៍ឥស្លាមបាននិយាយថា ខ្លួនបានប្រើកាំជ្រួចផ្លោងប្រឆាំងនឹង មូលដ្ឋានពួកភេរវករ ISIS នៅក្នុងប្រទេសស៊ីរី និងជាទីតាំងរឹងមាំនៃសេវាកម្មចារកម្មអ៊ីស្រាអែល Mossad នៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ ដើម្បីជាការសងសឹកចំពោះការទម្លាក់គ្រាប់បែក របស់ភេរវករនាពេលថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការផ្ទុះចំនួនពីរបានសម្លាប់មនុស្សជិត ១០០ នាក់នៅទីក្រុង គើម៉ាន់ កាលពីថ្ងៃទី...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា ភ្នំភ្លើង Lewotobi Laki-Laki នៅលើកោះ Flores នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងនៅថ្ងៃចន្ទនេះ នៅវេលាម៉ោងប្រហែល ១និង២០នាទីរសៀល ។ មជ្ឈមណ្ឌលតាមដានគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ ហៅកាត់ថា (PVMBG) របស់ប្រទេសនេះបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា...
KHARTOUM៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល នៃកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនពលរដ្ឋដែលបានភៀសខ្លួន ចេញពីសង្រ្គាមនៅក្នុងប្រទេសស៊ូដង់ បានកើនឡើងលើសពី៧,៤លាននាក់ ។ អង្គការ OCHA បានឲ្យដឹងនៅក្នុងការក្រែសម្រួល ទិន្នន័យជាចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា “ពលរដ្ឋជាង៧,៤លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុង និងក្រៅប្រទេសស៊ូដង់...
បរទេស៖ អាជ្ញាធរតួកគីបានឃុំខ្លួន កីឡាករបាល់ទាត់អ៊ីស្រាអែល គឺលោក Sagiv Jehezkel របស់ក្លឹបបាល់ទាត់ Antalyaspor ដើម្បីសាកសួរ បន្ទាប់ពីលោក Sagiv Jehezkel បានបង្ហាញពីសាមគ្គីភាពជាមួយមនុស្ស ដែលចាប់ជាចំណាប់ខ្មាំង ដោយអង្គការសកម្មប្រយុទ្ធហាម៉ាស ក្នុងអំឡុងពេលការប្រកួតលីកកំពូល។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានលើកឡើងពីការចុះពិនិត្យ ស្ថានភាពសិទ្ធិមនុស្សជាប្រចាំ នៅកន្លែងឃុំឃាំង និងបានវាយតម្លៃថា គឺមានភាពល្អប្រសើរ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គ.ស.ម.ក។ នាឱកាសអនុញ្ញាតឲ្យលោក Igor Driesmans ឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៥...
បរទេស៖ កាសែតDer Spiegel បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីថា រដ្ឋាភិបាលអាល្លឺម៉ង់ បានពិនិត្យតែពីរដងប៉ុណ្ណោះ កន្លែងដែលអាវុធដែលខ្លួនបានបញ្ជូន ទៅក្រៅប្រទេសក្នុងឆ្នាំ២០២៣ បានបញ្ចប់។ ទន្ទឹមនឹងនេះ ជំនួយយោធាដ៏ធំរបស់ ទីក្រុងប៊ែរឡាំងដល់ទីក្រុងគៀវ ក៏ត្រូវបានទុកចោល ដោយមិនមានការត្រួតពិនិត្យផងដែរ ដោយអ្នកបង្កើតគោលនយោបាយអាល្លឺម៉ង់ ពឹងផ្អែកលើការធានាពីមន្ត្រីអ៊ុយក្រែនប៉ុណ្ណោះ។ ក្រសួងសេដ្ឋកិច្ចបានផ្តល់ព័ត៌មាននេះ ជាការឆ្លើយតបទៅនឹងសំណើរបស់សមាជិក Bundestag លោក Sevim...