ព័ត៌មានអន្តរជាតិ

ក្រុមសិស្សសាលា ១០នាក់ នៅរដ្ឋភាគខាងជើងប្រទេសឥណ្ឌា ទទួលរងការគំរាមកំហែង ដោយគ្រាប់បែក

The Daily Guardian

ញ៉ូដេលី៖ ក្រុមមន្ត្រីបានឲ្យដឹងថា សិស្សសាលាចំនួន១០នាក់នៅក្រុង Kanpur នៅរដ្ឋ Uttar Pradesh រដ្ឋភាគខាងជើង នៃប្រទេសឥណ្ឌា បានទទួលការគំរាមកំហែង ដោយគ្រាប់បែកនៅថ្ងៃពុធនេះ ដោយជំរុញឲ្យរដ្ឋបាលសាលា ធ្វើការជម្លៀសកូនសិស្ស និងទូរស័ព្ទទៅប៉ូលិស ។

ប៉ូលិសបានទៅដល់ ដោយបានធ្វើការដាក់ពង្រាយ ក្រុមដោះគ្រាប់បែកជាច្រើន និងស្វែងរកនៅក្នុងសាលានា ពេលឥឡូវនេះមិនមានធ្វីដែលជា ការសង្ស័យត្រូវបានរកឃើញនោះទេ ហើយប៉ូលិសជឿជាក់ថា ការគំរាមកំហែង ជាការបោកបញ្ឆោត ។

ឧបទ្ទហេតុនេះបានកើតឡើងស្រដៀងគ្នានឹងការគំរាមកំហែងតាមរយៈអ៊ីម៉ែល សំដៅទៅលើសាលារៀនជាច្រើន មន្ទីរពេទ្យ និងព្រលានយន្តហោះ នៅក្នុងរដ្ឋធានីប្រទេសឥណ្ឌា ។
អ៊ីម៉ែល បានព្រមាននៃការបំផ្ទុះនៅនឹងកន្លែង នៅក្នុងទីតាំងដែលគេសន្មត់ថា នៅអគារច្រើន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top