ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា នឹងផ្ដល់ផលប្រយោជន៍ ដល់ប្រទេសក្នុងតំបន់ និងពិភពលោក។ ក្នុងជំនួបពិភាក្សាការងារអំពី គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ជាមួយ គណៈប្រតិភូក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន(CRBC) ដឹកនាំដោយលោក Zhou Yong...
បរទេស៖ សភារបស់ប្រទេសស្រីលង្កា បានទទួលយកការលាលែង ពីតំណែងរបស់ប្រធានាធិបតី Gotabaya Rajapaksa ដោយបញ្ចប់ការគ្រប់គ្រង ដោយគ្រួសារដែលកាន់អំណាចជិត ២០ឆ្នាំ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Rajapaksa បានលាលែងពីតំណែង បន្ទាប់ពីបានភៀសខ្លួន ទៅកាន់ប្រទេសសិង្ហបុរី ចំពេលមានការតវ៉ាដ៏ធំជុំវិញ ការគ្រប់គ្រងសេដ្ឋកិច្ច...
បរទេស៖ ប្រទេសអ៊ុយក្រែនបាន ផ្តាច់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចទាំងអស់ ជាមួយប្រទេសកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានទទួលស្គាល់ ឯករាជ្យភាពនៃសាធារណរដ្ឋ Donbass ទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា “យើងចាត់ទុកការសម្រេចចិត្តនេះថា ជាការប៉ុនប៉ងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីធ្វើឱ្យខូចដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន”...
បរទេស៖ កាលពីថ្ងៃចន្ទសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានអះអាងថា ប្រទេសអ៊ីរ៉ង់កំពុងរៀបចំ បញ្ជូនយន្តហោះគ្មានមនុស្សបើក ឬ UAVs ជាច្រើនរយគ្រឿងទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការយោធា របស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន ប៉ុន្តែ អ៊ីរ៉ង់បានច្រានចោលការ អះអាងនេះទាំងស្រុង ហើយរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយ អ្វីឡើយលើសេចក្តីថ្លែងការណ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤...
ភ្នំពេញ៖ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ២២ អដ្ឋិធាតុដែលរុករកឃើញ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវបានធ្វើពិធីប្រគល់ និងទទួល ក្នុងជំហានទី២១ រដូវប្រាំងឆ្នាំ២០២១-២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកណ្ដាល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ យោងតាមគេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្តកណ្ដាល បានឲ្យដឹងថា ក្នុងពិធីទទួល-ប្រគល់ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនេះ ធ្វើឡើងក្រោមអធិបតីលោក ណុប ដារ៉ា...
ក្រុងឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិក និងប្រទេសជាង ៤០ផ្សេងទៀតបានព្រមព្រៀងគ្នា ដើម្បីសម្របសម្រួលការ ស៊ើបអង្កេតលើការសង្ស័យថា ជាឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ភ្លាមៗបន្ទាប់ពីអ្វីដែលទីក្រុង គៀវ បានអះអាងថា គឺជាការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដែលបានសម្លាប់ជនស៊ីវិលនៅឆ្ងាយពីជួរមុខ ។ លោក...
ភ្នំពេញ៖ ក្នុងគ្រាមិនទាន់មាន គ្រោះទឹកជំនន់ជាលក្ខណៈទ្រង់ទ្រាយធំមក លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំអាជ្ញាធរត្រូវ ត្រៀមលក្ខណៈរួចជាស្រេចនូវឱសថ បរិក្ខាពេទ្យ ឬសេរ៉ូមប្រឆាំងពឹសពស់ សម្រាប់ជួយអន្ដរាគមន៍ នៅពេលមានគ្រោះទឹកជំនន់ អាចកើតឡើងជាយថាហេតុ ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ស្ដីពីការត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២...
លោក Xi Jinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យកាងារ នៅក្រុង Shihezi ភូមិភាគស្វយ័ត Xinjiang រសៀលថ្ងៃទី១៣ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញទៅដល់ក្រុងShihezi ភូមិភាគស្វយ័ត Xinjiang។លោកបានត្រួតពិនិត្យ សារមន្ទីរឈួសឆាយវាលស្រែ យោធាស៊ីនជាំង និងកងទ័ពរំដោះប្រជាជនចិនប្រចាំក្រុង Shihezi...
ភ្នំពេញ៖ ឆ្លើយតបនឹងសំណួររបស់វិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជាបានមានប្រសាសន៍ ថា កម្ពុជាគាំទ្រ «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» ដែលត្រូវបានស្នើឡើងដោយប្រធានរដ្ឋចិន លោក Xi Jinping ។ ឯកឧត្តមយល់ឃើញថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺជាផលប្រយោជន៍សាធារណៈមួយផ្សេងទៀត ដែលចិនផ្តល់ដល់ពិភពលោកទាំងមូល។...
ភ្នំពេញ៖ ការចូលខ្លួនបំភ្លឺជាលើកទី២ របស់លោក សុន អនុប្រធានគណបក្សភ្លើងទៀន តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ក៏មិនខុសគ្នាពីលើកទី១ប៉ុន្មាននោះទេ ។ ការមិនខុសគ្នានេះ ដោយសារលើកនេះក៏មាន អ្នកគាំទ្រលោកជាច្រើននាក់ មករង់ចាំលើកទឹកចិត្តនៅមុខតុលាការ អ្វីកាន់តែជាពិសេសនោះ គឺមានប្រធានគណបក្សប្រជាធិបតេយ្យ មូលដ្ឋានលោក យ៉េង វីរៈ បានមកផ្តល់កំលាំងចិត្តផងដែរ...