បរទេស៖ អ្នកនាំពាក្យខុទ្ទកាល័យរដ្ឋមន្ត្រី លោក Bandula Gunawardane បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសស្រីលង្កាបានផ្អាក ការលក់ប្រេងសាំងដល់ប្រជាជន រយៈពេលពីរសប្តាហ៍ ចំពេលមានការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា លោក Gunawardane បានប្រាប់អ្នកយកព័ត៌មានថា “គណៈរដ្ឋមន្ត្រីបានសម្រេចចិត្ត ចេញប្រេងឥន្ធនៈសម្រាប់ តែសេវាកម្មសំខាន់ៗតែប៉ុណ្ណោះ...
បរទេស៖ យោធារុស្ស៊ីបានបញ្ជាក់ពី ការវាយប្រហារតាមអាកាសលើទីក្រុង Kremenchug របស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ ប៉ុន្តែបានអះអាងថា ខ្លួនបានកំណត់គោលដៅ ស្តុកអាវុធរបស់លោកខាងលិចនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា របាយការណ៍កាលពីថ្ងៃអង្គារ បាននិយាយថា ការបំផ្ទុះនេះបានបណ្តាលឱ្យ ខូចខាតដល់ផ្សារទំនើបដែល មិនមានដំណើរការនៅក្បែរនោះ។ ទីក្រុងគៀវបានអះអាងថា រុស្ស៊ីបានវាយប្រហារមជ្ឈមណ្ឌលលក់ទំនិញ ដោយសម្លាប់...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី បានប្រកាសអ្នកការទូតក្រិកចំនួន ៨នាក់ថាជា “បុគ្គលដែលមិនពេញចិត្ត” ដោយបញ្ជាឱ្យពួកគេចាកចេញពី ប្រទេសក្នុងរយៈពេល ៨ថ្ងៃ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតក្រិកប្រចាំនៅប្រទេសរុស្ស៊ី Ekaterini Nassika ត្រូវបានកោះហៅទៅកាន់ ក្រសួងការបរទេសក្នុងការតវ៉ា ចំពោះការបណ្តេញអ្នកការទូតរុស្ស៊ី នៅក្នុងប្រទេសក្រិច និងក្រិចផ្គត់ផ្គង់សព្វាវុធ និងឧបករណ៍យោធាដល់អ៊ុយក្រែន។ វិធានការនេះត្រូវបានគេធ្វើឡើង...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសលោក Nasser Kanani បានឲ្យដឹងនៅយប់ថ្ងៃចន្ទថា ក្រុមចរចាអ៊ីរ៉ង់ នឹងចាកចេញទៅកាន់រដ្ឋធានីដូហា ប្រទេសកាតានៅថ្ងៃអង្គារ ដើម្បីពិភាក្សាដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់រស់ឡើងវិញ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការ។ លោក Kanani បន្ថែមថា អនុរដ្ឋមន្ត្រីការបរទេសលោក Ali Bagheri Kani នឹងនៅតែដឹកនាំក្រុមចរចាអ៊ីរ៉ង់ដដែល នេះបើយោងតាមការចុះផ្សាយ...
ភ្នំពេញ៖ ជនសង្ស័យប្រុស-ស្រី ចំនួន ៣នាក់ នៅព្រឹកថ្ងៃ ទី ២៨ ខែ មិថុនា ឆ្នាំ ២០២២នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និងឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងការ ក្លែងឯកសារសាធារណៈ, ប្រើប្រាស់ឯកសារក្លែង និង ឆបោកប្រាក់ ពីធនាគារឯកជនមួយកន្លែង ដែលមានទឹកប្រាក់ ប្រមាណ...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា កងទ័ពតួកគីនឹងចាប់ផ្តើមប្រតិបត្តិការថ្មី នៅក្នុងប្រទេសស៊ីរី ភ្លាមៗនៅពេល ដែលការរៀបចំត្រូវបានបញ្ចប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “យើងនឹងចាប់ផ្តើមប្រតិបត្តិការយោធាថ្មី នៅក្នុងប្រទេសស៊ីរីភ្លាមៗនៅពេល ដែលការត្រៀមរៀបចំ របស់យើងត្រូវបានបញ្ចប់” ។ លោកបានពន្យល់ថា ការលុកលុយថ្មីនេះមានគោលបំណង ភ្ជាប់ច្រករបៀងសន្តិសុខ...
“គណបក្សភ្លើងទៀន” ដើមឡើយមានឈ្មោះថា “គណបក្សសមរង្ស៊ី ’’ដែលកាលពីដំបូងស្ថិតក្រោមការដឹកនាំ ដោយផ្ទាល់របស់លោក សម រង្ស៊ី ។ ប៉ុន្ដែបក្សនេះបានផ្លាស់ប្ដូរឈ្មោះ ក្នុងឆ្នាំ២០១៧ បន្ទាប់ពីវិសោធនកម្មច្បាប់ គណបក្សនយោបាយ បានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។ ស្ថិតក្រោមច្បាប់ថ្មី គណបក្សនយោបាយដែលប្រើប្រាស់ឈ្មោះ ឬរូបរបស់រូបវន្តបុគ្គលជាសញ្ញា សម្គាល់ឬរូបគណបក្ស ត្រូវតែផ្លាស់ប្តូរនៅក្នុងអំឡុងពេល ៩០ថ្ងៃ បើមិនដូច្នោះទេគណបក្សទាំងនោះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Bloomberg កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា បណ្តាប្រទេស G7 នឹងធ្វើការសន្យាគាំទ្រដល់ប្រទេសអ៊ុយក្រែន នៅគ្រប់ទំរង់និងគ្មានទីបញ្ចប់ឡើយ។ ការចេញផ្សាយនេះត្រូវបាន ធ្វើឡើងនៅក្នុងពេលដែល កិច្ចប្រជុំមេដឹកនាំប្រទេស G7 បានចាប់ផ្តើមដំណើរការឡើង កាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងទីក្រុង Bavaria ប្រទេសអាល្លឺម៉ង់ដែល ប្រព្រឹត្តឡើងក្នុងរយៈពេល៣ថ្ងៃ ហើយក្នុងនោះជម្លោះនៅអ៊ុយក្រែន គឺជារបៀបវារៈដ៏សំខាន់បំផុត។...
បរទេស៖ អ្នកនាំពាក្យរបស់ ប្រធានាធិបតីតួកគីលោក Ibrahim Kalin បានធ្វើការប្រកាសកាលពន្យល់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ពាក់ព័ន្ធទៅនឹងមូលហេតុអ្វី ដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ា នឹងមិនដែលធ្វើការអនុវត្ត ទណ្ឌកម្មនានាប្រឆាំង ទៅនឹងប្រទេសរុស្សីឡើយ អស់រយៈពេលជាច្រើនខែ ក្រោយប្រតិបត្តិការយោធា លើប្រទេសអ៊ុយក្រែនមកនេះ។ ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មានរបស់ Haberturk TV ជាបណ្តាញសារព័ត៌មានក្នុងស្រុកលោក Kalin បានបន្តទៀតថា តួកគីគឺតែងតែប្រកាន់យកគោលជំហរ...