អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា គ្មានបទឈប់បាញ់ជាមួយរុស្ស៊ីនោះទេ ដោយត្រូវបានទឹកដីដែលបាត់បង់មកវិញ នឹងអូសបន្លាយពេលសង្រ្គាមតទៅទៀត ។ នេះបើយោងតាមបទសម្ភាសន៍ ជាមួយកាសែត Wall Street Journal...
អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា អ៊ុយក្រែន រុស្ស៊ី តួកគី និងអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយកាលពីថ្ងៃសុក្រ ដែលអនុញ្ញាតឱ្យអ៊ុយក្រែនបន្តការ នាំចេញគ្រាប់ធញ្ញជាតិឡើងវិញ ។ ប្រទេសតួកគី ដែលជាម្ចាស់ផ្ទះក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្តង់ប៊ុល បានឲ្យដឹងថា ការផ្លាស់ប្តូរនេះនឹងបង្ហាញពី...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីនៃ ប្រទេសអ៊ុយក្រែន និងក៏ជារដ្ឋមន្ត្រីនៃកិច្ចការងារ ធ្វើសមាហរណកម្មលោកស្រី Irina Vereschunk បានធ្វើការអះអាង កាលពីថ្ងៃសុក្រកន្លងមកនេះ ថាពលរដ្ឋអ៊ុយក្រែនទាំងឡាយណា ដែលព្យាយាមធ្វើលិខិតឆ្លងដែនរុស្សីនោះ ក្នុងពេលឆាប់ៗនេះនឹងអាចប្រឈមមុខ ទៅនឹងទោសឧក្រិដ្ឋកម្មជាមិនខាន។ ថ្លែងនៅក្នុងបទសំភាសជាមួយ នឹងក្រុមអ្នកកាសែតលោកស្រី Vereschuk បាននិយាយថាបញ្ហានេះ ត្រូវបានលើកយកមកពិភាក្សារួចរាល់ហើយ នៅក្នុងកិច្ចប្រជុំអន្តរក្រសួង មួយដោយរដ្ឋាភិបាលទីក្រុងគៀវ។ លោកស្រីបន្តថា ការងារនៅតែបន្តធ្វើនៅឡើយ...
បរទេស៖ ការអំពាវនាវរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ហាក់មានឥទ្ធិពល បន្ទាប់ពីកាសែតអាល្លឺម៉ង់ Bild បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់លទ្ធផលនៃ ការស្ទង់មតិដែលធ្វើឡើងដោយ INSA ក្នុងនាមកាសែតថា ការស្ទង់មតិបានបង្ហាញថា ស្ទើរតែពីរភាគបីនៃប្រជាជនអាល្លឺម៉ង់ បានកាត់បន្ថយពេលវេលា របស់ពួកគេក្នុងការងូតទឹក ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវ របស់រដ្ឋាភិបាលម្តងហើយម្តងទៀត ដើម្បីធ្វើដូច្នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានជំរុញឱ្យអាមេរិក បញ្ឈប់ “ការទាមទារហួសហេតុ” អំពីការឈានដល់កិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចពិភាក្សាស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីកាតារបស់លោក Mohammed bin Abdulrahman Al-Thani លោក Amir-Abdollahian ក៏បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការឈានដល់កិច្ចព្រមព្រៀង “ល្អ...
ព្រុចសែល៖ សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសរុស្ស៊ីជុំវិញជម្លោះរបស់ខ្លួន ជាមួយអ៊ុយក្រែន រួមទាំងការហាមឃាត់ការនាំចូលមាស និងការរឹតបន្តឹងការគ្រប់គ្រងការនាំចេញ លើទំនិញបច្ចេកវិទ្យាខ្ពស់។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា “ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលបានពង្រឹង និងអូសបន្លាយពេលប្រឆាំងនឹងវិមានក្រឹមឡាំង បញ្ជូនសញ្ញាដ៏រឹងមាំមួយទៅកាន់ទីក្រុងម៉ូស្គូថា យើងនឹងរក្សាសម្ពាធឱ្យខ្ពស់ ដរាបណាវានៅតែត្រូវការ” ។...
ស្រីលង្កា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា កងកម្លាំងសន្តិសុខ នៅក្នុងប្រទេសស្រីលង្កា បានវាយឆ្មក់ជំរុំតវ៉ាប្រឆាំងរដ្ឋាភិបាល ដ៏សំខាន់នៅក្នុងរដ្ឋធានីកូឡុំបូ ហើយបានចាប់ផ្តើមរុះរើតង់ ។ កងទ័ព និងប៉ូលិសរាប់រយនាក់ បានធ្វើចលនាលើបាតុករ នៅខាងក្រៅការិយាល័យប្រធានាធិបតី នៅប៉ុន្មានម៉ោងមុនពេលពួកគេ ត្រូវចាកចេញពីតំបន់នោះ ។ អ្នកកាសែតវីដេអូ របស់ទូរទស្សន៍ BBC...
អ៊ីស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ (NDMA) បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៨២នាក់បានស្លាប់ និង២១១នាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧប្បត្តិហេតុ ទាក់ទងនឹងភ្លៀងធ្លាក់ដាច់ដោយឡែក ពីគ្នានៅក្នុងប្រទេសប៉ាគីស្ថាន ចាប់តាំងពីថ្ងៃទី១៤ ខែមិថុនារហូតមកដល់បច្ចុប្បន្ននេះ ខណៈដែលភ្លៀងធ្លាក់ខ្លាំង បានបន្តវាយប្រហារប្រទេសនេះ ។ អាជ្ញាធរ NDMA...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២១ កក្កដា បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងាររៀបចំផែនការមេ ស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ភស្ដុភារកម្ម និងផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយកម្ពុជា ឆ្នាំ២០២២-២០៣០ រៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ ជាកិច្ចចាប់ផ្តើម លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យ អង្គប្រជុំផ្តល់មតិយោបល់ និងធាតុចូលបន្ថែមដើម្បីធ្វើឱ្យ...
ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមប្រកាស ផ្លាស់ប្ដូរមុខតំណែងប្រធាន អនុប្រធាមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដោយក្នុងនោះលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រកាសជាប្រធានមន្ទីរ ជំនួសលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ដែលដាក់ឲ្យចូលវត្តន៍ និងលោកវេជ្ជបណ្ឌិតថោង អ៊ុំ សុធា...