ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងផ្តល់ជូនអ្នកទិញទំនិញ នូវប្រម៉ូសិនសម្រាប់ចុងសប្តាហ៍ នូវប្រាក់ត្រលប់មកវិញរហូតដល់ ៥ដុល្លារ សម្រាប់រាល់ការចំណាយចាប់ពី ២៥ដុល្លារឡើងទៅ ពីកិច្ចសហប្រតិបត្តិការរបស់ ក្រុមហ៊ុនជាមួយនឹងផ្សាម៉ាក្រូ (Makro)។ ការផ្តល់ជូនពិសេសនេះ គឺជាការចាប់ផ្តើមនៃកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ទ្រូម៉ាន់នី និងផ្សារម៉ាក្រូ ដែលក្រុមហ៊ុនទាំងពីរនេះមានប្រភព ពីក្រុមហ៊ុនមេតែមួយ ពោលគឺជាផ្នែកមួយនៃក្រុមហ៊ុន...
ភ្នំពេញ ៖ រដ្ឋាភិបាល និងប្រជាជនចិន បានថ្វាយសារថ្លែងអំណរព្រះគុណ ព្រះរាជវង្សានុវង្សកម្ពុជា ដែលបានសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជទ្រព្យ ដល់តំបន់ខាងត្បូងប្រទេសចិន ដែលជួបគ្រោះទឹកជំនន់ ។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។ ឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ របស់ក្រសួងការបរទេសចិន នាថ្ងៃទី២៦ ខែមិថុនា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា...
ភ្នំពេញ៖ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានអបអរសាទរដល់កម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ និងសូមចូលរួមអបអរសាទរ ដល់គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះការបោះឆ្នោត។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីពេលថ្មីៗនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន មានប្រសាសន៍ថា ភាគីចិនអរសាទរ ដល់កម្ពុជា...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមអ្នកពន្លត់អគ្គីភ័យនៅថ្ងៃអង្គារ បានស្វែងរកកម្ទេចថ្មនៃផ្សារទំនើបអ៊ុយក្រែន ជាកន្លែងដែលអាជ្ញាធរបានឲ្យដឹងថា មនុស្ស ៣៦នាក់បានបាត់ខ្លួន បន្ទាប់ពីការវាយប្រហារដោយមីស៊ីល របស់រុស្ស៊ីដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៨នាក់ ខណៈដែលអភិបាល តំបន់បានរាយការណ៍ពី “ការវាយប្រហាររបស់សត្រូវ” មួយទៀតនៅភាគខាងកើត ។...
អាល្លឺម៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ថា មេដឹកនាំក្រុម G7 បានជំរុញឲ្យប្រទេសចិនកាលពីថ្ងៃអង្គារ ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ នៃដំណោះស្រាយដោយសន្តិវិធីនៃជម្លោះ ដោយជំរុញឱ្យរុស្ស៊ីបញ្ឈប់ការ ឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន និងទម្លាក់ “ការទាមទារដែនសមុទ្រដ៏ធំ” របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ។ ក្រុម G7 បានឲ្យដឹងថា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសតួគីដែលជាសមាជិក របស់អង្គការណាតូនោះ គឺបានបង្ហាញការគាំទ្រវិញ ហើយចំពោះការស្នើសុំក្លាយខ្លួន ជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងប្រទេសស៊ុយអែតខណៈដែលដំបូងឡើយ រដ្ឋាភិបាលអង់ការ៉ាគឺជា ប្រទេសតែមួយគត់ដែលប្រឆាំង។ តួគីបានបញ្ជាក់ច្បាស់ៗថា គាត់ពិតជាមានការខឹងសម្បារខ្លាំង ជាមួយនឹងប្រទេសទាំងពីរ ដែលកន្លងមកតែងតែបានផ្តល់ជម្រក ដល់ក្រុមភេវរកម្មខុសច្បាប់ របស់តួគីដូចជាជនឧទ្ទាម Kurd ជាដើមដែលវាបានធ្វើឲ្យប្រទេសទាំងពីរ មិនអាចចូលជាសមាជិក របស់ណាតូបានឡើយប្រសិនបើ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្រោយកិច្ច G7 ត្រូវបានបញ្ចប់គេបានមើលឃើញថា លោកមិនបាននៅចូលរួមក្នុងការ ធ្វើសេចក្តីថ្លែងការណ៍រួមឡើយ កាលពីថ្ងៃអង្គារម្សិលមិញនេះ ហើយបានធ្វើដំណើរចាកចេញ មុនគេទៀតផងតាមរយៈយន្តហោះផ្ទាល់ខ្លួន។ ការិយាល័យរបស់ លោកប្រធានាធិបតី បានបញ្ជាក់បែបនេះថា៖ លោក Biden តាមផែនការគួរតែធ្វើដំណើរ តាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុង Munich ដើម្បីឡើងជិះយន្តហោះអាមេរិក Air...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយ ភាយអាវុធមហាប្រល័យ (គ.ស.ហ) នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធ នឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសរុស្សីលោកSergey Lavrov កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការ លើកឡើងចំពោះការផ្គត់ផ្គង់អាវុធ យ៉ាងច្រើនពីសំណាក់ លោកខាងលិចទៅឲ្យអ៊ុយក្រែននោះ គឺមានតែត្រឹមធ្វើឲ្យរុស្សីនឹងបង្កើនកម្លាំង បង្កើនបេសកកម្មយោធោនៅទីនោះប៉ុណ្ណោះ។ ថ្លែងទៅកាន់សន្និសិតកាសែត លោករដ្ឋមន្ត្រីរូបនេះក៏បានអះអាង ដែរអំពីតំណែងរបស់លោកខាងលិច នៅក្នុងជម្លោះជាមួយនឹងអ៊ុយក្រែន នៅពេលនេះគឺបានត្រឹមជាអ្នកប្រឆាំង ទៅនឹងដំណើរការសន្តិភាព និងផ្តល់គ្រោះថ្នាក់ទៅវិញនោះទេ។ លោកបានថ្លែងបែបនេះថា៖ អាវុធកាន់តែច្រើនចាក់ចូលទៅ អ៊ុយក្រែននោះនឹងធ្វើឲ្យជម្លោះ អូសបន្លាយកាន់តែយូរ។ ភាពឈឺចាប់នៃរបបណាស៊ី...
បរទេស៖ អ្នកនាំពាក្យរបស់ រដ្ឋមន្ត្រីការបរទេសចិនលោក Zhao Lijian កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការរិះគន់ចំៗទៅលើកិច្ចប្រជុំថ្នាក់កំពូលរបស់ G7 និងមេដឹកនាំណាតូថា បានដើរតួតិចតួចបំផុតពាក់ព័ន្ធ ទៅកិច្ចការងារសង្គមពីព្រោះថា ពួកគេមានចំណែកតិចតួចប៉ុណ្ណោះធៀបទៅនឹង ចំនួនពលរដ្ឋពិភពលោក។ ដោយការប្រៀបធៀបគ្នា រវាងបណ្តាប្រទេសនៅក្នុងសមាជិករបស់ G7 ជាមួយនឹងចំនួននៃប្រជាជាតិ ដែលស្ថិតនៅក្នុងក្រុមសមាជិករបស់ BRICS នោះគឺមានចំនួនខុសគ្នាឆ្ងាយណាស់ពី ៧៧៧លាននាក់ ទៅដល់៣២០០លាននាក់។...