ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៦បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគចំនួន ៧៩,៩លានដុល្លារអាមេរិក ដើម្បីបង្កើតរោងនៅកម្ពុជា ព្រមទាំងអាចបង្កើតឱកាសការងារជិត ៣ពាន់កន្លែង ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៧ មិថុនានេះបានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. BAOSTEEL CAN MAKING...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី Pornpimol Kanchanalak ប្រេសិតពិសេសរបស់លោកឧបនាយករដ្ឋមន្ត្រី Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃ ដើម្បីផ្លាស់ប្តូរយោបល់អំពី ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ប្រជាជន ដែលត្រូវការជំនួយបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
បាកដាដ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីការត្រៀមខ្លួនរបស់អ៊ីរ៉ាក់ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចចរចាដោយផ្ទាល់ថ្មីរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុងបាកដាដ។ ក្រសួងការបរទេសអ៊ីរ៉ាក់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Hussein បានធ្វើការកត់សម្គាល់នៅក្នុង ការសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីអ៊ីរ៉ង់លោក Hossein Amir-Abdollahian។ ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ អ្នកការទូតកំពូលអ៊ីរ៉ាក់បានបញ្ជាក់...
វ៉ាស៊ីនតោន៖ បណ្តាញព័ត៌មានឧស្សាហកម្ម ធ្វើដំណើររបស់សហរដ្ឋអាមេរិក Skift បានរាយការណ៍ថា រលកកាន់តែអាក្រក់នៃឧក្រិដ្ឋកម្មស្អប់ខ្ពើម គួបផ្សំនឹងការបាញ់ប្រហារទ្រង់ទ្រាយធំ នៅក្នុងសហរដ្ឋអាមេរិក អាចនឹងបង្ហាញពីឧបសគ្គធំជាងមុន ដល់ការងើបឡើងវិញនៃ វិស័យទេសចរណ៍អន្តរជាតិ រយៈពេលវែងរបស់ខ្លួន។ របាយការណ៍បានឲ្យដឹងថា ទោះបីជាមិនមានតម្រូវការ ធ្វើតេស្តចូលក៏ដោយ អ្នកធ្វើដំណើរអន្តរជាតិ “ទំនងជានឹងផ្អាកមុនពេលប្រញាប់ប្រញាល់ ត្រឡប់ទៅប្រទេស ដែលឧក្រិដ្ឋកម្មស្អប់ខ្ពើម និងការបាញ់ប្រហារទ្រង់ទ្រាយធំ កំពុងក្លាយជារឿងធម្មតាពេកហើយ” ។...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលរាល់ សកម្មភាពបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ នាំឲ្យជះឥទ្ធិពលមិនល្អដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់សង្គមជាតិ នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ ព្រះវស្សា...
ភ្នំពេញ៖ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវដេល្លី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា រួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានដ៏ទៃទៀត និងអគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះលោក Narendra Modi នាយករដ្ឋមន្រ្ដីនៃ សាធារណរដ្ឋឥណ្ឌា ។
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំព្ញកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា នៅរដ្ឋធានីញូវដេល្លី ប្រទេសឥណ្ឌា ។
ភ្នំពេញ៖ លោក MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានកោតសរសើរក្រសួងសាធារណការ និងដឹកជញ្ជូន ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងធ្វើប្រសើរឡើងដល់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា នៅគ្រប់ច្រកល្ហក។ នាឱកាសជួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ នាថ្ងៃទី១៥ មិថុនា លោក MIKAMI...
ភ្នំពេញ ៖ អស់រយៈពេល ៤០ថ្ងៃហើយដែលកម្ពុជា មិនមានអ្នកឆ្លងថ្មី និងស្លាប់ ដោយសារជំងឺកូវីដ១៩ ។ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងជើង បានរាយការណ៍ពីការផ្ទុះឡើង នៃជំងឺរាតត្បាតក្រពះពោះវៀន ដែលមិនស្គាល់អត្តសញ្ញាណ នៅថ្ងៃព្រហស្បតិ៍នេះ ដែលអាចបន្ថែមភាពតានតឹង លើប្រព័ន្ធថែទាំសុខភាពរបស់ ប្រទេសឯកោមួយនេះដែលកំពុង ប្រយុទ្ធនឹងរលកនៃជំងឺកូវីដ-១៩ ដែលមិនធ្លាប់មានពីមុនមក ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ហៅកាត់ថា KCNA...